Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា

ដោយ Pothe Thun
13/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប រៀបចំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែឧសភា
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២នេះ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ហៅកាត់ថា គ.ខ.ប.ជ បានរៀបចំកិច្ចប្រជុំប្រចាំខែឧសភា ដឹកនាំប្រជុំដោយលោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គ.ខ.ប.ជ ខេត្តសៀមរាប និងអញ្ជើញចូលរួមពីសមាជិក សមាជិកា លេខាធិការដ្ឋាន គ.ខ.ប.ជ មន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងតំណាងអង្គការដៃគូជាច្រើនរូប។

អង្គប្រជុំបានពិនិត្យទៅលើកំណត់ហេតុ និងត្រួតពិនិត្យលើផែនការដែលអង្គប្រជុំ បានដាក់ចេញកាលពីពេលកិច្ចប្រជុំ កន្លងទៅ និងបានពិភាក្សាលើបញ្ហាប្រឈមមួយចំនួន ដែលក្រុមការងារបានអនុវត្តន៍សកម្មភាពប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សតាមគ្រប់រូបភាព។ តាមការលើកឡើងក្នុងកិច្ចប្រជុំ ការចូលរួមសហការ មានភាពប្រទាក់ក្រឡាពីគ្រប់ភាគីពាក់ព័ន្ឋទាំងអស់ នៅតាមមូលដ្ឋានភូមិ ឃុំ ដូចជាធ្វើការផ្សព្វផ្សាយច្បាប់ ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ច្បាប់ពាក់ព័ន្ឋនានា គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព វេទិកាសាធារណៈ ច្បាប់ទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ និងកិច្ចការពារជនរងគ្រោះ និងការធ្វើចំណាកស្រុកដោយសុវត្ថិភាពជាដើម។ ក្នុងនោះ កិច្ចប្រជុំក៏បានលើកយកបញ្ហាមួយចំនួនទៀត យកមកពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយរួមគ្នា សម្រាប់ការពារជនរងគ្រោះ និងងាយរងគ្រោះ ដោយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ឬការរំលោភបំពានផ្សេងៗ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី ការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

លើកឡើងក្នុងកិច្ចប្រជុំលោកស្រី យូ សុភា បានអំពាវនាវក្រុមការងាររបស់លេខាធិការដ្ឋាន គ.ខ.ប.ជ ទំាងអស់ ត្រូវបន្តបង្កើនការផ្សព្វផ្សាយច្បាប់ទប់ស្កាត់អំពើហឹង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស និងវិធីសាស្ត្រធ្វើចំណាកស្រុកដោយសុវត្ថិភាព ដើម្បីធ្វើការអប់រំដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យបានញឹកញាប់ និងបញ្ជ្រាបឱ្យពួកគាត់មានការយល់ដឹងអំពីនិតិវិធី និងបញ្ហាផ្សេងៗ ក្នុងការចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស ដូចជាការតម្រូវឱ្យបងប្អូនប្រជាពលរដ្ឋមានឯកសារគ្រប់គ្រាន់ និងទៅតាមរយៈក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណទទួលស្គាល់ពីរាជរដ្ឋាភិបាល។

សូមជម្រាបថា នៅក្នុងកិច្ចប្រជុំពិភាក្សា និងត្រួតពិនិត្យការងារប្រចាំខែឧសភានេះ បានដាក់នូវរបៀបវារៈសម្រាប់អនុវត្តនិងដោះស្រាយ ចំនួន ៦ដូចជា៖ ១. មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវធ្វើការផ្សព្វផ្សាយអំពីកម្រងប្រកាសពាក់ព័ន្ធនឹងទម្រង់ ធ្ងន់ធ្ងរពលកម្មកុមារ ជូនមន្ទីរអង្គភាពរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងអង្គការដៃគូ ដែលពាក់ព័ន្ធនឹងកិច្ច ការពារកុមារ។ ២.មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មន្ទីរសង្គមកិច្ច ស្នងការនគរបាលខេត្ត កងរាជអាវុធ ហត្ថខេត្ត ត្រូវធ្វើការចុះអធិការកិច្ចជាលក្ខណៈបែបទស្សនកិច្ចរួមគ្នា ដើម្បធ្វើការសំយោគ និងកំណត់អំពីនីតិវិធី លើការទប់ស្កាត់ និងដកហូតកុមារ ឱ្យស្របតាមកម្រងប្រកាសរបស់ក្រសួងការងារ និងគោលនយោបាយកាត់បន្ថយកុមារស្នាក់នៅក្នុងមណ្ឌល។ ៣. រដ្ឋបាលស្រុកពួក ត្រូវពិនិត្យ និងជួយសម្រួលដល់របស់ពលករ ដែលបាត់ដំណឹងលើសពី ០៣ឆ្នាំ ដើម្បីដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគបាលរដ្ឋបាល ឬអធិការដ្ឋាន និងបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃស្នងការដ្ឋាននគរបាលខេត្ត។ ៤.រដ្ឋបាលស្រុកសូទ្រនិគម ត្រូវពិនិត្យលើបញ្ហារបស់កម្មករ ដែលមិនទទួលបានប្រាក់ឈ្នួល ថាតើពួកគាត់មិនទទួលបានពីមេការ អ្នកម៉ៅការ ឬពីក្រុមហ៊ុនសាងសង់ប្រលានយន្តហោះអន្តរជាតិថ្មីផ្ទាល់ និងត្រូវធ្វើកិច្ចសហការជាមួយមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើការដោះស្រាយបញ្ហារបស់កម្មករ ដោយត្រូវជំរុញឱ្យកម្មករដាក់ពាក្យបណ្តឹងនៅមន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត។ ៥. រដ្ឋបាលស្រុកស្វាយលើ ត្រូវសហការជាមួយមន្ទីរកិច្ចការនារី និងអធិការដ្ឋានស្រុកដោយប្រើយន្តការ តាមនីតិវិធីរបស់សមត្ថកិច្ចក្នុងការអញ្ជើញ ភាគីទាំងសងខាង ដើម្បីចូលមកធ្វើការដោះស្រាយនៅក្រៅប្រព័ន្ធតុលាការ ទៅតាមបែបបទនីតិវិធី (ករណីព្រមព្រៀងបែកអនីតិសង្វាស)។ ៦. រដ្ឋបាលស្រុកអង្គរធំ ត្រូវពិនិត្យ និងកែសម្រួលសមាសភាពក្រុមការងារប្រយុទ្ធប្រឆាំងអំពើជួញដូរ មនុស្សឡើងវិញ និងធ្វើការរៀបចំផែនការសកម្មភាព និងថវិកា ដោយប្រើប្រាស់ថវិកានៅក្នុងកញ្ចប់ថវិកាសេវា សង្គម សម្រាប់ដំណើរការកិច្ចប្រជុំ និងសកម្មភាពផ្សព្វផ្សាយក្នុងការទប់ស្កាត់ពើជួញដូរមនុស្ស៕

អត្ថបទ និងរូបភាព៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក សេង ផល្លី

Tags: គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើរជួញដូរមនុស្ស
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

Demonstration 100 % free Play cleopatra free slot game 2nd Struck Slot By the Quickspin

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.