Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ពុទ្ធបរិស័ទរៀបចំក្បួនដង្ហែពិធីបុណ្យវិសាខបូជាយ៉ាងឱឡារិកក្នុងក្រុសៀមរាប បន្ទាប់ពីខកខានអស់ពីរឆ្នាំ ដោយសារជំងឺកូវីដ-១៩

ដោយ Pothe Thun
16/05/2022
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ប្រជាពលរដ្ឋ សិស្សានុសិស្ស រួមនិងព្រះសង្ឃជាច្រើនអង្គនាក់ បានធ្វើការដង្ហែក្បួន ដើម្បីអបអរសាទពិធីបុណ្យវិសាខបូជា ដែលជាថ្ងៃ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត្រ បានត្រាស់ដឹង និងបរិនិពាន្ធ។

មានវត្តមានចូលរួមក្នុងក្បួនដង្ហែនោះ លោកស្រី កៅ គន្ធា បានឱ្យដឹងថា ដោយសារជំងឺកូវីដ-១៩ រយៈពេល២ឆ្នាំកន្លងមកនេះ ពុទ្ធបរិស័ទក្នុងខេត្តសៀមរាប ក៏ដូចជានៅទូទាំងប្រទេសបានផ្អាកការជួបជុំប្រារព្ឋពិធីបុណ្យវិសាខបូជា រួមនិងពិធីសាសនាធំៗជាច្រើនទៀត។ លោកស្រីបន្តថា ដោយសារគោលនយោបាយ និងការដឹកនាំ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ប្រទេសយើងគ្រប់គ្រងបានទាំងស្រុងនូវបញ្ហាកូវីដ-១៩នេះ ហើយប្រមុខរាជរដ្ឋាភិបាលបានអនុញ្ញាតឱ្យមានការជួបជុំ និងប្រារព្ធកម្មវិធីនានាឡើងវិញ ទើបលោកស្រីបានចូលរួមពិធីពិសាខបូជានេះ។

គរុនិស្សិតមកពីសាលាគរុកោសល្យខេត្ដសៀមរាប បានបង្ហាញចំណាប់អារម្មណ៍របស់ពួកគាត់ថា ពិធីបុណ្យពិសាខបូជា មិនត្រឹមតែជាពិធីសាសនា សម្រាប់រំលឹក និងការគោរពចំពោះព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះទេ ពិធីនេះ ក៏បានទាក់ទាញអ្នកទេសចរឱ្យចាប់អារម្មណ៍ពីក្រុងសៀមរាប ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់កម្ពុជាផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមជម្រាបថា ពិធីដង្ហែក្បួននេះ មានការសម្ដែងព្រះធម៌ ដោយចេញពីចំណុចបរិវេណវត្ដព្រះរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ឆ្ពោះទៅតាមបណ្ដោយផ្លូវដងស្ទឹងសៀមាប ព្រមទាំងឆ្លងកាត់តាមបណ្ដាផ្លូវសំខាន់ៗមួយចំនួន នៅក្រុងសៀមរាប។ នៅថ្ងៃដដែលនោះ គេក៏សង្កេតឃើញមានការដង្ហែក្បួន និងពិធីសាសនាជាច្រើនទៀត នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ព្រមទាំងមានរៀបចំពិធីបំបួសកុលបុត្រ កុលធីតា ចំនួន២០០អង្គផងដែរ។

គួររំលឹកថា បុណ្យវិសាខបូជា គឺជាពិធីបុណ្យសាសនាដ៏ធំមួយ ក្នុងចំណោមបុណ្យសាសនាដទៃៗទៀត ។ បើតាមគម្ពីរព្រះត្រៃបិតកបង្ហាញថា ព្រះសម្មាសម្ពុទ្ឋ ទ្រង់ប្រសូត ត្រាស់ដឹង និងបរិនិព្វាន ក្នុងថ្ងៃ១៥កើត ពេញបូណ៌មី ខែវិសាខ ដូច្នេះ បុណ្យវិសាខបូជា គឺតំណាងឱ្យ «ថ្ងៃទាំងបី» នៃព្រះសម្មាសម្ពុទ្ឋ។ ការប្រារព្ធពិធី ក្នុងសាសនាព្រះពុទ្ធនេះ គឺជាតួនាទីពុទ្ធបរិសទ្ធគ្រប់រូប ដើម្បីថែរក្សាការពារ និងផ្សព្វផ្សាយនូវគុណតម្លៃរបស់ព្រះពុទ្ធសាសនា និងដើម្បីបញ្ជាក់ពីកតញ្ញូ ចំពោះព្រះពុទ្ធជាម្ចាស់ ដែលជាវិថីឆ្ពោះទៅរកសេចក្តីសុខ សុភមង្គល និងសន្តិភាពសម្រាប់ជីវិតសត្វលោកគ្រប់ស្រទាប់វណ្ណៈដែលមិនអាចកាត់ថ្លៃបាន៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់ និងលោក បូ សាវី
កែសម្រួល៖ លោក សេង ផល្លី

Tags: បុណ្យវិសាខបូជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

វត្តអង្គរខាងជើង ប្រារព្ឋពីធីដង្ហែបុណ្យពិសាបូជា ជុំវិញបរិវេនប្រាសាទអង្គរវត្ត

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តមសន្តិបណ្ឌិត ឌុល គឿន តំណាងរាស្ត្រមណ្ឌលខេត្តកណ្តាល

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.