ខេត្ដសៀមរាប នឹងរៀបចំពិធីទទួលទានអំបុកខ្មែរការពារជាតិចំនួន០១ថ្ងៃ និងអុំទូករយៈពេល០៣ថ្ងៃ នៅខែក្រោយនេះ
យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តសៀមរាប ចុះផ្សាយថ្ងៃទី១១ខែតុលាឆ្នាំ២០១៩ បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក គឺជាបុណ្យប្រពៃណីជាតិខ្មែរ ដែលតែងតែប្រារព្ធធ្វើឡើងតាំងពីបរមបុរាណយូរលង់ណាស់មកហើយ ដែលព្រះរាជពិធីនេះ ធ្វើឡើងដើម្បីចូលរួមលើកកម្ពស់វប្បធម៌ ទំនៀមទម្លាប់និងប្រពៃណីជាតិ ក៏ដូចជាផ្តល់ឱកាសជូនប្រជាពលរដ្ឋ ព្រមទាំងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិបានចូលរួមទស្សនាកម្សាន្តសប្បាយ នៅក្នុងតំបន់ទេសចរណ៍អង្គរខេត្ដសៀមរាប ដែលមានរយៈពេល៤ថ្ងៃ ដោយចាប់ពីថ្ងៃទី០៩ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្តោយដងស្ទឹងសៀមរាប ...