ព្រះវិហារថ្មីនៃវត្តកណ្តាលក្នុងស្រុកជីក្រែង ត្រូវបានប្រារព្ធពិធីកាត់ឫសសីមាដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីព្រឹក មិញនេះ
ព្រះវិហារថ្មី រួមនឹងសមិទ្ធផលនានាមួយចំនួន ក្នុងវត្តជោរេនចេស្តា ហៅវត្តកណ្តាល ស្ថិតក្នុងភូមិបេង ឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប ដែលបានចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១២ រហូតដល់ឆ្នាំ២០១៩ ដោយចំណាយថវិកាក្នុងការសាងសង់ចំនួន៥៧ម៉ឺន៨២៨ដុល្លារអាមេរិក ត្រូវបានប្រារព្ធពិធីសម្ពោធ និង កាត់ឫសសីមា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីថ្វាយប្រគេនព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋគោរពបូជា ទៅតាមគន្លងប្រពៃណីសាសនា ...