Wednesday, March 22, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះវិហារ​ថ្មី​នៃ​វត្ត​កណ្តាល​ក្នុងស្រុក​ជី​ក្រែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក មិញ​នេះ​

ដោយ Pothe Thun
22/04/2019
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ព្រះវិហារ​ថ្មី​នៃ​វត្ត​កណ្តាល​ក្នុងស្រុក​ជី​ក្រែង ត្រូវបាន​ប្រារព្ធ​ពិធី​កាត់​ឫស​សីមា​ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ កាលពី​ព្រឹក មិញ​នេះ​
43
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ព្រះវិហារ​ថ្មី រួម​នឹង​សមិទ្ធផល​នានា​មួយចំនួន ក្នុង​វត្ត​ជោ​រេន​ចេស្តា ហៅ​វត្ត​កណ្តាល ស្ថិតក្នុង​ភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង ខេត្តសៀមរាប ដែល​បាន​ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១២ រហូតដល់​ឆ្នាំ​២០១៩ ដោយ​ចំណាយ​ថវិកា​ក្នុង​ការសាងសង់​ចំនួន​៥៧​ម៉ឺន​៨២៨​ដុល្លារ​អាមេរិក ត្រូវបាន​ប្រារព្ធ​ពិធី​សម្ពោធ និង កាត់​ឫស​សីមា ដាក់ឲ្យ​ប្រើប្រាស់​ជា​ផ្លូវកា​រហើយ ដើម្បី​ថ្វាយ​ប្រគេន​ព្រះសង្ឃ ពុទ្ធបរិស័ទ និង ប្រជាពលរដ្ឋ​គោរពបូជា ទៅ​តាម​គន្លង​ប្រពៃណី​សាសនា នា​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ ក្រោម​វត្តមាន​ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ អ្នកតំណាងរាស្ត្រ​មណ្ឌល​សៀមរាប និង ជា​តំណាង​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយក​រដ្ឋ​មន្ទ្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត ។​

​បើ​តាម​របាយការណ៍រ​បស់​គណៈកម្មការ​វត្ត បានឲ្យដឹងថា បន្ទាប់​ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​មក នៅក្នុង​ឆ្នាំ​១៩៨២ វត្ត​ជោ​រេន​ចេស្តា​នេះ ត្រូវបាន​ពុទ្ធបរិស័ទ​ដង្ហែ​លោកគ្រូ​ធម្មាចារ្យ វ៉ា អឿន យក​ទៅ​បំបួស​ក្នុង​សំណាក់​ព្រះគ្រូ កង ហេង ឧប្បសម្បទា​ក្នុង​វត្ត​ស្វាយ​ខេត្តសៀមរាប ដើម្បី​ធ្វើ​ជា​ព្រះគ្រូ​ចៅអធិការ​វត្ត​នេះ​បន្តទៀត ហើយ​បច្ចុប្បន្ន ទី​វត្ត​អារាម​នេះ ត្រូវបាន​អាជ្ញាធរ និង ពុទ្ធបរិស័ទ ធ្វើ​ការរៀបចំ ឡើងវិញ ដើម្បី​ជា​ទីកន្លែង​ទី​សក្ការៈបូជា​របស់​ប្រជា​ពុទ្ធបរិស័ទ ។​

​មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះ ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ ពី​សំណាក់​សម្តេច​តេជោ ហ៊ុន សែន , សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និង សម្តេច​ពិជ័យ​សេនា ទៀ បាញ់ សម្រាប់​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ​នៅ​ស្រុក​ជីក្រែង ដោយ​ក្តី​នឹករលឹក ព្រមទាំង​បាន​សម្ដែង​នូវ​ការកោតសរសើរ ចំពោះ​បងប្អូន​ប្រជា​ពុទ្ធបរិស័ទ និង សប្បុរសជន​ទាំងអស់ ដែល​ជា​កម្លាំង​មហា​សាមគ្គី​មួយ​ដ៏​រឹងមាំ បាន​បរិច្ចាក​នូវ​ទ្រព្យធន​ផ្ទាល់ខ្លួន ដើម្បី​លើកស្ទួយ​វិស័យ​ព្រះពុទ្ធសាសនា ឲ្យមាន​ការអភិវឌ្ឍ​រីកចម្រើ​ន ទុក​ជា​ផលប្រយោជន៍​រួម​សម្រាប់​ភិក្ខុសង្ឃ ប្រជា​ពុទ្ធបរិស័ទ ធ្វើ​បុណ្យ​ធ្វើ​ទាន​ក្នុង​ផ្លូវ​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ។​

ព័ត៌មានជាតិ ថ្មីៗ

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

ព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត

21/03/2023
អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

អ្នកទេសចរណ៍ជិតមួយម៉ឺននាក់ចូលទស្សនាទិដ្ឋភាពថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

21/03/2023

​ឯកឧត្តម​អ្នកឧកញ៉ា​បណ្ឌិត សៀង ណាំ មានប្រសាសន៍​ទៀត​ថា ក្រោម​គោលនយោបាយ​ឈ្នះៗ របស់​សម្តេច​តេជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ប្រទេស បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព និង មាន​ការអភិវឌ្ឍ​រីកចម្រើន​លើ​គ្រប់​វិស័យ​ទាំង​អាណាចក្រ និង​ពុទ្ធចក្រ និង ដោយ​កត្តា​សន្តិភាព​នេះហើយ បាន​ធ្វើឲ្យ​យើង​ធានាបាន​នូវ​ការសាង​សង់​ព្រះវិហារ ដ៏​ស្កឹមស្កៃ​នៅ​ចំពោះមុខ​នេះ ខណៈ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ វិស័យ​ព្រះពុទ្ធសាសនា បាន​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន ហើយ​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ និង លើកកម្ពស់​សម្រាប់​ប្រជា​ពលរដ្ឋ​ខ្មែរ​យើង​គោរព​ប្រតិបត្តិ ស្រប​ទៅតាម​ទំនៀមទម្លាប់​ប្រពៃណី​ជាតិ​ត​ទៅ​ថ្ងៃ​អនាគត ។​

​នៅក្នុង​ឱកាស​នោះ​ដែរ ឯកឧត្តម​អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ បាន​នាំយក​ថវិកា​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ចំនួន​៥.០០០​ដុល្លារ , ថវិកា​ឯកឧត្តម​ផ្ទាល់​និង​លោកជំទាវ ចំនួន​៥.០០០​ដុល្លារ និង​ថវិកា​គណៈ​អភិបាលខេត្ត​សៀមរាប ២​លាន​រៀល និង ថវិកា​សប្បុរសជន​មួយចំនួនទៀត ប្រគេន​ជូន​វត្ត​សម្រាប់​ប្រើប្រាស់​ទៅតាម​តម្រូវការ ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត និង លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ពិធី​កាត់​ឫស​សីមាព្រះវិហារ​វត្ត​កណ្តាល​វត្ត​ជោ​រេន​ចេស្តា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ខេត្ត​សៀមរាបជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ស្រុក​ជី​ក្រែង យកចិត្តទុកដាក់​លើ​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ ពេល​អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង ខណៈ​អាជ្ញាធរ​ស្រុក កំពុង​ស្វះស្វែង​រក​ប្រភពទឹក​

អាជ្ញាធរ​ខេត្ត​សៀមរាបជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ស្រុក​ជី​ក្រែង យកចិត្តទុកដាក់​លើ​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ ពេល​អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង ខណៈ​អាជ្ញាធរ​ស្រុក កំពុង​ស្វះស្វែង​រក​ប្រភពទឹក​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌនាំខ្លួនជាងថែទាំ និងជួសជុលអគារព្រះរាជដំណាក់តូច ចំនួន ៥នាក់ទៅសាកសួរ ក្រោយមានករណីភ្លើងឆេះក្នុងក្រុងសៀមរាប

    1369 shares
    Share 548 Tweet 342
  • អាជ្ញាធរជាតិអប្សរា បង្ហាញថាស្វានៅតំបន់អង្គរបង្កហានិភ័យដល់ភ្ញៀវទេសចរនិងប្រាសាទ

    1210 shares
    Share 484 Tweet 303
  • ឯកឧត្តម ទៀ សីហា គ្រោងបង្កើតកន្លែងសម្រាប់ថែទាំកូនរបស់មន្ត្រីសាលាខេត្ត និងកន្លែងទទួលទានអាហារសម្រាប់មន្ត្រីមានទីលំនៅឆ្ងាយ

    885 shares
    Share 354 Tweet 221
  • «ព្រះអគ្គីកីឡា» នៃកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ នឹងយកពីពន្លឺចំណាំងផ្លាតព្រះអាទិត្យ ចំកណ្ដាលកំពូលនៃប្រាសាទអង្គរវត្ត

    646 shares
    Share 258 Tweet 162
  • អ្នកជំនាញបុរាណវិទ្យានៃប្រទេសកូរ៉េ បង្ហាញពីម៉ាស៊ីន GPR ដើម្បីសិក្សាស្រាវជ្រាវពីបុរាណវិទ្យាក្នុងតំបន់អង្គរ

    574 shares
    Share 230 Tweet 144

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (100)
  • ចំណេះដឹង និង ការអប់រំ (470)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,020)
  • ព័ត៌មានកីឡា (42)
  • ព័ត៌មានជាតិ (4,605)
  • ព័ត៌មានជាតិទូទៅ (202)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (695)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (781)
  • សាសនា និង មនុស្សធម៌ (801)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (181)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.