Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្ត​សៀមរាបជំរុញ​ឲ្យ​មន្ត្រី​ក្នុង​ស្រុក​ជី​ក្រែង យកចិត្តទុកដាក់​លើ​តម្រូវការ​ទឹក​របស់​ប្រជាពលរដ្ឋ ពេល​អាកាសធាតុ​កើនឡើង​កំដៅ​ខ្លាំង ខណៈ​អាជ្ញាធរ​ស្រុក កំពុង​ស្វះស្វែង​រក​ប្រភពទឹក​

ដោយ Pothe Thun
23/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
68
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​ក្នុង​ឱកាស​ប្រារព្ធ​ពិធី​កាត់​ឬ​ស​សីមា​វត្ត ជោ​រេន​ចេស្តា ហៅ​វត្ត​កណ្តាល ស្ថិតនៅក្នុង​ភូមិ​បេង ឃុំ​ជីក្រែង ស្រុក​ជីក្រែង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​អំពាវនាវ​ឲ្យ​មន្ត្រី​ថ្នាក់​ស្រុក យកចិត្តទុកដាក់ ស្វែងរក​ប្រភព​ទឹកស្អាត ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ សម្រាប់​បម្រើ​តាម​តម្រូវការ រួមទាំង​ការតាមដាន​សភាពការណ៍​ខ្វះខាត​ទឹក​របស់​ប្រជាពលរដ្ឋ ខណៈ​អាកាសធាតុ កើន​មាន​ឡើង​កំដៅ​ខ្លាំង​នៅពេល​បច្ចុប្បន្ន ។​

​លោក​ពៅ ពិសិដ្ឋ បាន​លើកឡើង​ទៀត​ថា ការប្រែប្រួល​អាកាសធាតុ បាន​ធ្វើឲ្យ​ប៉ះពាល់​ជា​សាកល ដូច្នេះ​ការកើនឡើង​កំដៅ​បែបនេះ មិនមែន​មាន​តែ​ប្រទេស​កម្ពុជា​យើង​នោះ​ទេ នៅ​ប្រទេស​មួយចំនួន​ក៏​មាន​ការឡើង​កំដៅ​ពី​៣៨​ទៅ​៣៩​អង្សា​សេ​ដែរ ដូចជា​នៅ​ប្រទេស​ថៃ ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន ជាដើម ។​

​គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៩ ខែ​មេសា ឆ្នាំ​២០១៩​កន្លងទៅនេះ លោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែង រួមសហការ​ជាមួយ​ម្ចាស់​សេវាករ​ទឹកស្អាត និង អាជ្ញាធរ​ឃុំ​គោកធ្លក​លើ បាន​ចុះ​ត្រួតពិនិត្យ​អំពី​ស្ថានភាព​ទឹក​នៅ​ទំនប់​ម្កាក់ ដែល​នឹង​ត្រូវ​ធ្វើការ​បូម​ដាក់​តាម​រថយន្ត យក​ទៅ​ផ្គត់ផ្គង់ ចែកចាយ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ខែ​ខាងមុខ ក្នុង​ឃុំ​ចំនួន​៥ រួម​មាន​ឃុំ​ស្ពាន​ត្នោត , ឃុំ​កំពង់ក្តី , ឃុំ​គោកធ្លក​ក្រោម , ឃុំ​ជីក្រែង និង​ឃុំ​អន្លង់​សំណរ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​ក្នុងឱកាស​នោះ​ដែរ​លោក ពៅ ប៊ុនធឿន បាន​ណែនាំ​ដល់ លោក​មេឃុំ​គោកធ្លក​លើ រួម​នឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល និង ប្រជា​ការពារ ត្រូវធ្វើ​ការថែរក្សា​នូវ​ប្រភព​ទឹក​នេះ ឲ្យបាន​ល្អ ហើយក៏​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ មក​ធ្វើ​ការនេសាទ ឬ បូមទឹក​ចាប់​ត្រី ដែល​ធ្វើឲ្យ​ទឹកខូច គុណភាព មិន​អាច​ប្រើប្រាស់​បាន​នោះ ៕

​អត្ថបទ និង រូបថត : លោក ខេង ឧត្តម​
​កែសម្រួល​អត្ថបទ : លោក លីវ សាន្ត​

Tags: តម្រូវការ​ទឹកលោក ពៅ ប៊ុនធឿន អភិបាលស្រុក​ជីក្រែងលោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាបស្រុកជីក្រែង​អាជ្ញាធរ​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    182 shares
    Share 73 Tweet 46
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.