Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ដោយ Pothe Thun
23/04/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្លែង​នៅក្នុង​សិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ លោក សុខ ស៊ា​ង​លីម ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ បាន​មានប្រសាសន៍ថា នៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះ អត្រា​ចិញ្ចឹមសត្វ ដើម្បី​ពាណិជ្ជកម្ម​មាន​កើនឡើង​លើស​ផែនការ បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៧ ខណៈ​ឯការ​ចិញ្ចឹមសត្វ ដើម្បី​យ​កម្លាំង​សម្រាប់​អូសទាញ​មាន​ការថយចុះ ដូច្នេះ​នៅពេល​ដែល​ការ​ចិញ្ចឹមសត្វ​ដើម្បី​យក​សាច់​សម្រាប់​បរិភោគ​មាន​ការកើនឡើង​នោះ ការគ្រប់គ្រង និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​កត្តា​មួយ​ដ៏​សំខាន់​សម្រាប់​មន្ត្រី​ជំនាញ ព្រោះថា បើ​អ្នក​ផលិត​ចំណី​សត្វ​ធ្វើ​មិន​បាន​ត្រឹមត្រូវ បណ្តាល​ឱ្យ​ចំណី​ដែល​សត្វ​ស៊ី​នោះ មាន​មេរោគ​នៅក្នុង​សាច់ ហើយ​យកទៅ​លក់​នៅលើ​ទីផ្សារ វា​នឹង​ធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ ដូច្នេះ​នូវ​រាល់​ការ​ធ្វើ​អាជីវកម្ម​ផលិត​ចំណី​សត្វ ឬ​ការ​ចែកចាយ​ចំណី​សត្វ​ទាំងអស់ ត្រូវ​មាន​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ​យ៉ាង​យកចិត្តទុកដាក់​បំផុត ។​

​លោក សុខ ស៊ា​ង​លីម បាន​បញ្ជាក់ទៀតថា ថ្ងៃនេះ នាយកដ្ឋាន​ផលិតកម្ម​សត្វ នៃ​ក្រសួង​កសិកម្ម បាន​អញ្ជើញ​អ្នក​ផលិត និង​អ្នក​ចែកចាយ​ចំណី​សត្វ​ទាំងអស់​នៅ​ខេត្ត​សៀមរាប ឱ្យ​មក​ទទួល​នូវ​ចំណេះដឹង​បន្ថែមទៀត ទាំង​របៀប​ផលិត និង​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នេះ ដើម្បី​ឱ្យ​ពួកគាត់​បាន​ដឹង​កាន់តែ​ច្បាស់​ថា បើសិន​អ្នកណា​ផលិត​ចំណី​សត្វ​មិនបាន​ត្រឹមត្រូវ​បណ្តាលឱ្យ​សាច់សត្វ​ដែល​ស៊ី​ចំណី​នោះ​មាន​មេរោគ និង​បង្ក​បញ្ហា​ដល់​អ្នក​បរិភោគ ពួកគាត់​នឹង​ត្រូវ​មានទោស ។​

​លោក ប៉ែន ប៊ុនធឿន អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប បានឱ្យដឹងថា ជា​ការពិត​ណាស់​នៅក្នុង​ខេត្ត​សៀមរាប​នេះ ក៏​អត្រា​នៃ​ការ​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង​ដែរ ដែល​កត្តា​ទាំង​នេះ​បាន​ធ្វើ​ការផ្គត់ផ្គង់​សាច់សត្វ​នៅ​លើក​ទីផ្សារ​ក្នុង​ខេត្ត ភាគច្រើន​ជា​សាច់សត្វ​នៅក្នុង​ស្រុក ហើយ​សាច់សត្វ​ដែល​នាំចូល​គឺ​មាន​ចំនួន​តិច ខណៈ​បច្ចុប្បន្ននេះ ខេត្តសៀមរាប​បាន​ទទួល​សាច់ជ្រូក​ប្រមាណ​ជាង​១៣​តោន សម្រាប់​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ ក្នុង​មួយ​ថ្ងៃ ហើយ​សត្វ​ជ្រូក​ភាគច្រើន គឺជា​ជ្រូក​ក្នុងស្រុក និង​សាច់សត្វ​ចិញ្ចឹម​នៅ​ក្នុង​ខេត្ត​ច្រើន​តោន​ទៀត ត្រូវបាន​យកមក​ផ្គត់ផ្គង់ ដែល​សាច់​ទាំងនោះ គឺជា​សាច់​ដែល​មាន​គុណភាព និង​សុវត្ថិភាព ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក ឃុត សៅ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាបចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​បសុពេទ្យ​ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទសិក្ខាសាលា​ស្តីពី​ការគ្រប់គ្រង​ចំណី​សត្វ​នៅ​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាមក​សិក្សា​ស្វែងយល់​អំពី​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​

មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាមក​សិក្សា​ស្វែងយល់​អំពី​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​

អាជ្ញាធរ​ស្រុក​ជី​ក្រែងចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ជី​ក្រែងដែល​កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ស្រុក​ជី​ក្រែងចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ជី​ក្រែងដែល​កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.