Wednesday, December 6, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាមក​សិក្សា​ស្វែងយល់​អំពី​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​

ដោយ Pothe Thun
24/04/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុង​ឱកាស​ជួប​សម្ដែង​ការគួរសម និង ពិភាក្សា​ការងារ​មួយចំនួន ជាមួយ​ឯកឧត្ដម ទៀ សីហា អភិបាលខេត្ត​សៀមរាប នៅ​សាលាខេត្ត​សៀមរាប នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៩ ម្សិលមិញ​នេះ ឯកឧត្តម Amphay KINDAVONG អគ្គ​រដ្ឋ ទូត វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ប្រចាំ​កម្ពុជា បាន​មានប្រសាសន៍ថា គោល បំណង​សំខាន់​របស់​ប្រតិភូ មក​កាន់​ខេត្ត​សៀមរាប​នាពេលនេះ គឺ​ដើម្បី​ធ្វើការ​សិក្សា​ស្វែងយល់ អំពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប ដោយសារ​ខេត្ត​នេះ មាន​សម្បត្តិ​វប្បធម៌​ប្រវត្តិសាស្ត្រ​ដ៏​ល្បីល្បាញ គឺ​ប្រាសាទអង្គរវត្ត ដែល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ជា​សក្តានុពល​មួយ​ដ៏​ខ្លាំងក្លា​ក្នុង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ខណៈពេល​ដែល​វិស័យ​អាកាសចរណ៍ ក៏​មាន​ក្រុមហ៊ុន​អាកាសចរណ៍​ឡាវ មួយ​បាន​កំពុង​ធ្វើ​អាជីវកម្ម នៅក្នុង​ខេត្ត​សៀមរាប​ផងដែរ ។​

​ឯកឧត្តម Amphay KINDAVONG បាន​បញ្ជាក់ទៀតថា កិច្ច​ទំនាក់ទំនង​ជា​ប្រវត្តិសាស្ត្រ​រវាង​កម្ពុជា​និង​ឡាវ មាន​តាំងពី​យូរលង់​ណាស់​មកហើយ ខណៈ​ដែល​ប្រទេស​ទាំង​ពីរ មាន​ភូមិ ផង​របង​ជាមួយ​គ្នា និង មាន​វប្បធម៌ ប្រពៃណី សាសនា​ដូចគ្នា ដែល​ប្រជាជន​ទាំងពីរ​បាន​ធ្វើ​ការប្រតិបត្តិ​គ្នា​ទៅវិញទៅមក​ទៀតផង ដូច្នេះ​ក្នុង​ដំណើរ​បំពេញ​បេសកកម្ម​របស់​ប្រតិភូ​នាពេលនេះ ក្រៅពី​ធ្វើ​ការសិក្សា​ស្វែងយល់ អំពី​ស្ថានភាព​នៃ​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប ឯកឧត្តម និង ក្រុមការងារ នឹង​ធ្វើ​ការទំនាក់ទំនង​ជាមួយ​បណ្តា​ខេត្ត​ជាប់​នៅ​ព្រំដែន​ឡាវ ក្នុងការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​គ្នា​ទៀត​ផង ។​

​មានប្រសាសន៍​ឆ្លើយតប ឯកឧត្តម ទៀ សីហា បានលើកឡើង​ពី​សក្តានុពល​របស់​ខេត្តសៀមរាប ដោយ​ពឹងផ្អែក​ទៅលើ​វិស័យ​ទេសចរណ៍ និង កសិកម្ម ព្រម​ទាំង​ស្ថានភាព​នៃ​ភ្ញៀវ​ទេសចរណ៍ ដែល​បាន​ចូល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តសៀមរាប ខណៈពេល​ដែល​មាន​បង​ប្អូន​ប្រជាជន​ឡាវ បាន​មក​ស្នាក់នៅ​ខេត្ត​សៀមរាប​ស្របច្បាប់​ចំនួន ៤​នាក់ ព្រមទាំង​មាន​ក្រុមហ៊ុន​របស់​ជនជាតិ​ឡាវ​១​ក្រុមហ៊ុន បាន​ចុះ​បញ្ជីពាណិជ្ជកម្ម ប្រកប​អាជីវកម្ម​នៅក្នុង​ខេត្ត​សៀមរាប ។​

ព័ត៌មានជាតិ ថ្មីៗ

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

ក្បាលដីជាង ៩រយក្បាលដី ក្នុងស្រុកសូទ្រនិគម ត្រូវបានប្រកាសបិទផ្សាយជាសាធារណៈជូនប្រជាពលរដ្ឋដើម្បីធ្វើការពិនិត្យ និងតវ៉ា

05/12/2023
មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

មន្ទីររៀបចំដែនដីខេត្តសៀមរាប សហការនឹងរដ្ឋបាលស្រុកជីក្រែង បិទផ្សាយឯកសារវិនិច្ឆ័យការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងតវ៉ា

05/12/2023

​ឯកឧត្តម ទៀ សីហា មានប្រសាសន៍​ទៀត ខេត្ត​សៀមរាប​ក៏​មាន​ទំនាក់ទំនង សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ចំប៉ា​សាក់ នៃ​ប្រទេស​ឡាវ តាមរយៈ​ខ្លឹមសារ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង​ខេត្ត​ចំប៉ា​សាក់ និង ខេត្តសៀមរាប នា​ឆ្នាំ​២០១១ ដោយ ផ្តោត​លើ​វិស័យ ទេសចរណ៍ វប្បធម៌ កសិកម្ម វិនិយោគ ពាណិជ្ជកម្ម សេដ្ឋកិច្ច វប្បធម៌ និង វិស័យ​ផ្សេងៗ​ទៀត ប៉ុន្តែ​ក្នុង​រយៈពេល​កន្លងមក​នេះ ភាគី​ទាំងពីរ​មិនទាន់​បាន​ធ្វើ​អ្វីមួយ​រួមគ្នា ដើម្បី​ជា​គុណប្រយោជន៍​គ្នា​ទៅវិញទៅមក​ឡើយ គឺ​បាន​ត្រឹម​ផ្លាស់ប្តូរ​នូវ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ខេត្ត​ទាំងពីរ​តែ​ប៉ុណ្ណោះ ដូច្នេះ​ក្នុង​ឱកាស​នេះ សូម​សំណូមពរ​បន្តធ្វើ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា ទៅលើ​វិស័យ​កសិកម្ម និង ពាណិជ្ជកម្ម រួម​ទាំង​វិស័យ​ទេសចរណ៍ ដោយ​ប្រទេស​យើង​ទាំង​ពីរ មាន​ស្ថានភាព​ភូមិសាស្ត្រ​ដី​ដូចគ្នា រួម​ទាំង​សម្បត្តិ​វប្បធម៌ ប្រាង្គ​ប្រាសាទ ប្រពៃណី និង សាសនា​ផងដែរ ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិទ្ធ និង លោក គឿន វេ​ត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ទូត​ឡាវ​មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាវិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរ​ស្រុក​ជី​ក្រែងចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ជី​ក្រែងដែល​កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់​

អាជ្ញាធរ​ស្រុក​ជី​ក្រែងចុះ​ចែក​ទឹក​ជូន​ពលរដ្ឋ​ក្នុង​ឃុំ​ជី​ក្រែងដែល​កំពុង​តែ​ខ្វះខាត​ទឹក​ប្រើប្រាស់​

ខេត្តសៀមរាបទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ទូទាំង​ប្រទេស លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨

ខេត្តសៀមរាបទទួលបាន​ចំណាត់ថ្នាក់​ល្អ​ក្នុង​ទូទាំង​ប្រទេស លើ​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ​២០១៨

ថ្ងៃ​នេះ​ខេត្ត​សៀមរាបធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីលើ​ការងារ​ទេសន្តរប្រវេសន៍​ការងារ និង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ​

ថ្ងៃ​នេះ​ខេត្ត​សៀមរាបធ្វើជា​ម្ចាស់ផ្ទះ​នៃ​សន្និសីទ​អន្តរជាតិ ស្តីពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីលើ​ការងារ​ទេសន្តរប្រវេសន៍​ការងារ និង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​២ រវាង​កម្ពុជា​-​ថៃ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    វិទ្យាល័យហ៊ុនសែន រុនតាឯក ស្រុកបន្ទាយស្រី ទទួលបានបណ្ណាល័យសិក្សាមួយខ្នង ពីសប្បុរសជនប្រទេសជនកូរ៉េ

    93 shares
    Share 37 Tweet 23
  • ពលរដ្ឋក្នុងខេត្តសៀមរាប រំពឹងថាក្នុងឱកាសពិធីបុណ្យអុំទូកនាពេលខាងមុខ អ្នកទេសចរជាច្រើននឹងមកលេងកំសាន្ដ នៅខេត្ដសៀមរាប

    83 shares
    Share 33 Tweet 21
  • វេទិកាអប់រំផ្លូវចិត្ត និងការចែករំលែកចំណេះដឹងដើម្បីអ្នកទាំងអស់គ្នា ក្រោមប្រធានបទស្តីពី “អាហារផ្លូវចិត្ត”

    69 shares
    Share 28 Tweet 17
  • សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប នាំយកអំណោយចូលរួមបុណ្យសពពលរដ្ឋ៧នាក់ ដែលបានស្លាប់ក្នុងករណីក្រឡាប់រថយន្តនៅភ្នំគូលេន

    38 shares
    Share 15 Tweet 10
  • ក្នុងរយៈពេល៣ថ្ងៃ ក្នុងឱកាសប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរប្រមាណ ៣០ម៉ឺននាក់

    36 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (112)
  • ចំណេះដឹង និង ការអប់រំ (557)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,260)
  • ព័ត៌មានកីឡា (50)
  • ព័ត៌មានជាតិ (5,142)
  • ព័ត៌មានជាតិទូទៅ (208)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (859)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (807)
  • សាសនា និង មនុស្សធម៌ (886)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (209)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.