Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

ដោយ Pothe Thun
23/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
193
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប មានប្រសាសន៍ថា ក្នុងឱកាស​ចុះ​ត្រួតពិនិត្យ​សុវត្ថិភាព​ចំណី​ម្ហូបអាហារ នៅ​ផ្សារ​ចាស់​ក្នុង​ក្រុង​សៀមរាប នា​ព្រឹក​ថ្ងៃទី​២៣ ខែ​មេសា ឆ្នាំ​២០១៩​នេះ មន្ត្រី​ជំនាញ​របស់​លោក ពុំ​បាន​រកឃើញ​នូវ​សារធាតុ​គីមី​ហាមឃាត់ ដែល​បាន​ផ្ទុក​នៅក្នុង​ម្ហូបចំណី​គ្រប់​ប្រភេទ ឬក៏​ទំនិញ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ដែល​បាន​ដាក់តាំង​លក់​នៅក្នុង​ផ្សារ​ឡើយ បន្ទាប់ពី​បាន​ធ្វើ​តេស្ត និង ពិសោធន៍​រក​សារធាតុ​គីមី​នៅក្នុង​ម្ហូបអាហារ​មួយចំនួន រួមមាន​ដូចជា​៖ សណ្តែក​បណ្តុះ , ស្ពៃ​ជ្រក់ , ប្រហុក , ជ្រក់​មមាញ់ , ផ្សិត ប្រហិត , ត្រីងៀត , សរសៃ​គុយទាវ , គ្រឿង​សមុទ្រ​ជាច្រើន​ប្រភេទ និង សុពលភាព​នៃ​ការ​បរិច្ឆេទ​គ្រប់​ប្រភេទ គឺ​គ្រឿង​កំប៉ុង​និង​អីវ៉ាន់​ចាប់ហួយ​នៅ​តាម​តូប​ជា​ដើម​នោះ ។​

​លោក ព្រៅ ខេ​មរិ​ទ្ធ មានប្រសាសន៍​ទៀត​ថា បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​ក្រុម​ការងារ​ជំនាញ​របស់​លោក នៅតែ​បន្ត​ចុះ​ត្រួតពិនិត្យ និង តាមដាន ដែល​ជា​មូលដ្ឋានគ្រឹះ​កំពុង​អនុវត្តន៍ ដើម្បី​សុវត្ថិភាព​លើ​ម្ហូបអាហារ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត ជាពិសេស​ការអប់រំ​ដល់​ក្រុម​អាជីវករ​លក់ដូរ ប្រជាពលរដ្ឋ​អ្នក​ប្រើប្រាស់ និង​សាធារណជន​ទាំងអស់ រួម​គ្នា​ទប់ស្កាត់ និង បញ្ឈប់​ការប្រើប្រាស់​សារធាតុ​គីមី នៅក្នុង​គ្រឿង​ហូបចុក និង លក់ដូរ​នូវ​ទំនិញ​ហួស​អាយុកាល​ប្រើប្រាស់ ក្លែងបន្លំ ឬ​ទំនិញ​ខូច​គុណភាព ដែល​ជា​អំពើ​ខុសច្បាប់​ប្រឈម​ទៅ​នឹង​ទោសទណ្ឌ​ក្នុង​ករណី​ធ្ងន់ធ្ងរ ៕

​អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: ខេត្តសៀមរាបផ្សារចាស់លោក ព្រៅ ខេ​មរិ​ទ្ធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តសៀមរាប​សារធាតុ​គីមី​លើ​ចំណីអាហារ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាមក​សិក្សា​ស្វែងយល់​អំពី​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​

មន្ត្រី​ទូ​តនៃ​ប្រទេស​ឡាវ​ប្រចាំ​កម្ពុជាមក​សិក្សា​ស្វែងយល់​អំពី​វិស័យ​ទេសចរណ៍​របស់​ខេត្តសៀមរាប​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.