Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

អាជ្ញាធរ​ក្រុង​សៀមរាប​ចាប់ផ្តើម​ផ្តល់​ទឹក​ជូន​ពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​ដែល​កំពុង​ខ្វះខាត​ទឹក​ប្រើប្រាស់​

ដោយ Pothe Thun
23/04/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​លោកស្រី ជា ភឿយ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប បានឲ្យដឹងថា ពលរដ្ឋ​ក្នុង​ភូមិ​ចំនួន​៥ រួម​មាន​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល , ភូមិ​ព្រៃ​ថ្មី , ភូមិ​ទឹកថ្លា និង​ភូមិ​ជ័យ បាន​ជួបប្រទះ​គ្រោះ​ខ្វះខាត​ទឹក​ប្រើប្រាស់​តាំងពី​អំឡុង​ខែ​កុម្ភៈ​មក​ម្ល៉េះ ក្នុងនោះ​ភូមិ​សណ្តាន់ , ភូមិ​ទឹក​វិល និង​ភូមិ​ព្រៃ​ថ្មី ពលរដ្ឋ​ដែល​ខ្វះ​ទឹក​ប្រើ​មាន​ច្រើនជាងគេ គឺ​ប្រមាណ ពី​៦០​ទៅ​៧០​ភាគរយ ។​

​លោកស្រី ជា ភឿយ បានឲ្យដឹង​ទៀតថា បន្ទាប់​ពី​តាមដាន​សភាពការណ៍​នៃ​គ្រោះ​ខ្វះ​ទឹក​នេះ អាជ្ញាធរ​ក្រុង​សៀមរាប បាន​សហការ​ជាមួយ​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប បាន​ត​ក្បាល​រ៉ូ​ប៊ីណេ​ទឹក​ចំនួន​២​កន្លែង ក្នុង​សង្កាត់​ទឹក​វិល ដើម្បី​ជូន​ប្រជាពលរដ្ឋ​ដែល​ជួបប្រទះ​គ្រោះ​ខ្វះ​ទឹក បាន​ប្រើប្រាស់​ដោយ​ឥតគិតថ្លៃ ខណៈ​ទីតាំង​ទាំង​ពីរ​កន្លែង​នោះ​មាន ទី​តាំងទី​១ ស្ថិតនៅ​ភូមិ​ព្រៃ​ថ្មី ជិត​អន្លង់​ទឹក​វិល និង​ទី​តាំងទី​២ ស្ថិតនៅ​ផ្ទះ​របស់​លោកស្រី​ផ្ទាល់ ក្នុងភូមិ​ទឹក​វិល ហើយ​ក្រៅពី​ផ្តល់ជូន​ទឹក​ដោយ​ឥត​គិត​ថ្លៃ​នេះ ខាង​រដ្ឋាករទឹក​ស្វយ័ត​ខេត្តសៀមរាប ក៏​បាន​ត​បណ្តាញ​ទឹកស្អាត​ចូល​ទៅ​តាម​ភូមិ​ទាំងនោះ​ផង​ដែរ​។​

​គួររំលឹកថា នៅ​ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​នៅ​សង្កាត់​ទឹក​វិល​នេះ ធ្លាប់​ជួប​បញ្ហា​ដូចគ្នា​នេះ​រួច​ម្ដង​ហើយ ដោយ​នៅ​ឆ្នាំ​នោះ​អាកាសធាតុ​ប្រហាក់ប្រហែល​ដូច​ឆ្នាំ​នេះ​ដែរ រីឯ​ទឹក​ក្នុង​បារាយណ៍​ខាងលិច ដែល​ជា​អាង​ស្ដុក​ទឹក​ដ៏​ធំ​មួយ​របស់​ក្រុង​អង្គរ បាន​គោក​រីងស្ងួត​អស់​គ្មាន​សល់ ប៉ុន្តែ​សម្រាប់​នៅ​ឆ្នាំ​នេះ បរិមាណ​ទឹក​នៅ​តិចតួច​បំផុត ។​

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

​បើ​តាម​ការព្យាករណ៍រ​បស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ដែល​បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ បានឲ្យដឹងថា នៅ​សប្ដាហ៍​នេះ ចាប់ពី​ថ្ងៃ​ទី​២២ ដល់​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៩ នៅ​កម្ពុជា​សីតុណ្ហភាព​បាន​បន្ត​ឡើង​ចាប់ពី ៤០ ទៅ ៤១ អង្សារ​សេ ខណៈ​ភ្លៀង​ចុះខ្សោយ រីឯ​បាតុភូត​រន្ទះ និង ខ្យល់​កន្ត្រាក់​កើតឡើង​ញឹកញាប់ និង មាន​ឥទ្ធិពល​ខ្លាំង ៕

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់ , លោក ខេង ឧត្ដម
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ខេត្តសៀមរាប​ខ្វះខាត​ទឹក​ប្រើប្រាស់​សង្កាត់ទឹកវិលអាជ្ញាធរ​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

មន្ត្រី​ជំនាញ​ខេត្តសៀមរាប អះអាងថាចំណី​ម្ហូបអាហារ​ដែល​ដាក់​លក់​នៅក្នុង​ផ្សារ​ចាស់ ពុំ​មាន​លាយ​សារធាតុ​គីមី​ឡើយ​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

ប្រធាន​នាយកដ្ឋាន​ផលិតកម្ម​សត្វ អះអាងថានៅក្នុង​ឆ្នាំ​២០១៨​កន្លងមកនេះអត្រា​ចិញ្ចឹមសត្វ​ដើម្បី​ពាណិជ្ជកម្ម​មាន​ការកើនឡើង ប៉ុន្តែ​ការគ្រប់គ្រង​និង​ត្រួតពិនិត្យ​ចំណី​សត្វ គឺជា​រឿង​សំខាន់​

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ចែក​អំណោយ​ដល់​ពលរដ្ឋ​៤​គ្រួសារក្នុងស្រុក​ជីក្រែងដែល​លំនៅដ្ឋាន​ពួកគាត់​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.