អ្នកជំនាញបុរាណវិទ្យា ប្រទះឃើញ ក្បាល ដងខ្លួនយក្ស និងព្រះសិរទេវតា ខណៈដែលធ្វើកំណាយជួសជុលខ្លោងទ្វារក្រុងអង្គរធំ
ក្រុមអ្នកជំនាញជួសជុលប្រាសាទបុរាណ នៃអាជ្ញាធរជាតិអប្សា កាលពីពេលថ្មីៗនេះ បានប្រទះឃើញរូបចម្លាក់ដងខ្លួនយក្ស និងព្រះសិរទេសវតាម នៅខ្លោងទ្វារតាកាវ ស្ថិតនៅខាងលិចនៃក្រុងអង្គរធំ ខណៈដែលក្រុមបុរាណវិទ្យាធ្វើកំណាយសិក្សាស្រាវជ្រាវ ដើម្បីធ្វើការជួសជុលខ្លោងទ្វារក្រុងអង្គរធំ។ បើតាមលោកស្រី គឹម សេងភក្តី មន្ត្រីផ្នែកបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១នេះថា ការប្រទះឃើញចម្លាក់ដ៍អស្ចារ្យនេះ គឺក្នុងពេលក្រុមអ្នកបុរាណវិទ្យាសិក្សាស្រាវជ្រាវកំពុងធ្វើកំណាយ ដើម្បីធ្វើការជួសជុលខ្លោងទ្វារតាកាវឡើងវិញ ...