Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរ​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​០៧​ភូមិ ស្ថិតនៅក្នុង​សហគមន៍​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង

ដោយ Pothe Thun
21/10/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរ​ខេត្តសៀមរាប​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​០៧​ភូមិ ស្ថិតនៅក្នុង​សហគមន៍​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី​២១ ខែតុលា ឆ្នាំ​២០១៩ នេះ លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប បាន​ដឹកនាំ​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក​០៧​ភូមិ ប្រវែង​ជាង ៥០០​ម៉ែត្រ និង​ខ្នង​លើ​ប្រវែង ០៣​ម៉ែត្រ ស្ថិតនៅក្នុង​សហគមន៍​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​តំណាង​លោក នាយក​ទីចាត់ការ​ផែនការ និង​វិនិយោគ​សាលាខេត្ត តំណាង​អាជ្ញាធរ​ស្រុក ឃុំ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្ត មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត មន្ទីរ​បរិស្ថាន​ខេត្ត និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​ទៀតផង​ដែរ ។​

​លោក ង៉ាន់ ភិ​រុណ បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​នាឱកាស​នេះ គឺមាន​គោលបំណង​ដើម្បី​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ជា​មតិយោបល់​លើ​គម្រោង​ស្នើសុំ​ជួសជុល​ទំនប់​អាងទឹក ០៧​ភូមិ ដោយសារតែ​បច្ចុប្បន្ន​ទំនប់​នេះ​មាន​លក្ខណៈ​ទាប ហើយ​ទឹក​ហូរ​ច្រោះ​ដាច់ មិនអាច​ស្តុក​ទឹកបាន​ច្រើន​គ្រប់​តាម​តម្រូវការ​ប្រជាកសិករ​ក្នុងការ​បង្កបង្កើនផល និង​ជាពិសេស​មានការ​លំបាក​ក្នុងការ​ដឹកជញ្ជូន​ផល​ស្រូវ និង​ការធ្វើដំណើរ​របស់​ប្រជា​សហគមន៍​ផ្ទាល់ ។​

​លោក ង៉ាន់ ភិ​រុណ ក៏បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​អាជ្ញាធរ​ស្រុក ឃុំ គ្រប់​បណ្តា​មន្ទីរ អង្គភាព​ជំនាញ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ គឺ​ត្រូវមាន​ការយកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុង​ការងារ​នេះ ជៀសវាង​ការជួសជុល​ទំនប់​អាងទឹក​ខាងលើ ធ្វើ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃ​លិច​ទឹក ប៉ះពាល់​ដល់​តំបន់​ការពារ អភិរក្ស​ធនធានធម្មជាតិ និង​ការ​ឈូសឆាយ​ព្រៃ​លិច​ទឹក​ធ្វើជា​កម្មសិទ្ធិ​។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​លោក អភិបាលរង​ខេត្ត ក៏បាន​ជំរុញ​ដល់​ក្រុមការងារ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុងឱកាស​នេះ ត្រូវ​សហការគ្នា​ឲ្យ​បានល្អ ជាពិសេស ត្រូវ​កំណត់​កាលបរិច្ឆេទ​ឲ្យ​ច្បាស់លាស់ ហើយ​ត្រូវ​ចុះ​ពិនិត្យ និង​សិក្សា​ទីតាំង​ស្នើសុំ​នោះ ហើយ​ត្រូវធ្វើ​របាយការណ៍ និង​ថតរូប​ភ្ជាប់​ជា​ឯកសារ​ឲ្យ​បាន​គ្រប់គ្រាន់ ដើម្បី​មាន​មូលដ្ឋាន​សម្រាប់​ដាក់​ស្នើសុំ​ការសម្រេច​ពី​ឯកឧត្តម អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ក្នុងការ​ជួសជុល​ទំនប់ទឹក​មួយ​នេះ ៕

អត្តបទនិងរូបភាព៖​រដ្ឋបាល​ខេត្តសៀមរាប​
​កែសម្រួល​៖ អ៊ុន ណា​រាជ្យ​

Tags: ទំនប់​អាងទឹក​០៧​ភូមិសហគមន៍​ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថវិកានិង​សម្ភារ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ដែល​បាន​បាត់ ត្រូវបាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​

ថវិកានិង​សម្ភារ​មួយចំនួន​របស់​ភ្ញៀវទេសចរ​ដែល​បាន​បាត់ ត្រូវបាន​រកឃើញ​និង​ប្រគល់ជូន​ម្ចាស់​ដើម​វិញ​

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​ជាង​មួយ​ពាន់​នាក់ បានទទួល​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ​លើ​ស្ថានភាព​ជំងឺ​តម្រងនោម និង​លំពែង ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​

ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀម​ជាង​មួយ​ពាន់​នាក់ បានទទួល​ការ​ពិ​ន្យិ​សុខភាព​ដោយ​ឥតគិតថ្លៃ​លើ​ស្ថានភាព​ជំងឺ​តម្រងនោម និង​លំពែង ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា​ត្រៀម​ដាំ​ឈើ​ប្រណីត​ក្នុង​បរិវេណ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.