សិក្ខាសាលាផ្សព្វផ្សាយច្បាប់បទបញ្ញតិនានានិងសេចក្តីណែនាំផ្សេងៗ ជាពិសេសលើកទឹកចិត្តផ្នែកពន្ឋដារសម្រាប់អ្នកជាប់ពន្ឋតូចនិងមធ្យមក្នុងវិស័យអាទិភាព
នៅព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៩នេះ អគ្គនាយកដ្ឋានពន្ឋដារនៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់បទបញ្ញតិនានានិងសេចក្តីណែនាំផ្សេងៗជាពិសេសលើកទឹកចិត្តផ្នែកពន្ឋដារសម្រាប់អ្នកជាប់ពន្ឋតូចនិងមធ្យមក្នុងវិស័យអាទិភាព នៅសណ្ឋាគារអង្គរប៉ារ៉ាឌីខេត្តសៀមរាប ក្រោមអធិបតីភាពលោកបណ្ឌិត កែន សម្បត្តិ អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ , ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និង លោកស្រី យូ សុភា អភិបាលរងខេត្ត ...