Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប​ញ្ញ​តិ​នានានិង​សេចក្តីណែនាំ​ផ្សេងៗ ជាពិសេស​លើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​

ដោយ Pothe Thun
04/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប​ញ្ញ​តិ​នានានិង​សេចក្តីណែនាំ​ផ្សេងៗ ជាពិសេស​លើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព​
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ​នៃ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ បានរៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ច្បាប់​បទ​ប​ញ្ញ​តិ​នានា​និង​សេចក្តីណែនាំ​ផ្សេងៗ​ជាពិសេស​លើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម​ក្នុង​វិស័យ​អាទិភាព នៅ​សណ្ឋាគារ​អង្គរ​ប៉ា​រ៉ា​ឌី​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក​បណ្ឌិត កែន សម្បត្តិ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ , ឯកឧត្តម អ៊ា​ន ឃុន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ស្ដីទី និង លោកស្រី យូ សុភា អភិបាលរង​ខេត្ត និង​ជា​តំណាង​ដ៍​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​មន្ត្រីរាជការ​មកពី​អង្គភាព​មន្ទីរ ស្ថាប័ន​នានា​ជុំវិញ​ខេត្ត អភិបាល បណ្ណាធិការ និង​ជា​តំណាង​សណ្ឋាគារ ភោជនីយដ្ឋាន សហគ្រាស សរុប​ចំនួន​ប្រមាណ​ជាង​៤០០​នាក់​។​

​លោកស្រី យូ សុភា អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​រាជរដ្ឋាភិបាល ក៏ដូចជា​អគ្គនាយកដ្ឋាន​ពន្ធដារ មិនមាន​គោលការណ៍​បង្កើត​ប្រភេទ​ពន្ធ​ថ្មី ឬ​ដំឡើង​អត្រាពន្ធ​បន្ថែម ដែលជា​បន្ទុក​ដល់​ប្រជាពលរដ្ឋ និង​ធុរជន​ក្នុង​គោលដៅ​បង្កើន​ចំណូល​ថវិកាជាតិ​នោះទេ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធដារ នឹង​ខិតខំ​ផ្តោត​ការយកចិត្តទុកដាក់​ខ្ពស់​លើ​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន តាមរយៈ​ការអនុវត្ត​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ទាំង​វិធានការ​ច្បាប់ និង​វិធានការ​រដ្ឋបាល ចំពោះ​ការ​គេចវេះ​ពន្ធ ការលួចបន្លំ​ពន្ធ​តាម​គ្រប់​រូបភាព ដើម្បី​ធានាបាន​នូវ​បរិ​កាស ធុរកិច្ច និង​ការប្រកួតប្រជែង​ដោយ​ស្មើភាព​គ្នា​ចំពោះ​គ្រប់​ធុរជន ក្នុង​គោលដៅ​ប្រមូល​ចំណូល​ប្រកបដោយ​តម្លាភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធិ​ភាព និង​សមធម៌ ព្រមទាំង​បង្កឱ្យមាន​សង្គតិភាព​ក្នុងការ​អនុវត្ត​ច្បាប់ ស្របតាម​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​ដ៏​មុត​ស្រួច​របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​ប្រាំ នៃ​រដ្ឋសភា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ។​

​លោក​បណ្ឌិត កែន សម្បត្តិ មានប្រសាសន៍ថា សិក្ខាសាលា​នាពេលនេះ​ធ្វើឡើង ដើម្បី​ឆ្លើយតប​ទៅនឹង​មាត្រា​ទី​៩០​នៃ​ច្បាប់​ស្តី​ពីសារ ពើព​ន្ឋ​ដែល​បាន​ចែងថា អ្នកជា​ប់ព​ន្ឋ​មាន​សិទ្ឋិ​ទទួលបាន​ព័ត៌មាន ពាក់​ព័​ន្ឋ​ទៅនឹង​កិច្ចដំណើរការ​នៃ​ប្រ​ព័​ន្ឋ​ព​ន្ឋ​ដារ​និង​ការកំណត់​ព​ន្ឋ ខណៈ​កន្លងមក​ជារឿយៗ នៅពេល​មាន​បទបញ្ញត្តិ​ថ្មីៗ អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ តែងតែ​ធ្វើការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ទាំង​តាមរយៈ​សិក្ខាសាលា ទាំង​តាមរយៈ​ប្រ​ព័​ន្ឋ​ផ្សព្វផ្សាយ​នានា ក៍​ដូចជា​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ផងដែរ ដើម្បី​ឱ្យមាន​តម្លាភាព និង​បាន​ជ្រួតជ្រាប​ដល់​អ្នកជា​ប់ព​ន្ឋ​បានដឹង​អំពី​បទ បញ្ញត្តិ​ផ្សេងៗ ចៀសវាង​ការអនុវត្ត​មិនបាន​ត្រឹមត្រូវ ហើយ​ត្រូវ​រង​នូវ​ការពិន័យ ជាដើម​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​លោក​បណ្ឌិត កែន សម្បត្តិ បន្តថា ប្រធានបទ​ពាក់​ព័​ន្ឋ​ទៅនឹង​បទបញ្ញត្តិ​នៃ​ការលើកទឹកចិត្ត​ផ្នែក​ព​ន្ឋ​ដារ​សម្រាប់​អ្នកជា​ប់ព​ន្ឋ​តូច​និង​មធ្យម ជា​ប្រធានបទ​សំខាន់​ចង់ឱ្យ​អ្នកជា​ប់ព​ន្ឋ​បាន​ជ្រួតជ្រាប និង​ជំរុញ​ឱ្យ​ដាក់ពាក្យ​ស្នើសុំ​ការលើកទឹកចិត្ត ដើម្បី​ទទួលបាន​ការលើកទឹកចិត្ត​ស្របតាម​បទបញ្ញត្តិ​និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ហើយ​ក្នុង​ក្របខ័ណ្ឌ​នៃ​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ រាជរដ្ឋាភិបាល​កម្ពុជា បានដាក់​ចេញ​នូវ​យុ​ទ្ឋ​សាស្ត្រ​កៀងគរ​ចំណូល​រយៈពេល​មធ្យម​២០១៤-២០១៨ តាមរយៈ​ស្នូល នៃ​អភិបាលកិច្ច​ល្អ ដែលជា​ស្នូល​របស់​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ ហេតុនេះហើយ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដារ ខិតខំ​ពង្រឹង​អភិបាលកិច្ច​ល្អ​ស្របតាម​យុ​ទ្ឋ​សាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល ហើយ​ខិតខំ​អនុវត្ត​ផែនការ​សកម្មភាព​ទាំងឡាយណា​ដែលមាន​នៅក្នុង​យុ​ទ្ឋ​សាស្ត្រ​កៀគរ​ចំណូល ដោយ​ផ្តោត​សំខាន់​ទៅលើ​កំណែទម្រង់​ស៊ី​ជំរៅ​ទៅលើ​មុខងារ​ស្នូល​សំខាន់ៗ​មួយចំនួន​៥​ដូចជា ការធ្វើឱ្យ​ប្រសើរឡើង​ការចុះបញ្ជី​ព​ន្ឋ​ដារ ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការដាក់​លិខិត​ប្រកាស ការធ្វើឱ្យ​ប្រសើរឡើង​នៃ​ការផ្តល់សេវា ពង្រឹង​នូវ​ការប្រមូល​ចំណូល​បំណុល​ព​ន្ឋ​និង​ការដោះស្រាយ​វី​វាទ ៕

 

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ព​ន្ឋ​ដារសិក្ខាសាលា​ផ្សព្វផ្សាយ​សកម្មភាព និង របកគំហើញ​របស់​ក្រុម​អន្តររដ្ឋាភិបាល ស្តីពី​ការប្រែប្រួល​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិក្ខាសាលាស្ដីពី​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ ​

សិក្ខាសាលាស្ដីពី​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ ​

អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.