Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សិក្ខាសាលាស្ដីពី​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ ​

ដោយ Pothe Thun
04/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប នា​ព្រឹក​ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ​២០១៩​នេះ មាន​បើក​សិក្ខាសាលា​មួយ ស្ដីពី​ការតម្រង់ ទិស គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ការប្រើប្រាស់​សៀវភៅ​ណែនាំ​ស្ដីពី​ការ អនុវត្ត​គម្រោង សៀវភៅ​ប្រតិបត្តិការ សហគមន៍ របស់​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ ហៅ​កាត់​ថា (​គម្រោង​លាភ​) ក្រោម​អធិបតីភាព​របស់​ឯក​ឧ​ត្ត​ម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ប្រធាន​សម្របសម្រួល គម្រោង និង ជា​ប្រធាន​គណៈកម្មាធិការ​តម្រង់​ទិស​អនុវត្ត​គម្រោង​លាភ និង លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប ដោយមាន​ការចូលរួម​ពី​សំណាក់​លោក លោកស្រី ជា​នាយក​រដ្ឋបាលខេត្ត អភិបាល អភិបាលរងក្រុង ស្រុក តំណាង​ធនាគារពិភពលោក មន្ត្រី​គម្រោង​មកពី​រាជធានី​ភ្នំពេញ​លោក​មេឃុំ ចៅសង្កាត់ និង អ្នកពាក់ព័ន្ធ សរុប​ចំនួន ២៥០​នាក់ ។​

​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​បញ្ជាក់ថា គោលបំណង​នៃ​គម្រោង​នេះ គឺ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ និង​ក្រុម​ងាយ​រងគ្រោះ ដើម្បី​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ហើយ​មានឱកាស​រកប្រាក់​ចំណូល និង​ការអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ខ្នាតតូច រួមទាំង​ការត្រៀម​លក្ខណៈ​គាំទ្រ​ក្នុងករណី​ជួប​ហានិភ័យ ឬ​គ្រោះអាសន្ន​ណាមួយ​កើតឡើង​ជាយថាហេតុ ក្នុង​ឃុំ​គោលដៅ​របស់​គម្រោង ដូច្នេះ ដើម្បី​ធានា​ឲ្យ​គោលនយោបាយ និង​យុទ្ធសាស្ត្រ​ខាងលើ​ឲ្យ​ទទួលបាន​ជោគជ័យ អាជ្ញាធរ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​រួមចំណែក​ទ​ទួល​ខុសត្រូវ​សម្រាប់​អនុវត្ត​គោលនយោបាយ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​របស់​រាជរដ្ឋាភិបាល តាមរយៈ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី​ខេត្ត ក្រុង ស្រុក ខណ្ឌ ច្បាប់​ស្តីពី​ការគ្រប់គ្រង រដ្ឋបាល​ឃុំ សង្កាត់ បទបញ្ជា និង​លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ឯកឧត្តម ងី ច័​ន្ទ្រ​ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ មានប្រសាសន៍ថា នៅ​ឆ្នាំ​២០១៧ គម្រោង​លាភ​បាន​សិក្សា​ជាមួយ​សាលា​រាជធានី​ភ្នំពេញ ក្នុងការ​ដាក់បញ្ចូល​ស​មាស​ភាព​គម្រោង​ថ្មី​លើ​ផ្នែក​សហគមន៍​ទីក្រុង (Urban) បន្ថែម​មួយទៀត សំដៅ​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​នៅ​ទីក្រុង និង​ជនបទ នៃ​តំបន់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ឃុំ​គោលដៅ​នៃ​ខេត្តសៀមរាប តាមរយៈ​ការបង្កើត​និង​ពង្រឹង​ស្ថាប័ន​ស្វ័យគ្រប់គ្រង​របស់​អ្នកក្រីក្រ និង ការផ្ដល់​ឲ្យ​ស្ថាប័ន​ទាំងនោះ នូវ​លទ្ធភាព​ចាប់យក​ហិរញ្ញវត្ថុ ផ្សារភ្ជាប់​ស្ថាប័ន​ទាំងនោះ​ទៅ​ទីផ្សារ និង​មុខរបរ​សំខាន់ៗ ហើយ​គម្រោង​ថ្មី​នេះ មាន​វិសាលភាព​គ្រប់​ដណ្ដប់​លើ​ទីតាំង​ភូមិសាស្ត្រ ២​ខុសគ្នា គឺ ទី​១. ទីតាំង​ភូមិសាស្ត្រ​ជនបទ នៅក្នុង​ឃុំ ៤៧ នៃ​ស្រុក​ចំនួន ៩ ក្នុង​ខេត្តសៀមរាប និង​ទី​២. ទីតាំង​ភូមិសាស្ត្រ​ទីក្រុង​នៅលើ​សង្កាត់​ចំនួន​១៣ នៃ​ខណ្ឌ​១២ ក្នុង​រាជធានី​ភ្នំពេញ ។​

​ឯកឧត្តម មានប្រសាសន៍​ទៀតថា ប្រការ​សំខាន់ សុំ​ឲ្យ​ក្រុមការងារ គឺ ត្រូវ​រក្សា នូវ​សាមគ្គីភាព ពង្រឹង​កិច្ចសហប្រតិបត្តិការ ឲ្យ​បានជា​ប្រចាំ ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​តាម​ភារកិច្ច​របស់ខ្លួន ដោយ​ការទទួលខុសត្រូវ​ខ្ពស់ និង​ត្រូវអនុវត្ត​ឲ្យ​បាន​សមស្រប​តាម​គោលការណ៍ និង​នីតិវិធី​ដែល​បានចែង និង​កំណត់​ក្នុង​គ្រប់​លិខិតបទដ្ឋាន​អនុវត្ត​គម្រោង និង ផ្តល់​ការគាំទ្រ​រដ្ឋបាល និង​ការងារ​ចាត់ចែង ដល់​ថ្នាក់ក្រុង ស្រុក ខណ្ឌ និង​រចនាសម្ព័ន្ធ​ថ្នាក់ឃុំ សង្កាត់​ព្រមទាំង​ផ្តល់​ការគៀងគរ​សមត្ថភាព​ជំនាញ​បច្ចេកទេស​ពី​ថ្នាក់​រាជធានី ខេត្ត នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ​ដល់​ក្រុមការងារ​អនុវត្ត​គម្រោង គាំទ្រ​ដល់​សកម្មភាព​អនុវត្ត​ការងារ​ឲ្យ​មាន​ប្រសិទ្ធភាព​នៅ​ថ្នាក់​សហគមន៍ ពិសេស​សូម​ឲ្យ​គ្រប់ភាគី​ពាក់ព័ន្ធ នៃ​ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​សង្គម​ស៊ីវិល​ពាក់ព័ន្ធ​ផ្ដល់ កិច្ចសហការ និង​អនុវត្ត​ឲ្យ​មាន​ប្រសិទ្ធភាព នូវ​គ្រប់​សកម្មភាព​នានា បម្រើ​ដល់​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែលជា​គោលដៅ​របស់​គម្រោង ខិតខំ​អនុវត្ត​ឲ្យ​បាន​តាម​ផែនការ និង​ពេលវេលា​គ្រោងទុក ស្របតាម​ក្របខណ្ឌ​គតិយុត្តិ និង​កិច្ចព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​ធនាគារពិភពលោក​អំពី​គម្រោង​នេះ ។​

​សូម​គូសបញ្ជាក់​ផង​ដែលថា គម្រោង​លាភ​បានចាប់ផ្ដើម​សិក្សា​សាកល្បង​លើកដំបូង​កាលពី​ឆ្នាំ​២០០៨ និង​បាន​ចាប់ដំណើរការ​យ៉ាង​ល្អ​នៅ​ឆ្នាំ​២០១០ គឺ​ចាប់ពី​ខែកក្កដា ឆ្នាំ​២០១០ នៅ​ឃុំ​/​សង្កាត់​ចំនួន​៦ នៃ​ស្រុក​ចំនួន​៥ ក្នុង​ខេត្តសៀមរាប រួមមាន (​ស្រុក​ប្រាសាទបាគង ស្រុក​ជីក្រែង ស្រុក​ពួក ស្រុក​អង្គរធំ និង​ក្រុង​សៀមរាប​) តែ​ត្រូវ​បញ្ចប់​ការសាកល្បង​នៅ​ឆ្នាំ​២០១២ (​ពី​ខែ កក្កដា ឆ្នាំ​២០១០ ខែមិថុនា ឆ្នាំ​២០១២) និង​លើក​ទី​២ បានចាប់ផ្ដើម​សិក្សា​សាកល្បង​នៅ​ឆ្នាំ​២០១៥ និង​ចាប់ផ្ដើម​ដំណើរការ​ជា​ផ្លូវការ នៅ​ឆ្នាំ​២០១៧ (២០១៧- ២០២២) ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ក្រសួងមហាផ្ទៃសិក្ខាសាលាស្ដីពី​ការតម្រង់ទិស​គម្រោង​លើកកម្ពស់​ជីវភាព​ប្រជាជន​ក្រីក្រ​ ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

ម្សិលមិញមាន​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី​

ម្សិលមិញមាន​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.