Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​

ដោយ Pothe Thun
04/07/2019
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ​២៨​មករា ក្នុងស្រុក​ស្រីស្នំ ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​អគារ​អន្តេវាសិកដ្ឋាន​ចំនួន​ពីរ​ខ្នង​នៅ​វិទ្យាល័យ ២៨ មករា គឺ​មួយ​ខ្នង​មាន​ទំហំ ២៤​ម៉ែត្រ​គុណ​នឹង​៩​ម៉ែត្រ និង ផ្ទះបាយ​មួយ​ខ្នង​មាន​ទំហំ ៩​ម៉ែត្រ​គុណ​នឹង​៤,៥​ម៉ែត្រ ដែល​បាន​បំពាក់​សម្ភារ​និង​ឧបករណ៍​រួចជាស្រេច និង​បន្ទប់ទឹក ដែល​បាន​ចំណាយ​ថវិកា​អស់​ចំនួន ១៩ ម៉ឺន​ដុល្លារ​អាមេរិក ជា​អំណោយ​សប្បុរសធម៌​រប​ស់​សប្បុរជន​ជនជាតិ​អាល្លឺម៉ង់ តាមរយៈ​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា រួមជាមួយ​សប្បុរជន​ក្នុងស្រុក ត្រូវបាន​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាល​ព្រឹក​ថ្ងៃទី​០៣ ខែកក្កដា ឆ្នាំ​២០១៩​ម្សិលមិញ​នេះ ក្រោម​អធិបតីភាព​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម ទៀ សីហា អភិបាលខេត្ត​សៀមរាប និង លោកស្រី ហ្គ្រី​ស​ស្ទី​ន​រេញ​ហាដ រី​ឌី​ហ្គើ ប្រធាន​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដោយមាន​ការចួលរួម​ពី​សំណាក់​លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ទីរ អង្គភាព​នានា​ក្នុង​ខេត្ត គណៈ​អភិបាលស្រុក មន្ត្រី​អ្នកមុខអ្នកការ​ក្នុងស្រុក​ស្រីស្នំ មេឃុំ លោកគ្រូ​អ្នកគ្រូ និង សិស្សានុសិស្ស​ទាំងអស់​នៃ​វិទ្យាល័យ​២៨​មករា ។​

​លោក ហ៊​ន់ ឬ​ទ្ធិ អភិបាល​ស្តីទី​ស្រុក​ស្រីស្នំ បាន​ឲ្យ​ដឹងថា សមិទ្ធផល​នេះ គឺជា​ចូលរួមចំណែក​មួយ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា ឲ្យ​កាន់​តែមាន​ការវិវត្ត​ឡើង​ថែមទៀត ពិសេស​កាត់បន្ថយ​អត្រា​នៃ​ការបោះបង់​ការសិក្សា​រប​ស់សិ​ស្ស ខណៈពេលដែល​លំនៅដ្ឋាន​របស់​ពួកគេ នៅ​ឆ្ងាយ​ពី​សាលារៀន មិនអាច​ធ្វើដំណើរ​មក​រៀន​ឲ្យ​បាន​ទាន់ពេលវេលា ។​

​លោកស្រី ហ្គ្រី​ស​ស្ទី​ន រេញ​ហាដ រី​ឌី​ហ្គើ ប្រធាន​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បានបញ្ចប់​ការសិក្សា លោកស្រី​បានធ្វើ​ដំណើរ​កំសាន្ត​នៅតាម​បណ្តា​ប្រទេស​មួយចំនួន ហើយ​បានឃើញ​ពី​ការលំបាក​ផ្សេងៗ​គ្នា​របស់​សិស្សសាលា​នៅតាម​បណ្តា​ប្រទេស​ទាំងនោះ ពិសេស​ក្នុងពេលដែល​អញ្ជើញ​មក​កម្ពុជា លោកស្រី​ក៏បាន​ឃើញ​អំពី​ការលំបាក​របស់​សិស្សសាលា​កម្ពុជា​ក្នុងការ​ធ្វើដំណើរ​មក​សាលារៀន​របស់​ពួកគេ ដូច្នេះ​ទើប​លោកស្រី​សម្រេច​ស្វែងរក​ជំនួយ​ក្នុង​ការកសាង​អន្តេវាសិកដ្ឋាន​នេះ​ឡើង ហើយ​រំពឹងថា អគារ​ទាំងពីរ​នេះ នឹង​ជួយ​សម្រាល​ការលំបាក​ក្នុងការ​សិក្សា​របស់​សិស្សានុសិស្ស ក្នុងស្រុក​ស្រីស្នំ​នេះ បាន​មួយចំណែក​ធំ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​មានប្រសាសន៍​ក្នុងឱកាស​នោះ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការ​អរគុណ និង កោតសរសើរ​ចំពោះ​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដែល​បាន​ជួយ​សាងសង់​អគារ​អន្តេវាសិកដ្ឋាន​សម្រាប់​សិស្ស​ប្រុស​សិស្សស្រី នៃ​វិទ្យាល័យ​២០​មករា និង​អរគុណ​ចំពោះ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ លោកគ្រូ​អ្នកគ្រូ សិស្សានុសិស្ស និង សប្បុរស ជន​ជិត​ឆ្ងាយ ដែល​បាន​លះបង់​កម្លាំងចិត្ត កម្លាំងកាយ និង ថវិកា​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួមចំណែក​ជួយ​សាងសង់​អគារ​អន្តេវាសិកដ្ឋាន​នេះ ប៉ុន្តែ​សំខាន់ សូម​ឲ្យ​យកចិត្តទុកដាក់​ក្នុងការ​ថែរក្សា និង ការពារ​ឲ្យ​គង់វង្ស​នៅ​យូរអង្វែង ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​ទៀតថា ក្រោម​ការដឹកនាំ​ប្រកប ដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានធ្វើ​ឲ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​ពេញបរិបូរណ៍ មាន​ស្ថេរភាព​នយោបាយ និង មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ហើយ​សមិទ្ធផល​ដែល​កើតមានឡើង​នៅពេលនេះ គឺ​មិនអាច​កាត់ផ្ដាច់​ពី​កត្តា​ទាំងអស់នេះ​បានឡើយ ព្រោះថា ក្នុងអំឡុង​ពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​សង្គ្រាម កុំថាឡើយ​ការកសាង និង អភិវឌ្ឍន៍ សូម្បីតែ​ឱកាស​ចូលរៀន​សូត្រ គឺ​យើង​គ្នា​ដែរ ដូច្នេះ ចូរ​យើងទាំងអស់គ្នា ជាពិសេស​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់​ដែលមាន​វត្តមាន​នៅទីនេះ ត្រូវតែ​រួមគ្នា​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ថែរក្សា​សុខសន្តិភាព​នេះ ឲ្យ ស្ថិតស្ថេរ​គង់វង្ស​យូរអង្វែង ។​

​លោក ពៅ ពិសិដ្ឋ មានប្រសាសន៍​បន្ថែមទៀត​ថា ក្នុងឱកាស​នេះ ក្នុងនាម​អាជ្ញាធរខេត្ត សូម​ផ្ដាំផ្ញើ​ដល់​ក្មួយៗ​សិស្សានុសិស្ស​ទាំងអស់ ត្រូវ​ខិ​តំ​ប្រឹងប្រែង​សិក្សា រៀនសូត្រ ហាត់ពត់លត់ដំ​ខ្លួន​ជំនះ​នូវ​រាល់​ការលំបាក​ក្នុង​រយៈពេល​ខ្លី ដើម្បី​ទទួលបាន​សេចក្ដីសុខ​សប្បាយ​និង​ការរីកចម្រើន​ក្នុង​រយៈពេល​វែង ត្រូវធ្វើ​សមាហរណកម្ម​ខ្លួន​ជាមួយនឹង​មនុស្ស​ជុំវិញ​នៅក្នុង​សាលារៀន មាន​សីលធម៌​ល្អ ចរិយា​ធម៌​ល្អ ចេះ​សាមគ្គី​និង​ស្រឡាញ់​រាប់អាន​គ្នា​ទៅវិញទៅមក ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន និង ត្រូវគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ត្រៀមខ្លួន​ក្លាយទៅជា​ទំពាំង​ដ៏​ល្អ​សម្រាប់​ស្នង​ឫស្សី​ទៅ​ថ្ងៃ​អនាគត ៕

 

​អត្ថបទ និង រូបថត ៖ លោក ជា ស្រស់​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: វិទ្យាល័យ​២៨​មករាស្រុកស្រីស្នំអគារ​អន្តេវាសិកដ្ឋានអង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

លំនៅដ្ឋាន​មួយ​ខ្នង​នៅក្នុង​ស្រុក​ជីក្រែង ត្រូវ​រលំ​ដួល​ទាំងស្រុង​ដោយសារ​ខ្យល់​កន្ត្រាក់ កាលពី​ម្សិលមិញ​

ម្សិលមិញមាន​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី​

ម្សិលមិញមាន​អគ្គិភ័យ​ឆេះ​បន្ទប់​ឃ្លាំង​ស្តុក​សម្ភារ​ជួសជុល នៃ​ខារ៉ាអូខេ​ហ្គា​ឡាក់​ស៊ី​

ជនសង្ស័យបោក​កូន​នឹង​សសរផ្ទះ​ស្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅថ្ងៃនេះ​

ជនសង្ស័យបោក​កូន​នឹង​សសរផ្ទះ​ស្លាប់ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួនបាន​ហើយ​នៅថ្ងៃនេះ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.