ចលនាភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដល់អ្នកផលិត និងអាជីវករ បង្ហាញផលិតផលរបស់ខ្លួនទៅកាន់ទីផ្សារ
ក្រុមអាជីវករ និងអ្នកផលិត ជាច្រើនបានអះអាងថា ការដាក់បង្ហាញផលិតផលនៅក្នុងការតាំងពិព័រណ៍ភូមិមួយផលិតផលមួយ ជាការផ្តល់ឱកាសដ៏ល្អមួយដល់ពួកគាត់បង្ហាញផលិតផលរបស់ខ្លួនទៅមហាជន និងអាចទាក់ទាញអ្នកប្រើប្រាស់នៅលើទីផ្សារកាន់តែច្រើន។ ក្រុមអាជីវករ បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់បានយកផលិតផលរបស់គាត់មកចូលរូមការតាំងពិព័រណ៍របស់គណៈកម្មាធិការជាតិភូមិមួយផលិតផលមួយដែរ ហើយការដាក់តាំងបង្ហាញនេះបានផ្តល់ឱកាសឲ្យប្រជាពលរដ្ឋខ្មែរ ក៏ដូចជាអ្នកទេសចរបរទេស បានស្គាល់កាន់តែច្បាស់អំពីផលិតផលសិល្បៈវប្បធម៌ខ្មែរ ។ វាបានផ្តល់ឱកាសឲ្យពលរដ្ឋបានឃើញថា យើងមានផលិតផលជាច្រើនដែលមានគុណភាពល្អ មិនចាញ់របស់បរទេស។ ពយកគាំត់ថា ផលិតផលចំណីអាហារខ្មែរភាគច្រើនមានគុណភាពខ្ពស់ និងមិនប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ។ ...