Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមហ៊ុន​ទូរគមនាគមន៍​ម៉ាឡេស៊ី សម្លឹង​ឃើញ​ឱកាស និង​ភាព​រីកចម្រើន​លើ​វិស័យ​ព័ត៌មានវិទ្យា នៅ​កម្ពុជា​

ដោយ Pothe Thun
27/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
https://www.facebook.com/tvsiemreap/videos/1001716780180298/
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ ឯកឧត្តម ជា ម៉ានិត រដ្ឋលេខាធិការ និង​ជា​នាយខុទ្ទកាល័យ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ តំណាង ឯកឧត្ដម ត្រាំ អ៊ីវ តឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​សន្និសីទ ដៃគូ​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ច ឆ្នាំ​២០១៩ របស់​ក្រុមហ៊ុន អា​រិ​ន​ណិ​ត (Aarenet APAC partner conference 2019)​។​

​តាមរយៈ​បទ​បង្ហាញ​ក្នុង​សន្និសីទ​នោះ អា​រិ​ន​ណិ​ត គឺជា​ក្រុមហ៊ុន ផ្នែក​បច្ចេកវិទ្យា​ទូរគមនាគមន៍ ដែលមាន​ទី​ស្នាក់​កណ្ដាល​នៅ​ប្រទេស​ស្វី​ស និង​ផ្ដល់​សេវា​ដល់​អតិថិជន​នៅ​តំបន់​អឺរ៉ុប និង​អាស៊ី​ប៉ាស៊ីហ្វិក​។​

​មានប្រសាសន៍​នាឱកាស​នោះ ឯកឧត្តម ជា ម៉ានិត បាន​បង្ហាញថា ក្រោម​ការដឹកនាំ របស់​របស់​រាជរដ្ឋាភិបាល ដែលមាន សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា​បានទទួល​នូវ​សន្តិភាព និង​ការអភិវឌ្ឍ​ជា​បន្តបន្ទាប់ លើ​គ្រប់​វិស័យ ជាពិសេស​ឧស្សាហកម្ម​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម ស្ថាប័ន​សហគ្រាស និង​សហគមន៍​។ ស​ន្និសិទ​ដៃគូ​របស់​របស់​ក្រុមហ៊ុន អា​រិ​ន​ណិ​ត នាពេលនេះ បានបង្ហាញ​ពី​ការ​សម្លឹង​ឃើញ នៃ​ភាព​រីកចម្រើន​ឆ្ពោះទៅមុខ នៃ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​នៅក្នុង​ប្រទេស​កម្ពុជា ដែល​ស្រប​នឹង​យុទ្ធសាស្ដ្រ​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​អាណត្តិ​ទី ៦​នេះ​។ ក្នុងនោះ​រាជរដ្ឋាភិបាល ក៏បាន​រៀបចំ​គោលនយោបាយ​លើកស្ទួយ និង​អភិវឌ្ឍ​ឆ្ពោះទៅរក​រដ្ឋាភិបាល​អេឡិចត្រូនិក សេដ្ឋកិច្ច​ឌីជីថល ទីក្រុង​ឆ្លាត និង​ភូមិ​ឌីជីថល​ផងដែរ​។​

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

​ឯកឧត្តម​រដ្ឋលេខាធិកា​រ ក៏បាន​បញ្ជាក់​ផងដែរ ទោះបី​ការអភិវឌ្ឍ​វិស័យ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា របស់​រាជរដ្ឋាភិបាល កំពុងតែ​ដំណើរការ​ក៏ពិតមែន ប៉ុន្តែ​សមិទ្ធផល​មួយចំនួន បានចេញ​ជា​រូបរាង​នៅក្នុង​វិស័យ​អាទិភាព​មួយចំនួន ដើម្បី​ធ្វើការ​វាយតម្លៃ និង​សិក្សា​បន្ថែមទៀត ឧទាហរណ៍​ដូចជា ការប្រើប្រាស់​អ៊ី​ន​ធឺ​ណេ​ត​ល្បឿន​លឿន និង​បានដាក់​ឲ្យ​ប្រព័ន្ធ​វ៉ា​យ​ហ្វា​យ​(WiFi)​ឥតគិតថ្លៃ ជូន​សិស្សសាលា​បឋមសិក្សា​ខេត្តកំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ឲ្យ​ងាយស្រួល​ក្នុងការ​សិក្សា​រៀនសូត្រ​តាមរយៈ​អ៊ី​ន​ធើ​ណេ​ត​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ជំរុញ​កិច្ចសហប្រតិបត្តិការ ជាមួយ​ដៃគូ​យុទ្ធសាស្ត្រ ដែលមាន​ដូចជា​ជប៉ុន កូរ៉េ ចិន និង​ជាពិសេស​ប្រទេស​ម៉ាឡេស៊ី នាពេល​ថ្មីៗ​នេះ ដោយ​ក្រុមហ៊ុន Aarenet នេះ​ផ្ទាល់ បាន​នាំយក​ប្រព័ន្ធ SIP trunk និង Unified Cloud Communication (UCC) មកកាន់​ប្រទេស​កម្ពុជា​។​

ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី សម្លឹងឃើញឱកាស និងភាពរីកចម្រើនលើវិស័យព័ត៌មានវិទ្យា

ក្រុមហ៊ុនទូរគមនាគមន៍ម៉ាឡេស៊ី សម្លឹងឃើញឱកាស និងភាពរីកចម្រើនលើវិស័យព័ត៌មានវិទ្យា នៅកម្ពុជា#ព័ត៌មានខេត្តសៀមរាប

Posted by ទូរទស្សន៍ជាតិខេត្តសៀមរាប – TV Siem Reap on Tuesday, November 26, 2019

​អត្ថបទ និង រូបភាព ៖ លោក ហាំ ម៉េង​ហួត​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ក្រុមហ៊ុន​ទូរគមនាគមន៍​ម៉ាឡេស៊ី​វិស័យ​ព័ត៌មានវិទ្យានៅ​កម្ពុជា​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ចលនា​ប្រឡងប្រណាំង៣​ល្អ ជំរុញ​យុវជននិង​កុមារ ក្លាយជា​ធនធានមនុស្ស​សំខាន់​ក្នុងសង្គម

ចលនា​ប្រឡងប្រណាំង៣​ល្អ ជំរុញ​យុវជននិង​កុមារ ក្លាយជា​ធនធានមនុស្ស​សំខាន់​ក្នុងសង្គម

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លូក​កាបូប នៅក្នុង​បរិវេណ​ផ្សារ​ចាស់ ក្រុង​សៀមរាប​

សមត្ថកិច្ច ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លូក​កាបូប នៅក្នុង​បរិវេណ​ផ្សារ​ចាស់ ក្រុង​សៀមរាប​

គ​.​ស​.​ប ប្រជុំ​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​

គ​.​ស​.​ប ប្រជុំ​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.