Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គ​.​ស​.​ប ប្រជុំ​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​

ដោយ Pothe Thun
27/11/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គ​.​ស​.​ប ប្រជុំ​ពិនិត្យ ធ្វើ​បច្ចុប្បន្នភាព និង​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​សាលប្រជុំ​សាលាខេត្ត​សៀមរាប គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប ហៅ​កាត់​ថា គស​ប បាន​បើ​កិច្ចប្រជុំ​របស់ខ្លួន លើក​ទី​៥ អាណត្តិ​ទី​៣ ដោយ​ផ្ដោតលើ សំណួរ សំណូមពរ ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ និង​ការផ្សព្វផ្សាយ ពាក់ព័ន្ធ​បញ្ហា​ការប្រែប្រួល​អាកាសធាតុ​។​

​កិច្ចប្រជុំ​នេះ ក្រោម​អធិបតីភាព លោក ង៉ាន់ ភិ​រុណ អភិបាលរង​ខេត្តសៀមរាប និង​ជា​អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​ក្រុមប្រឹក្សា​ខេត្ត និង​មានការ​ចូលរួម​ពី ឯកឧត្តម សមាជិក​ក្រុមប្រឹក្សា​ខេត្ត តំណាង​អាជ្ញាធរ​ជាតិ​អប្សរា និង​វត្តមាន​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក លោកស្រី​នាយក​នាយករង​ទីចាត់ការ​សាលាខេត្ត អភិបាល​អភិបាល អភិបាលរង ក្រុង​- ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​ផងដែរ ។​

​កិច្ចប្រជុំ គស​ប នេះ​បាន​លើកយក​របៀប​វារ​:​ចំនួន​៣ មក​ពិនិត្យ និង​ពិភាក្សា​រួមមាន​៖ ១ – ពិនិត្យ និង​ធ្វើ​បច្ចុប្បន្នភាព នៃ​ការដោះស្រាយ​លើ​សំនួរ សំណូមពរ ដែល​បានលើកឡើង​ក្នុង​វេទិកា​ផ្សព្វផ្សាយ​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខេត្ត​អាណត្តិ​ទី​២ ឆ្នាំ​២០១៧​និង​២០១៨​។ ២ – ផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​វិធាន​ការរក្សា​ទឹក​ទុក និង​ត្រៀម​បម្រុង​ឆ្លើយតប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ ។ ៣ – បញ្ហា​ផ្សេងៗ ។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​លោក​អភិបាលរង​ខេត្ត បាន​បង្ហាញថា ពាក់ព័ន្ធ​នឹង ការផ្សព្វផ្សាយ​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្ដីពី​វិធាន​ការរក្សា​ទឹក​ទុក និង​ត្រៀម​បម្រុង​ឆ្លើយតប​ការខ្វះខាត​ទឹក​ប្រើប្រាស់​ដោយសារ​ការប្រែប្រួល​អាកាសធាតុ អាជ្ញាធរ​ស្រុក និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ធ្វើយ៉ាងណា​ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំទូលាយ ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​បានដឹង​។ នៅតាម​បណ្ដា​ស្រុក និង​មូលដ្ឋាន​និ​មួយៗ ត្រូវ​ក្ដាប់​ឲ្យ​ជាប់​ពី​បញ្ហា​ប្រឈម​នូវ​កង្វះ​ទឹក​ប្រើប្រាស់​របស់ ប្រជាពលរដ្ឋ និង​ណែនាំ​ពី​វិធានការ រក្សា​ទឹក​ទុក​ឲ្យ​បាន​ត្រឹមត្រូវ​។​

​សូម​ជម្រាបជូន​ថា គណ​:​ក​ម្មា​ធិ​ការសម្របសម្រួល​បច្ចេក​ទេស​របស់​ក្រុមប្រឹក្សា​ខេត្តសៀមរាប មាន​របៀប​វារ​:​ប្រជុំ​ក្នុង​រយ​:​ពេល​២​ខែម្ដង ដើម្បី​លើកយក​បញ្ហា​នានា​ទាំង​វិជ្ជមាន និង​អវិជ្ជមាន របស់​រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង ស្រុក មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត និង​អង្គភាព​ដែល​ពាក់ព័ន្ធ​មួយចំនួនទៀត ធ្វើការ​ពិភាក្សា និង​ដោះស្រាយ ៕

​អត្ថបទ និង រូបភាព ៖ លោក បូ សា​វី​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: បញ្ហា​ការប្រែប្រួល​អាកាសធាតុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប ប្រកាស​បើក​យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ក្រោម​ប្រធានបទ “ រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ”

មន្ទីរ​កិច្ចការនារី​ខេត្តសៀមរាប ប្រកាស​បើក​យុទ្ធនាការ​១៦ ថ្ងៃ បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី ក្រោម​ប្រធានបទ “ រួម​គិត រួម​ធ្វើ រួម​ដោះស្រាយ ដើម្បី​បញ្ឈប់​អំពើហិង្សា​លើ​ស្ត្រី និង​ក្មេងស្រី ”

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

អ្នក​បុរាណវិទ្យា​នៃ​ប្រទេស​វៀតណាម មក​ធ្វើ​បទ​បង្ហាញ​ពី​វិស័យ​ស្រាវជ្រាវ​បុរាណវិទ្យា ព្រមទាំង​ចែករំលែក​ចំណេះដឹង​ជូន​ដល់​មន្ដ្រី​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​

លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​រូបភាព​ក្លែងក្លាយ​មួយ​សន្លឹក ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​បញ្ហា​សុខភាព​

លោក ដូ​ណា​ល់ ត្រាំ បង្ហោះ​រូបភាព​ក្លែងក្លាយ​មួយ​សន្លឹក ក្រោយ​មាន​ពាក្យ​ចចាមអារ៉ាម​អំពី​បញ្ហា​សុខភាព​

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.