អាជ្ញាធរថ្នាក់ក្រោមជាតិជាចលករខ្លាំងបំផុតក្នុងការជំរុញការផលិត និងនាំចេញនៅក្នុងស្រុក
អាជ្ញាធរថ្នាក់ក្រោមជាតិ មានរដ្ឋបាលខេត្ត មន្ទីរអង្គភាព ជុំវិញខេត្ត ពិតជាមានតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ហើយការបង្កើតវេទិការផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញដែលរៀបចំឡើងដោយរដ្ឋបាលខេត្តសៀមរាប នាពេលនេះ វាពិតជាមានសារៈសំខាន់ណាស់នៅក្នុងការជំរុញផលិតផលក្នុងស្រុក និងជំរុញការនាំចេញនៅនឹងកន្លែងស្របតាមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានកិត្តិយសគណៈកម្មាធិការជំរុញចលនាភូមិមួយ ផលិតផលមួយ។ នេះបើតាមប្រសាសន៍ ឯកឧត្តម សួង ណយ អគ្គលេខាធិការរង គណៈកម្មាធិការជំរុញចលនាភូមិមួយ ...