អាជ្ញាធរនិងអ្នកភូមិមេជ្រៃ ក្នុងឃុំកែវពណ៌ យល់ថាបញ្ហាសំរាមប្លាស្ទិក ជារនាំងខណ្ឌមិនឱ្យទេសចរមកកាន់សហគមន៍របស់ខ្លួន
កាលពីពេលថ្មីៗកន្លងទៅនេះ អាជ្ញាធរឃុំកែវពណ៌ ស្រុកពួក បានដឹកនាំប្រជាពលរដ្ឋក្នុងសហគមន៍មេជ្រៃប្រមាណជិត៣០០នាក់ ចូលរួមក្នុងកម្មវិធីសម្អាតបរិស្ថាននៅតំបន់ជុំវិញវត្តមេជ្រៃ ជាពិសេសការរើសសម្អាតសំរាមប្លាស្ទិក ដែលពួកគាត់យល់ថា ជារនាំងខណ្ឌមិនឱ្យអ្នកទេសចរចូលមកកាន់សហគមន៍របស់ខ្លួន ។ លោក សាម ឈឿយ មេឃុំកែវពណ៌ បានឲ្យដឹងថា សហគមន៍មេជ្រៃនេះមានភូមិសាស្ដ្រជាប់បឹងទន្លេសាប ហើយក៏ជាតំបន់លិចទឹកមួយ ដែលភ្ញៀវជាតិ និង អន្តរជាតិ តែងតែធ្វើដំណើរចូលមកទស្សនាកំសាន្តជារៀងរាល់ថ្ងៃផងដែរ ...