Wednesday, July 9, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរនិង​អ្នកភូមិ​មេ​ជ្រៃ ក្នុង​ឃុំ​កែវ​ពណ៌ យល់ថាបញ្ហា​សំរាម​ប្លា​ស្ទិ​ក ជា​រនាំង​ខណ្ឌ​មិនឱ្យ​ទេសចរ​មកកាន់​សហគម​ន៍​របស់ខ្លួន​

ដោយ Pothe Thun
04/09/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ

48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពីពេល​ថ្មីៗ​កន្លងទៅនេះ អាជ្ញាធរ​ឃុំ​កែវ​ពណ៌ ស្រុក​ពួក បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​មេ​ជ្រៃ​ប្រមាណ​ជិត​៣០០​នាក់ ចូលរួម​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នៅ​តំបន់​ជុំវិញ​វត្ត​មេ​ជ្រៃ ជាពិសេស​ការ​រើស​សម្អាត​សំរាម​ប្លា​ស្ទិ​ក ដែល​ពួកគាត់​យល់ថា ជា​រនាំង​ខណ្ឌ​មិនឱ្យ​អ្នកទេសចរ​ចូលមក​កាន់​សហគមន៍​របស់ខ្លួន ។​

​លោក សាម ឈឿ​យ មេឃុំ​កែវ​ពណ៌ បាន​ឲ្យ​ដឹងថា សហគមន៍​មេ​ជ្រៃ​នេះ​មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប ហើយក៏​ជា​តំបន់​លិច​ទឹក​មួយ ដែល​ភ្ញៀវ​ជាតិ និង អន្តរជាតិ តែងតែ​ធ្វើដំណើរ​ចូលមក​ទស្សនា​កំសាន្ត​ជា​រៀងរាល់ថ្ងៃ​ផងដែរ ជាពិសេស​នៅពេល​រដូវវស្សា ប៉ុន្តែ​កន្លងមក បញ្ហា​សំរាម​ប្លា​ស្ទិ​ក បាន​កើតមានឡើង​នៅ​តំបន់​នេះ ដែល​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ក្នុង​តំបន់ រួមទាំង​ការប៉ះពាល់​ដល់​អារម្មណ៍​របស់​អ្នកទេសចរ​ផងដែរ ខណៈ​សំរាម​ប្លា​ស្ទិ​ក​នេះ កំពុង​ក្លាយជា​បញ្ហា​ដ៏​ឈឺក្បាល​សម្រាប់​ពិភពលោក ព្រោះ​បានធ្វើឱ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ទាំង​បរិយាកាស​និង​ជីវចម្រុះ ហើយ​វា​មាន​អាយុកាល​រាប់រយឆ្នាំ​នៅលើ​ភពផែនដី​នេះ ។​

​លោក សាម ឈឿ​យ បាន​ឲ្យ​ដឹង​បន្ថែមថា សហគមន៍​នេសាទ​នេះ តែង​ពឹង​អាស្រ័យ​ផល​ខ្លាំង​លើ​ផល​នេសាទ ខណៈ​សព្វថ្ងៃនេះ​ដោយសារ​ធនធានធម្មជាតិ​កាន់តែ​តិច​ទៅៗ ធ្វើឱ្យ​សហគមន៍​ទាំងនោះ​ងាកមើល​ឱកាស​ផ្សេងទៀត​ដើម្បី​អភិវឌ្ឍន៍​ជីវភាព​ពួកគេ គឺ​ការរៀបចំ​ជា​តំបន់​ទេសចរ​ឲ្យ​កាន់​តែមាន​ភាព​ទាក់ទាញ ដូច្នេះ​ពេលនេះ យើង​បានចាប់ផ្តើម​ផែនការ​ពីមួយ​ជំហាន​ទៅមួយ​ជំហាន ក្នុង​បំណង​ដើម្បី​លុបបំបាត់​សំរាម និង​អប់រំ​ឱ្យ​ប្រជាពលរដ្ឋ ឲ្យ​យល់ដឹង​ពី​ការ​ទុកដាក់​សំរាម ព្រោះថា ប្រសិន​ណា​បរិស្ថាន​នៅ​តំបន់​របស់ខ្លួន​ស្អាត នោះ​នឹង​អាច​ទាញ​ទេសចរ​កាន់តែច្រើន​ចូលមក​កម្សាន្ត​ក្នុង​សហគមន៍​ដែលមាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប​មួយ​នេះ ។​

ព័ត៌មានជាតិ ថ្មីៗ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

ប្រជាពលរដ្ឋនៅក្នុងក្រុងសៀមរាប រួមគ្នាវេចនំអន្សម ផ្ដល់ជូនដល់បងប្អូនកងទ័ពឈរជើងនៅតាមបន្ទាត់ព្រំដែន ខេត្តឧត្ដរមានជ័យ

09/07/2025
អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការផ្ដល់សេវាសាធារណៈជូនពលរដ្ឋ ជាតួនាទី និងការទទួលខុសត្រូវដ៏សំខាន់មួយរបស់អាជ្ញាធរមូលដ្ឋាន

09/07/2025

​លោក​មេឃុំ​កែវ​ពណ៌ បាន​ឲ្យ​ដឹង​ទៀតថា ការអប់រំ​អំពី​ការថែរក្សា​បរិស្ថាន មិនមែនជា​រឿង​ងាយស្រួល​ប៉ុន្មាន​ទេ ហើយក៏​មិនអាច​ធ្វើ​តែ​ឯកឯង​បានដែរ ដែល​ក្នុងនោះ ត្រូវការ​ការចូលរួម​ពី​ប្រជាពលរដ្ឋ និង​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​កិច្ចការ​ទាំងនេះ ដើម្បីឱ្យ​សហគមន៍​មួយ​មាន​បរិស្ថាន​ស្អាត និង​ជាទី​ទស្សនា​របស់​ភ្ញៀវទេសចរ ខណៈ​កន្លងមក​ខាង​ឃុំ​ខ្វះខាត​ធនធាន​ក្នុងការ​កៀងគរ​ប្រជាពលរដ្ឋ​ចូលរួម​សម្អាត​បរិស្ថាន​នេះ ប៉ុន្តែ​កម្មវិធី​នៅពេលនេះ ជា​ចំណុច​ចាប់ផ្តើម​មួយ​ដ៏​ល្អ ដើម្បី​បញ្ជ្រាប​ចំណេះដឹង​ដល់​ពលរដ្ឋ​ទៅលើ​បញ្ហា​បរិស្ថាន និង ប្រែក្លាយ​សហគមន៍​រប​ស់​ខ្លួន កា្ល​យ​ជា​គោលដៅ​អេកូ​ទេសចរណ៍​ដ៏​ទាក់ទាញ​ដូច​តំបន់​កំពង់​ភ្លុក , តំបន់​កំពង់​ឃ្លាំង និង​តំបន់​ចុង​ឃ្នៀ​ស​ផងដែរ​។​

​លោក សាម ឈឿ​យ មេឃុំ​កែវ​ពណ៌ បាន​ឲ្យ​ដឹង​បន្ថែមទៀតថា សហគមន៍​មេ​ជ្រៃ ស្ថិតនៅ​ប៉ែក​ខាងត្បូង​ស្រុក​ពួក និង ប៉ែក​ខាងលិច​នៃ​ក្រុង​សៀមរាប មាន​ភូមិសាស្ដ្រ​ជាប់​បឹង​ទន្លេសាប និង ជា​តំបន់​មានផ្ទះ​លិច​ទឹក ប៉ុន្តែ​តំបន់​នេះ​នៅ​មិនទាន់មាន​ការអភិវឌ្ឍ​ច្រើន​នៅឡើយ បើ​យើង​ធៀប​នឹង​តំបន់​កំពង់​ឃ្លាំង កំពង់​ភ្លុក និង​តំបន់​ចុង​ឃ្នៀ​ស​ជាដើម ហើយ​ភ្ញៀវទេសចរ​មួយចំនួន ទៅ​កម្សាន្ត​នៅ​តំបន់​នេះ​នៅ​រដូវ​ទឹកទន្លេ​សាប​ឡើង​ធំ ព្រោះ​ងាយស្រួល​ធ្វើដំណើរ​តាម​ទូក រីឯ​ក្នុង​រដូវប្រាំង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាពលំបាក​បន្ដិច ហើយ​ដោយសារ​ហេដ្ឋារចនាសម្ព័ន្ធ​នៅទីនេះ​មិនទាន់​ល្អ ទើប​ធ្វើឱ្យ​សហគមន៍​របស់លោក​មិនអាច​ទាញ​ប្រយោជន៍​បាន​ច្រើន​ពី​វិស័យ​ទេសចរណ៍ ។​

​លោក ស៊ា សុផល ប្រធាន​អង្គការ​ទំពាំង​ស្នង​ឫស្សី ដែល​បាន​សម្របសម្រួល​សហកា​រ​ជាមួយ​អាជ្ញាធរ​ឃុំ​កែវ​ពណ៌​ក្នុង​កម្មវិធី​សម្អាត​បរិស្ថាន​នេះ បានឱ្យដឹងថា រដូវប្រាំង​នៅ​ឆ្នាំនេះ​បានអូសបន្លាយ​យូរ ទើប​លោក​មាន​ពេលវេលា​សមរម្យ​ក្នុង​ការរៀបចំ​កម្មវិធី​សម្អាត​នៅ​សហគមន៍​មេ​ជ្រៃ​នេះ ព្រោះ​មេ​ជ្រៃ ក៏​ស្ថិតក្នុង​គម្រោង​ធំ​របស់​អង្គការ​លោក​ដែរ ដើម្បីឱ្យ​បរិស្ថាន​នៅ​បឹង​ទន្លេសាប​ស្អាត ហើយ​បញ្ហា​បរិស្ថាន​ជា​ចំណុចក្ដៅ​របស់​សហគម​ន៍​នេះ ប្រសិនបើ​បរិស្ថាន​ស្អាត ការរស់នៅ​របស់​អ្នកភូមិ​ក៏មាន​សុខភាព​ល្អ ប្រសិនបើ​បរិស្ថាន​ស្អាត តំបន់​អេកូ​ទេសចរណ៍​នៅទីនេះ​ក៏​ទាក់ទាញ​ទេសចរ​បាន​កាន់តែច្រើន​បន្ថែមទៀត ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ាត់ អា​រី​ហ្វី​ន​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ឃុំ​កែវ​ពណ៌ភូមិ​មេ​ជ្រៃសំរាម​ប្លា​ស្ទិ​ក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

សាកសព​ចំនួន​២៥​នាក់​ហើយ ដែល​ត្រូវបាន​រកឃើញ​ពី​ហេតុការណ៍​ឆេះ​ទូក​នៅ​អាមេរិក​

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

ក្រុមហ៊ុន Huawei បដិសេធ​ពាក្យបណ្តឹង លួច​ប៉ាតង់​កាមេរ៉ា​ស្មា​ត​ហ្វូ​ន​

ប្រជាកសិករ​៥០​គ្រួសារក្នុង​ឃុំ​សំរោង​យា បានទទួល​ស្រូវពូជនិងជី ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​

ប្រជាកសិករ​៥០​គ្រួសារក្នុង​ឃុំ​សំរោង​យា បានទទួល​ស្រូវពូជនិងជី ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    អាជ្ញាធរខេត្តសៀមរាប អំពាវនាវដល់សាធារណជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជាប្រយោជន៍មនុស្សធម៌ និងជួយជីវិតមនុស្ស

    36 shares
    Share 14 Tweet 9
  • ប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅលើផ្ទះបណ្ដែតទឹកក្នុងសង្កាត់ចុងឃ្នៀស ទទួលបានអំណោយពីថ្នាក់ដឹកនាំសាសនាឥស្លាមខេត្តសៀមរាប

    31 shares
    Share 12 Tweet 8
  • អាជ្ញាធរខេត្តសៀមរាប ណែនាំឱ្យអាជ្ញាធរក្រុងស្រុកត្រូវឈ្វេងយល់ និងបែងចែកតួនាទីភារកិច្ចឱ្យបានច្បាស់លាស់ ជំរុញការដោះស្រាយបញ្ហានៅមូលដ្ឋានឱ្យមានតម្លាភាព

    30 shares
    Share 12 Tweet 8
  • អភិបាលរងខេត្តសៀមរាប ជំរុញដល់អាជ្ញាធរស្រុកអង្គរធំ ត្រូវខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយភាពស្មោះត្រង់

    26 shares
    Share 10 Tweet 7
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63203 shares
    Share 43653 Tweet 8146

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (121)
  • ចំណេះដឹង និង ការអប់រំ (731)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,926)
  • ព័ត៌មានកីឡា (55)
  • ព័ត៌មានជាតិ (6,285)
  • ព័ត៌មានជាតិទូទៅ (223)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,085)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (900)
  • សាសនា និង មនុស្សធម៌ (1,038)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (248)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.