Saturday, March 6, 2021
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

ប្រជាកសិករ​៥០​គ្រួសារក្នុង​ឃុំ​សំរោង​យា បានទទួល​ស្រូវពូជនិងជី ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​

ដោយ Pothe Thun
05/09/2019
នៅក្នុង ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
ប្រជាកសិករ​៥០​គ្រួសារក្នុង​ឃុំ​សំរោង​យា បានទទួល​ស្រូវពូជនិងជី ពី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​
27
ចំនួនអ្នកមើល
ចែករំលែកលើ Facebook

​ស្រូវពូជ​សែន​ក្រអូប និង ស្រូវ​ខា​១៥ របស់​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ ជា​អំណោយ​របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រួមទាំង​ជី​សញ្ញា​ក្បាល​ក្របី ត្រូវបាន​ចែកជូន​ដល់​បងប្អូន​ប្រជាកសិករ​ចំនួន​៥០​គ្រួសារ​មកពី​៦​ភូមិ ក្នុង​ឃុំ​សំរោង​យា ស្រុក​ពួក ខេត្តសៀមរាប នា​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ដែល​ក្នុង​មួយ​គ្រួសារ​ទទួលបាន​ស្រូវពូជ​១០០​គីឡូក្រាម និង ជី ២៥ គីឡូក្រាម តាមរយៈ​មន្ទីរ​កសិក​ម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប ព្រមទាំង​បានធ្វើការ​បង្ហាញ​នូវ​បច្ចេកទេស​ការ​ព្រោះស្រូវ តាមរយៈ​ឧបករណ៍ កសិកម្ម ដែល​ប្រើប្រាស់​គ្រាប់ពូជ​តិច ហើយ​ទទួលផល​ខ្ពស់ ស្ថិតនៅ​វាលស្រែ​ក្នុងភូមិ​តា​ជេ​ត ក្នុង​ឃុំ​សំរោង​យា ។​

​លោក ស៊ិន ចាន់ថុល អភិបាល​ស្តីទី​ស្រុក​ពួក បាន​បញ្ជាក់ថា ដោយ​ការទទួល​នូវ​របប​ទឹកភ្លៀង​មាន​កម្រិត​ទាប​ជាង​ឆ្នាំមុន ជាហេតុ​ធ្វើ​ឲ្យ​មាន​ផលប៉ះពាល់​ដល់​ដំណាំ​ស្រូវ ដោយ​គ្រោះរាំងស្ងួត ទូទាំង​ស្រុក​ពួក​សរុប​ជាង ២​ពាន់​ហិកតា ក្នុងនោះ​នៅ​ឃុំ​សំរោង​យា បានទទួល​រងគ្រោះ​ចំនួន ១៦០​ហិច​តា​ផងដែរ ។​

​លោក ទា គឹម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​បញ្ជាក់ថា ស្រូវពូជ​ទាំងនេះ ជា​ប្រភេទ​ពូជស្រូវ​អាច​ដាំ​ដុះ​បាន​ដោយ​មិន​ប្រកាន់​រដូវ មាន​អាយុកាល​នៃ​ការដាំដុះ​រហូតដល់​បាន​ទទួលផល ក្នុងអំឡុង​ពី ១១០​ថ្ងៃ ទៅ ១១៥​ថ្ងៃ ហើយ​ពូជស្រូវ​ទាំងនេះ ត្រូវបាន​ចាត់ចែង​ផលិត​ដោយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ដំណាំ​ស្រូវ​អន្តរជាតិ មាន​គុណភាព​បន្សុទ្ធ​ពូជ​មិន​ទាប​ជាង​៩៥​ភាគរយ ធានា​ការ​ដំណុះ​គ្រាប់​មិន​ទាប​ជាង​៨០​ភាគរយ​ឡើយ ខណៈដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​ដូច​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង អាជ្ញាធរ​ខេត្តសៀមរាប តែងតែបាន​គិតដល់​ប​ង​ប្អូន​ប្រជាកសិករ​ដែល​ទទួលរ​ង​គ្រោះ​ភាពរាំងស្ងួត​ធ្ងន់ធ្ងរ​នៅក្នុង​ទូទាំង​ខេត្តសៀមរាប ពិសេស​ស្រុក​ពួក​ដែល​រងគ្រោះ​ខ្លាំងជាងគេ បាន​បញ្ចុះ​នូវ​មន្ត្រី​បច្ចេកទេស​ជំនាញ​ស្រូវ​កសិកម្ម មក​ធ្វើការ​បង្ហាត់បង្ហាញ ដើម្បី​ធ្វើការ​ស្ការ​នូវ​រាល់​ផលប៉ះពាល់​ខូចខាត​កន្លងមក ព្រមទាំង​នាំមក​នូវ​ស្រូវពូជ ជូន​ដល់​បងប្អូន​ទៀតផង ។​

ព័ត៌មានជាតិ ថ្មីៗ

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

អាជ្ញាធរឃុំកន្ទ្រាំង បញ្ជាក់ថា ដើម្បីពង្រឹងសមត្ថភាពស្រ្តីនៅតាមមូលដ្ឋាន លុះត្រាតែស្រ្តីទាំងនោះមានការចូលរួមសិក្សាស្វែងយល់អំពីការងារក្នុងសង្គមគ្រប់សកម្មភាពនៅក្នុងមូលដ្ឋាន

05/03/2021
រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

រដ្ឋបាលខេត្តសៀមរាប បន្តរៀបចំវេទិកាសាធារណ:របស់ក្រុមប្រឹក្សាខេត្ត គោលដៅទី៥ ក្រុងសៀមរាប និងស្រុកពួក

05/03/2021

​លោក ទា គឹម​សុទ្ធ បានបញ្ជាក់​ទៀតថា ក្រៅពី​ស្រូវពូជ មន្ទីរ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្តល់នូវ​ជីគីមី ដើម្បី​ជូន​បងប្អូន​ប្រើប្រាស់​ដាក់​ស្រូវ ហើយ​មន្ទីរ​កសិកម្ម​ខេត្ត ក៏​នឹង​បន្ត​ចែកជូន​នូវ​គ្រាប់ពូជ​ដំណាំ បន្លែ ដែលជា​ដំណាំ​រួមផ្សំ​ក្នុងការ​ទ្រទ្រង់​ជីវភាព​តាម​ក្រុមគ្រួសារ​ទៀតផង ប៉ុន្តែ​សំខាន់ សូម​បងប្អូន​ប្រជាកសិករ ត្រូវ​បង្កើន​នូវ​ចំណេះដឹង​របស់ខ្លួន លើ​ការងារ​បង្កបង្កើនផល និង ការប្រើប្រាស់​ជី ព្រមទាំង​ថ្នាំ​សម្លាប់​សត្វល្អិត ឬ​ស្មៅ និង អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ការណែនាំ​របស់​ក្រសួងកសិកម្ម ៕

​អត្ថបទ និង រូបថត ៖ លោក ម៉ី សុខា​រិ​ទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​

Tags: ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ​ឃុំ​សំរោង​យាប្រជាកសិករមន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​

អាជ្ញាធជាតិ​អប្ស​រា​គ្រោង​ជីក​ប្រឡាយ​ព័ទ្ធ​ផ្ទៃដី​ព្រៃឈើ ក្នុង​ឧទ្យាន​អង្គរ ដើម្បី​ការពារ​ការទន្ទ្រាន​ខុសច្បាប់​

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាប

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

អាជ្ញាធរ​ជាតិ​អប្សរា បង្ហាញ​ពី​គម្រោង​សំណង់មួយចំនួននៅ​ទីលាន​មុខ​ប្រាសាទអង្គរវត្ត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

អ៊ីតាលី បិទខ្ទប់ការនាំចេញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ទៅកាន់អូស្ត្រាលី

05/03/2021
ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

ចិននឹងបន្តប្រឆាំងយ៉ាងដាច់ខាត ចំពោះការចង់បានឯករាជ្យនៃកោះតៃវ៉ាន់ ប៉ុន្តែចិននៅតែ លើកស្ទួយ ទំនាក់ទំនងសន្តិភាព

05/03/2021
លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

លោក បៃដិន ស្នើឲ្យរដ្ឋនានារបស់អាមេរិក ផ្តោតអាទិភាពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់គ្រូបង្រៀន

03/03/2021

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • ​គ្រោះធម្មជាតិ (60)
  • ចំណេះដឹង និង ការអប់រំ (271)
  • នយោបាយ និង ការអភិវឌ្ឍន៍ (1,194)
  • ព័ត៌មានកីឡា (22)
  • ព័ត៌មានជាតិ (2,949)
  • ព័ត៌មានជាតិទូទៅ (70)
  • ព័ត៌មានអន្តរជាតិ (477)
  • ព្យាករណ៍អាកាសធាតុ (63)
  • វប្បធម៌ និង ទេសចរណ៍ (358)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (612)
  • សាសនា និង មនុស្សធម៌ (448)
  • សេដ្ឋកិច្ច និង កសិកម្ម (121)
  • អាកាសធាតុ (4)
© ២០១៩ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.