លោក ចូ បៃដិន ដាក់ការត្រួតពិនិត្យឡើងវិញ លើប្រតិបត្តិការប្រយុទ្ធប្រឆាំងភេរវកម្ម នៅទូទាំងពិភពលោក
នៅថ្ងៃអង្គារនេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ត្រូវគេរាយការណ៍ថា បានដាក់កិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិក ឲ្យស្ថិតក្រោមការពិនិត្យពិច័យឡើងវិញ ខណៈរូបលោកកំពុងតែព្យាយាម វាយតម្លៃទៅលើវិសាលភាព នៃកិច្ចប្រឹងប្រែងរបស់រដ្ឋបាលលោក នៅក្នុងសង្រ្គាមប្រឆាំងអំពើភេរវកម្ម ដែលបានអូសបន្លាយពេល ២០ឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik ។ ក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់ វែបសាយព័ត៌មាន ...