គិតមកទល់ថ្ងៃទី១២ខែសីហានេះមានភ្ញៀវទេសចរជាតិ បានចាប់ផ្តើមកក់បន្ទប់ស្នាក់នៅក្នុងខេត្តសៀមរាបជាបន្តបន្ទាប់ហើយ ខណៈនៅសល់តែ៥ថ្ងៃទៀតប៉ុណ្ណោះកម្មវិធីសម្រាកសៀមរាប នឹងចាប់ផ្តើម
លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍សៀមរាប បានឱ្យដឹងថា រដ្ឋាភិបាលបានឱ្យឈប់សម្រាកសងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ ដែលក្នុងឱកាសថ្ងៃឈប់សម្រាកនេះ រដ្ឋបាលខេត្តសៀមរាប សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំកម្មវិធីមួយឈ្មោះថា សម្រាកសៀមរាប ដែលនៅក្នុងកម្មវិធីនេះ មានតាមបែបប្រពៃណី សាសនា កីឡា និងកម្មវិធីកម្សាន្តជាច្រើនទៀត ...