Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រជាពលរដ្ឋជាង៣០០គ្រួសារក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

ដោយ Pothe Thun
26/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាង៣០០គ្រួសារ ក្នុងភូមិបណ្ដែតទឹកពាមតាអួរ ខេត្តសៀមរាប បញ្ឈប់ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក

ក្នុងរយៈពេល៣ឆ្នាំកន្លងមក តំបន់ផ្នែកខាងក្រោមស្ទឹងសៀមរាប សហគមន៍នេសាទ និងសហគមន៍ទេសចរណ៍ធម្មជាតិនៃតំបន់បឹងទន្លេសាប ចំនួន៥គោលដៅ ត្រូវបាន ចាត់បញ្ចូលទៅក្នុង យុទ្ធនាការអប់រំប្រឆាំងសំណល់ប្លាស្ទិក ក្នុងតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប។ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ អង្គការមូលនិធិទំពាំងស្នងឫស្សី ដែលបានបង្កើតយុទ្ធនាការនេះ បង្ហាញថា ប្រជាសហគមន៍មកពីភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប ប្រមាណជាង៣០០គ្រួសារ បានចូលរួមអនុវត្ត និងបញ្ឍប់សកម្មភាពបោះចោលសំរាមប្លាស្ទិកទៅក្នុងទឹក ឫការដុតសំរាមបន្តទៀតហើយ។

លោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានបញ្ជាក់ថា ៖ នាពេលកន្លងមក ប្រជាពលរដ្ឋក្នុងតំបន់គោលដៅទាំង៥ រួមមាន សហគមន៍មេជ្រៃ នៃស្រុកពួក កំពង់ភ្លុក នៃស្រុកប្រាសាទបាគង កំពង់ឃ្លាំង នៃស្រុកសូទ្រនិគម សហគមន៍ចុងឃ្នៀស នៃក្រុងសៀមរាប និងតំបន់ផ្នែកខាងក្រោមស្ទឹងសៀមរាប នៃសង្កាត់សៀមរាប បានទទួលការអប់រំ ស្ដីពីការថែរក្សាជីវៈចម្រុះ ដើម្បីបរិស្ថាន និងសុខភាព ជាមួយនឹងការពង្រីកវិសាលភាពវិស័យទេសចរណ៍ នៅតាមតំបន់បឹងទន្លេសាប ដោយផ្តោតទៅលើការសម្អាតសំណល់ប្លាស្ទិក ដែលទាំងនេះ ជាគោលបំណង ក្នុងការឈានទៅរកការបញ្ឈប់ការចោលសំណល់ប្លាស្ទិកក្នុងបឹងទន្លេសាបទាំងស្រុង។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

លោក ស៊ា សុផល ក៏បានបង្ហាញពី ការចាប់ផ្ដើម គម្រោងសាកល្បង ដោយបានឧបត្ថម្ភជាអង្ករ និងថវិកាមួយចំនួន ដល់ប្រជាសហគមន៍ ដែលជាការលើកទឹកចិត្ត និងជំរុញឲ្យការចូលរួមរបស់ពួកគាត់ កាន់តែមានប្រសិទ្ធភាព ក្នុងយន្តការប្រមូលសំណល់ប្លាស្ទិកចេញពីតំបន់បឹងទន្លេសាប។
((សំឡេង លោក ស៊ា សុផល ))

គម្រោងនេះដែរ ត្រូវបានក្រសួងបរិស្ថាន គាំទ្រ និងបន្តដាក់ឲ្យអនុវត្តនៅបណ្តាខេត្តផ្សេងៗទៀត ដែលមានភូមិសាស្រ្តជាប់បឹងទន្លេសាប។

លោក អ៊ឹង បារាំង ប្រជាពលរដ្ឋធ្វើដំណើរមកពីភូមិស្វាយចេក ដែលនៅជាប់គ្នានឹងភូមិពាមតាអួរ បានបង្ហាញពីការពេញចិត្ត និងចូលរួមអនុវត្តគម្រោងនេះជារៀងរហូត ដើម្បីធ្វើឲ្យសហគមន៍របស់លោក ចៀសផុតពីផលប៉ះពាល់នៃសំណល់ប្លាស្ទិកទាំងនេះ។
((សំឡេង លោក អ៊ីង បារាំង))

ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ នៅ

គួរជម្រាបថា សហគមន័មេជ្រៃ គឺជាជំហានទី២ បន្ទាប់ពីសហគមន៍កំពង់ឃ្លាំង ដែលអង្គការមូលនិធិទំពាំងស្នងឫស្សី បានអនុវត្តន៍គម្រោងសាកល្បងលើកទឹកចិត្ត ក្នុងយុទ្ធនាការអប់រំប្រឆាំងសំណល់ប្លាស្ទិក ក្នុងតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប នៅឆ្នាំ២០២០ ក្នុងឱកាសនោះ ក៏មានការចូលរួមពីម្ចាស់សណ្ឋាគារមួយចំនួនក្នុងក្រុងសៀមរាប អង្គការគាំទ្រសាលាជនបទ និងក្រុមហ៊ុន យើងធ្វើបាន ( PSSBL)ផងដែរ។ គម្រោងដែរនេះ ក៏ជាការចូលរួម នៃ ការប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកាផងដែ។

អត្ថបទ និង រូបភាព៖ ងិន គឹមឡេង និង លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ៖ សេង ផល្លី

Tags: ការចោលសំរាមប្លាស្ទិកទៅក្នុងទឹក
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.