Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

ដោយ Pothe Thun
27/11/2020
នៅក្នុង សាសនា និង មនុស្សធម៌
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប អញ្ជើញគោរពវិញ្ញាណក្ខន្ធឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប

 

នៅព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និង ជាប្រធានមន្ទីរព័ត៌មានខេត្ត បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះក្រុមគ្រួសារនៃសព នៅគេហដ្ឋានស្ថិតនៅភូមិទ្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ។

ព័ត៌មានជាតិ ថ្មីៗ

ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ

ជនភៀសសឹក និងគ្រួសារកងទ័ព ១ ៨០០គ្រួសារ ក្នុងស្រុកស្រីស្នំ បានទទួលអំណោយពីសមាគមសិល្បករខ្មែរ

13/01/2026
សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជួយដល់កងទ័ពជួរមុខ និងប្រជាពលរដ្ឋភៀសសឹកក្នុងភូមិសាស្ត្រខេត្តសៀមរាប

06/01/2026

ឯកឧត្តម លីវ សុខុន មានប្រសាសន៍ថា មរណភាពរបស់ឯកឧត្តម អ៊ឹង ហឿន គឺជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជននយោបាយដ៏ប៉ិនប្រសព្វមួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក ឯកឧត្តម បានរួមចំណែកយ៉ាងសកម្មក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះសរ ព្រមទាំងបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ចូលរួមក្នុងដំណើរការកសាង និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅខេត្តសៀមរាប ជាពិសេសនោះឯកឧត្តម អ៊ឹង ហឿន ក៏ជាមេដឹកនាំដ៏ល្អម្នាក់ផងដែរ ក្នុងអំឡុងពេលដែលនៅជាប្រធានមន្ទីរព័ត៌មានខេត្ត ឯកឧត្ដមតែងតែមានចិត្តមេត្តាករុណា សណ្ដោសប្រណី និង យកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់កូនចៅក្រោមឱវាទជានិច្ច ។

ឯកឧត្តម លីវ សុខុន មានប្រសាសន៍បន្ថែមថា ក្នុងឱកាសនេះក្នុងនាមថ្នាក់ដឹកនាំមន្រ្តីរាជការទាំងអស់ នៃមន្ទីរព័ត៌មានខេត្តសៀមរាប សូមសម្ដែងនូវការសោកស្ដាយជាអនេក ចំពោះសព ឯកឧត្តម អ៊ឹង ហឿន ជាទីគោរពស្រឡាញ់ដ៏ខ្ពង់ខ្ពស់ដែលបានខិតខំបម្រើជាតិមាតុភូមិ និងប្រជាពលរដ្ឋក្នុងសង្គមជាតិ ប្រកបដោយភាពសុខសាន្ត និងរីកចម្រើនដូចពេលបច្ចុប្បន្ន និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ ប្រកបដោយភាពក្ដុកក្ដួលក្នុងចិត្តរកទីបំផុតគ្មានជាមួយលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងញាតិមិត្តទាំងអស់នៃសព ហើយសូមបួងសួងឲ្យវិញ្ញាណក្ខ័ន្ធ ឯកឧត្តម អ៊ឹង ហឿន បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ។

សូមបញ្ជាក់ថា ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានទទួលមរណភាព នៅវេលាម៉ោង ២១និង២០នាទី នាថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០២០ ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ ហើយសពឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ត្រូវបានតម្កល់ទុកធ្វើបុណ្យនៅគេហដ្ឋាននៃសព ដើម្បីប្រារព្ធពិធីបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ក្នុងរយៈពេល៧ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ។ តាមកម្មវិធីនៃបុណ្យសពនេះ នៅថ្ងៃទី២៦ និង ថ្ងៃទី២៧ ខែវិច្ឆិកានេះ នឹងមានការអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសពឯកឧត្តម អ៊ឹង ហឿន ពីសំណាក់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា ក្រសួង ខេត្តជិតខាង ក្រុមប្រឹក្សាខេត្តសៀមរាប គណៈអភិបាលខេត្ត មន្ទីរ អង្គភាពនានាក្នុងខេត្ត ក្រុមប្រឹក្សានិងគណៈអភិបាលក្រុងស្រុកទាំង១២ និង ស្ថាប័នឯកជនក្នុងខេត្តសៀមរាប ។
សពឯកឧត្តម អ៊ឹង ហឿន នឹងត្រូវបានប្រារព្ធពិធីដង្ហែចេញពីគេហដ្ឋាន នៅវេលាម៉ោង៣និង៣០នាទីរសៀល នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ឆ្ពោះទៅប្រារព្ធពិធីបូជានៅវត្តពោធិ៍បន្ទាយជ័យ ស្ថិតក្នុងសង្កាត់សៀមរាប ហើយនៅវេលាម៉ោង០៦ល្ងាច សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នឹងប្រទានភ្លើងបូជាសព ៕

#មន្ទីរព័ត៌មានខេត្តសៀមរាប

Tags: ​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលជួបប្រតិភូគម្រោងអចលនទ្រព្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលជួបប្រតិភូគម្រោងអចលនទ្រព្យក្នុងរាជធានីភ្នំពេញ

មន្ត្រី១៥០រូបនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញសិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ

មន្ត្រី១៥០រូបនៃមន្ទីរអប់រំយុវជននិងកីឡារាជធានីភ្នំពេញសិក្សាស្វែងយល់ពីការគ្រប់គ្រងបេតិកភណ្ឌ ក្នុងរមណីយដ្ឋានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.