Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

ដោយ Pothe Thun
26/11/2020
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០

នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា ២០១៦-២០៣០។ ពិធីនេះដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្ត លោក ង៉ាន់ ភិរុណ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទៀ សីហា អភិបាល នៃគណ:អភិបាលខេត្តសៀមរាប រួមជាមួយឯកឧត្តម លោកជំទាវ លោកលោកស្រីគណ:ប្រតិភូ នៃក្រសួងផែនការ
លោក លោកស្រីប្រធាន អនុប្រធានមន្ទីរផែនការខេត្តទាំង ៩ខេត្ត និងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្តផងដែរ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បច្ចុប្បន្ននេះ យើងទាំងអស់គ្នាពិតជាមានការសាទរ ចំពោះការប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការ នូវសមិទ្ធផលដែលយើងទាំងអស់គ្នា ខិតខំរួមគ្នាសម្រេចបាន។ សមិទ្ធផលនេះ គឺជាការបង្ហាញឲ្យឃើញច្បាស់ ពីការប្រែក្លាយការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលជាសមាជិកមួយរបស់អង្គការសហប្រជាជាតិ ក្នុងការអនុវត្ត និងរួមចំណែកធ្វើឲ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។ លទ្ធផលនេះ ក៏ជាការបញ្ជាក់ឲ្យឃើញ ពីការរួបរួមសាមគ្គី និងសហការគ្នាយ៉ាងជិតស្និទ្ធពីគ្រប់ភាគីទាំងអស់ ទាំងក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍ សង្គមស៊ីវិល អង្គការមិនមែនរដ្ឋាភិបាល ផែ្នកឯកជន និងភាគីដែលពាក់ព័ន្ធផ្សេងទៀត ក្នុងការរួមចំណែកធ្វើឲ្យកើតមានឡើង នូវសមិទ្ធផលគួរទីជាមោទន: ដែលបាន និងកំពុងធ្វើការផ្សព្វផ្សាយនៅពេលនេះ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

ឯកឧត្តមទេសរដ្ឋមន្ដ្រី បានមានប្រសាសន៍ទៀតថា វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជានេះ គឺជារបាយការណ៍សម្រាប់បំពេញបន្ថែម ដល់របាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ដែលត្រូវបានរៀបចំឡើងដោយមានលក្ខណ:បន្ទាន់ តាមតម្រូវការជាក់ស្តែង គឺត្រូវចាប់ផ្តើមរៀបចំនៅខែកុម្ភ:ឆ្នាំ២០១៩ និងត្រូវបញ្ចប់ឲ្យរួចរាល់នៅខែមិថុនា ឆ្នាំ២០១៩ ព្រោះរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩នេះ ត្រូវយកទៅបង្ហាញនៅក្នុងវេទិកាកម្រិតខ្ពស់ របស់អង្គការសហប្រជាជាតិ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ នាបុរីញូយ៉ក សហរដ្ឋអាមេរិករួចមកហើយ។ ដើម្បីបំពេញបន្ថែមលើរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្ម័គ្រចិត្តឆ្នាំ២០១៩ ក្រសួងផែនការបានផ្តួចផ្តើមរៀបចំ របាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩ នៃការសម្រេចបានគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពកម្ពុជា នេះឡើង ដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធពីក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍ និងភាគីពាក់ព័ន្ធផ្សេងទៀត។

លោក ង៉ាន់ ភិរុណ ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការសារទរចំពោះរបាយការណ៍ខាងលើនេះ ព្រោះវា គឺជាឯកសារដ៏មានសារ: សំខាន់ ដែលត្រូវបានរៀបចំឡើង ក្រោមកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រសួង ស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា និងដោយមានការចូលរួមសហការ និងផ្ដល់អនុសាសន៍ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ តាមរយៈសិក្ខាសាលា ក៏ដូចជាកិច្ចប្រជុំនានាជាច្រើនលើកច្រើនសារ នាពេលកន្លងមក។

លោកបន្តថា ចំពោះរបាយការណ៍នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុង ការអនុវត្តគោលនយោបាយអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលបានកំណត់នៅក្នុងគោលដៅអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ ដោយបានកំណត់អាទិភាព សូចនាករ និងពេលវេលាច្បាស់លាស់ ដើម្បីសម្រេចឲ្យបានតាមផែនការយុទ្ធសាស្រ្តអភិវឌ្ឍជាតិឆ្នាំ២០១៩-២០២៣ និងចូលរួមចំណែកសម្រេចឲ្យបាននូវក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាពកម្ពុជា ២០១៦-២០៣០។ ជាមួយគ្នានោះអាជ្ញាធរខេត្តសៀមរាប ពិតជាគាំទ្រទាំងស្រុងនូវរបាយការណ៍វឌ្ឍនភាពឆ្នាំ២០១៩នេះ ដែលបានដាក់ចេញជាទិសដៅដ៏ត្រឹមត្រូវសម្រាប់ជំរុញដល់កិច្ចការអភិវឌ្ឍន៍កម្ពុជា ឱ្យមានការរីកចម្រើនលើគ្រប់វិស័យនាពេលដ៏ខ្លីខាងមុខនេះ៕

អត្ថបទ និងរូបភាព៖ អ៊ុន ណារាជ្យ

កែសម្រួលដោយ លីវ សុខុន

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តសៀមរាបអញ្ជើញគោរពវិញ្ញាណក្ខន្ធ

បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

បងប្អូនខ្មែរឥស្លាមក្រីក្រចំនួន៥០គ្រួសារក្នុងក្រុងសៀមរាបទទួលបានអំណោយពីសប្បុរសជនសាសនិកឥស្លាមនៅសិង្ហបូរី

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលជួបប្រតិភូគម្រោងអចលនទ្រព្យក្នុងរាជធានីភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានទទួលជួបប្រតិភូគម្រោងអចលនទ្រព្យក្នុងរាជធានីភ្នំពេញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.