ប្រទេសកម្ពុជាអាចនឹងមានភ្លៀងធ្លាក់នៅចន្លោះពីថ្ងៃទី ២២ ដល់ ២៨ ខែសីហានេះ
បើយោងតាមការតាមដាននៃអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩នេះ បានឱ្យដឹងថា ដោយប្រព័ន្ធសម្ពាធទាបបាននឹងកំពុងអូសបន្លាយកាត់ពីលើប្រទេសថៃ ឡាវ និងវៀតណាម។ ចំណែកនៅមហាសមុទ្រខាងកើកប្រទេសហ្វីលីពីន មានកើតឡើងនូវព្យុះទី ១១ ឈ្មោះ បៃលូ ប៉ុន្តែមិនមានឥទ្ធិពលខ្លាំងមកលើប្រទេសកម្ពុជាទេ ដោយព្យុះនេះ មានដំណើរឆ្ពោះទៅកាន់កោះតៃវ៉ាន់ រួចបន្តដំណើរទៅប្រទេសចិន ភាគអាគ្នេយ៍ប៉ុណ្ណោះ។ ...