ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ
ឧបករណ៍លាយឡំគ្នាដូចជាទ្រអ៊ូ ទ្រសោ ឃឹម ស្គរ និងឆឺង បានបន្លឺលាន់ឡើងជារៀងរាល់ថ្ងៃនៅច្រកចូលទិសខាងកើតនៃខ្លោងទ្វារប្រាសាទតាព្រហ្ម ចាប់តាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ព្រះសូរិយារៀបលិចទើបស្ងប់ស្ងាត់។ សម្លេងភ្លេងខ្មែរដ៏គ្រលួចនេះ ជាបទប្រពៃណីខ្មែរបន្តបន្ទាប់គ្នា គឺប្រគុំឡើងដោយជនពិការប្រមូលផ្ដុំគ្នាមួយក្រុមនៅក្នុងរោងតូចមួយ ដើម្បីរកប្រាក់បន្តិចបន្តួចពីភ្ញៀវទេសចរណ៍សម្រាប់ចិញ្ចឹមជីវិត បើទោះបីមិនសូវមានអ្នកទេសចរចូលទៅទស្សនាប្រាសាទក៍ដោយ។ លោក ភោគ នី ជាប្រធានក្រុមភ្លេងនេះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ ...