Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ថ្នាក់ដឹកនាំ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ ចុះសួរសុខទុក្ខ និង​ផ្ដល់​អំណោយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ​

ដោយ Pothe Thun
29/08/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
48
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ លោក ស៊ិក ប៊ុន​ស៊ិន ប្រធាន​គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ បាន​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​បាន​នាំយក​អំណោយ​មនុស្សធម៌​របស់​អនុសាខា​ជួយ​ដល់​គ្រួសារ​ចាស់ជរា​ចំនួន ០២​គ្រួសារ រស់នៅ​ភូមិ​អភិវឌ្ឍន៍ ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​ក្នុងឱកាស​នោះ​ដែរ លោក​ក៏​បាន​ពាំនាំ​មតិ​ផ្តាំផ្ញើ​សាកសួរ​សួរសុខទុក្ខ ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏ដូចជា​ឯកឧត្តម​បណ្ឌិត ឃឹម ប៊ុន​សុង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែល​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ចំពោះ​សុខទុក្ខ​ប្រជា​ពលរដ្ឋ​គ្រប់រូប មិន​ប្រកាន់វណ្ណៈ​ពណ៌​សំ​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ណាមួយ​ឡើយ​។ ដែល​នេះ​ជា​ការបង្ហាញ​នូវ​ការយកចិត្ត​ចំពោះ​ប្រជា​ពលរដ្ឋ​គ្រប់រូប​ពី​ថ្នាក់ដឹកនាំ​ពិសេស​កាកបាទក្រហមកម្ពុជា ដូចដែល​បាន​លើកឡើង​ថា “​កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា​-​មិន​ទុក​នរណាម្នាក់​ចោល​ឡើយ​” ។​

​ការ​ចែក​អំណោយ​មនុស្ស​ធម៌​របស់​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ​នាពេលនេះ មិនមែន​ចែកជូន​តែម្ដង​នោះទេ ប្រសិន​បើ​គ្រួសារ​របស់​ពួកគាត់ នៅតែ​មាន​ការខ្វះខាត​ខ្លាំង គណៈកម្មាធិការ​អនុសាខា​កាកបាទក្រហមកម្ពុជា ស្រុក​ស្វាយ​លើ នឹង​ឧបត្ថម្ភ​ដល់​ពួកគាត់ ក៏ដូចជា​គ្រួសារ​ដទៃទៀត ដែល​ខ្វះខាត​ខ្លាំង និង​ងាយ​រងគ្រោះ ដូចជា ស្ត្រី​មេម៉ាយ ស្ត្រី​ផ្ទុកមេរោគ​អេដស៍ ចាស់ជរា ជនរងគ្រោះ​ដោយ​ធម្មជាតិ និង​ប្រជាពលរដ្ឋ​ទីទ័លក្រ កំពុង​ជួប​ការលំបាក ដោយ​មិន​សំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​ទូទៅ​ឡើយ​។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ដល់​ប្រជាពលរដ្ឋ​កម្ពុជា សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តែងតែ​បាន​ជួយ​រំលែក​ទុក្ខលំបាក របស់​បងប្អូន ដោយ​មិន​ទុកឲ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់ ត្រូវស្លាប់​ដោយសារ​គ្មាន​ស្បៀងអាហារ​នោះទេ​។

​អំណោយ​មនុស្សធម៌​ដែល​បាន​ផ្តល់​ជូន​ចំពោះ​គ្រួសារ​ចាស់ជរា​ក្នុង​១​គ្រួសារ​ទទួលបាន​៖ -​អង្ករ​២០​គីឡូក្រាម -​ត្រីខ​៥​កំប៉ុង -​មី​២០​កញ្ចប់ -​សាប៊ូ​១​ថង់ -​ស្ករស​១​គីឡូក្រាម -​អំបិល​១​ថង់ -​ប៊ីចេង​១​ថង់​- និង​ថវិកា​១​សែន​រៀល​ផងដែរ​។​

​អត្ថបទ និង រូបថត ៖ លោក អ៊ិន សី​ហ​រិទ្ធ​
​កែសម្រួល​អត្ថបទ ៖ លោក សេង ផល្លី​

Tags: ​កាកបាទក្រហមខេត្តសៀមរាបមនុស្សធម៌ស្រុក​ស្វាយ​លើ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការវាស់បរិមាណទឹកភ្លៀង និងការព្យាករណ៍កម្ពស់ទឹកជំនន់ចាប់ពីថ្ងៃទី ២៩ដល់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៨

ការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តសៀមរាបចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី០១ខែកញ្ញាឆ្នាំ២០១៨

បុគ្គល​ឆ្នើម​ក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ CNN Hero ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​រក្សា​ទុក​អាវុធ​ខុសច្បាប់​

បុគ្គល​ឆ្នើម​ក្នុង​កម្មវិធី​ទូរទស្សន៍​អន្តរជាតិ CNN Hero ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​តុលាការ ពាក់ព័ន្ធ​រក្សា​ទុក​អាវុធ​ខុសច្បាប់​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.