Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ

ដោយ Pothe Thun
05/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ជនពិការមួយក្រុមបន្ដប្រគុំភ្លេងខ្មែរនៅក្នុងប្រាសាទ ដើម្បីបានកម្រៃចិញ្ចឹមជីវិត ខណៈដែលមិនសូវមានអ្នកទេសចរ
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ឧបករណ៍លាយឡំគ្នាដូចជាទ្រអ៊ូ ទ្រសោ ឃឹម ស្គរ និងឆឺង បានបន្លឺលាន់ឡើងជារៀងរាល់ថ្ងៃនៅច្រកចូលទិសខាងកើតនៃខ្លោងទ្វារប្រាសាទតាព្រហ្ម ចាប់តាំងពីវេលាម៉ោងជាង៨ព្រឹក រហូតដល់ព្រះសូរិយារៀបលិចទើបស្ងប់ស្ងាត់។ សម្លេងភ្លេងខ្មែរដ៏គ្រលួចនេះ ជាបទប្រពៃណីខ្មែរបន្តបន្ទាប់គ្នា គឺប្រគុំឡើងដោយជនពិការប្រមូលផ្ដុំគ្នាមួយក្រុមនៅក្នុងរោងតូចមួយ ដើម្បីរកប្រាក់បន្តិចបន្តួចពីភ្ញៀវទេសចរណ៍សម្រាប់ចិញ្ចឹមជីវិត បើទោះបីមិនសូវមានអ្នកទេសចរចូលទៅទស្សនាប្រាសាទក៍ដោយ។

លោក ភោគ នី ជាប្រធានក្រុមភ្លេងនេះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាថ្ងៃសៅរ អាទិត្យ ឬក៏ខែប្រាំង និងខែវស្សាទេ ពួកគាត់បានប្រគុំដោយវង់ជនពិការនេះ សូរមិនដាច់នៅក្នុងបរិវេណប្រាសាទបុរាណដែលពោរពេញដោយដើមឈើដុះខ្ពស់ៗ និងចោលម្លប់ដ៏ត្រឈឹងត្រឈៃមួយនេះ។ ក្រុមរបស់លោកតែងតែមកជួបជុំគ្នា នៅក្នុងកូនរោងសង់អំពីឈើដំបូលប្រក់ស្លឹកខាន់មា ដ៏តូចមួយនេះ ដើម្បីប្រគុំជាបទភ្លេងសម្រាប់អាជីពស្វែងរកកម្រៃ ហើយក្រៅពីប្រគុំបទភ្លេងដើម្បីរកកម្រៃ ពួកគាត់ក៏មានលក់ជា CD Video ឯកសារខ្លះៗ ដែលនិយាយពីប្រាសាទបុរាណ ឬនិយាយពីប្រទេសកម្ពុជាទៅឱ្យភ្ញៀវទេសចរណ៍ទៀតផង។

លោកបន្តថា ក្រុមលោកដែលប្រគុំបទភ្លេងខ្មែរនៅប្រាសាទតាព្រហ្មនេះ គឺសុទ្ធសឹងតែជាអ្នកពិការរាងកាយ ដែលមិនអាចប្រកបអាជីពផ្សេងៗ ចិញ្ចឹមជិវីតរឹងមាំដូចមនុស្សដទៃទៀតទេ។ ពួកគាត់ខ្លះពិការភ្នែក ខ្លះកំបុតជើងនិងខ្លះទៀតកំបុតដៃ ដោយសារតែសង្គ្រាមដ៏រ៉ាំរ៉ៃ នៅក្នុងប្រទេសកម្ពុជា ដែលបានកើតមានកាលពីជាង៣ទសវត្សមុន។ ក្រុមជនពិការទាំងនេះ ក្រោយពីមិនអាចប្រកបការងារធំដុំ ដើម្បីចិញ្ចឹមជីវិត គឺសមាគមជនពិការអង្គរបានប្រមូលផ្តុំ ហើយបង្រៀនខ្លះ ឱ្យចេះលេងភ្លេងនិងខ្លះទៀត ឱ្យចេះធ្វើជំនាញសិប្បកម្មដើម្បីបានកម្រៃសម្រាប់ចិញ្ចឹមជិវិតផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

បុរសពិការជើងម្នាក់ទៀត ជំនាញខាងវាយស្គរ លោក នឹម ថន មានប្រសាសន៍ថា គាត់បានពិការជើងម្ខាងដោយសារតែផ្ទុះមីននៅខេត្តពោធិសាត់ កាលពីអំឡុងឆ្នាំ១៩៩៨។ បន្ទាប់ពីគាត់ដាច់ជើងម្ខាងហើយគ្មានកម្លាំងរឹងមាំសម្រាប់ធ្វើការចិញ្ចឹមជីវិត ក៏បានមកចូលរួមជាមួយក្រុមភ្លេង ដែលគាត់លេងជារៀងរាល់ថ្ងៃនេះ ដើម្បីរកប្រាក់ពីភ្ញៀវទេសចរណ៍នេះ ប៉ុន្ដែរកប្រាក់មិនសូវបានដោយសារមិនសូវមានភ្ញៀវទេសចរទៅទស្សនាប្រាសាទបុរាណ។ លោកបង្ហាញការពេញចិត្តចំពោះមុខរបររកប្រាក់តាមរបៀបនេះ ដើម្បីយកទៅដោះស្រាយជីវភាពប្រចាំថ្ងៃនិងជួយកូនៗឱ្យបានទៅចូលរៀនសូត្រផងដែរ។ លោកថាមួយជីវិតនេះ លោកប្រហែលជាផ្ញើវាសនាលើមុខរបរប្រគុំភ្លេងខ្មែរ ដើម្បីរកកម្រៃពីភ្ញៀវទេសចរណ៍នៅតាមប្រាសាទបុរាណនេះហើយ ខណៈដែលលោកមិនមានជំនាញអ្វីសម្រាប់ចិញ្ចឹមជីវិតទៀតទេ។

ក្រុមជនពិការឱ្យដឹងថាពួកគាត់បានប្រជុំគ្នា ដើម្បីលេងភ្លេងជាអាជីពរកកម្រៃទទួលទាន នៅក្នុងផ្លូវចូលទិសខាងកើតរបស់ប្រាសាទតាព្រហ្មនេះ រយៈពេលជិត ២០ឆ្នាំមកហើយ។ បច្ចុប្បន្ននៅតាមប្រាសាទបុរាណ គេឃើញក្រុមជនពិការ ដែលប្រជុំគ្នាប្រគុំបទភ្លេងខ្មែរ ដើម្បីរកកម្រៃពីភ្ញៀវទេសចរណ៍នោះ មានពីរកន្លែង មួយកន្លែងនៅច្រកចូលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម និងមួយកន្លែងទៀតនៅផ្លូវឡើងទៅប្រាសាទភ្នំបាខែង៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជនពិការភ្លេងខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.