Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាខេត្តសៀមរាប បើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាង និងការអនុវត្តការងារប្រចាំខែរបស់រដ្ឋបាលខេត្ត

ដោយ Pothe Thun
05/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ក្រុមប្រឹក្សាខេត្តសៀមរាប បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦ ក្នុងអាណត្ដិទី៣ តាមរយៈប្រព័ន្ធវីដេអូ Zoom ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងកំណត់ហេតុកិច្ចប្រជុំលើកទី៣៥ និងការសេចក្ដីព្រាងរបាយការណ៍ប្រចាំខែមេសារបស់រដ្ឋបាលខេត្ត ព្រមទាំងពិនិត្យ ពិភាក្សា និងអនុម័ត លើសេចក្តីសម្រេចស្តីពីការទទួលស្គាល់សមាសភាពគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្តផងដែរ។

កិច្ចប្រជុំនោះ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប លោក លី សំរិទ្ឋ អភិបាលរងខេត្ត រួមជាមួយសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នាយករដ្ឋបាលខេត្ត គណៈអភិបាលក្រុងស្រុក ថ្នាក់ដឹកនាំអង្គភាព មន្ទីរ ស្ថាប័ន ពាក់ព័ន្ធជុំវិញខេត្ត ជាច្រើនរូប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម ទៀ សីហា លើកឡើងថា សមិទ្ឋផលធំៗមួយចំនួន ដែលរដ្ឋបាលខេត្តសម្រេចបានក្នុងខែមេសាឆ្នាំ២០២២កន្លងទៅនេះ រួមមាន ការទទួលបានជោគជ័យ នៃការរៀបចំព្រឹត្តិការណ៍ សៀមរាបសង្ក្រាន្ត ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល៤ថ្ងៃ(១២-១៦មេសា) ដោយរដ្ឋបាលខេត្តបាន រក្សានូវសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ ការកាត់បន្ថយការកកស្ទះក្នុងក្រុង ព្រមទាំងវិធានការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។ លទ្ធផលដ៏ល្អប្រសើរសម្រាប់ខេត្តសៀមរាប ក៏ដូចជាខេត្តដទៃក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពិធីបុណ្យចូលឆ្នាំថ្មី ពុំមានករណីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩គួរឱ្យកត់សម្គាល់ឡើយ ដែលជាហេតុនាំឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រេចលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស នៅតាមទីកន្លែងសាធារណៈ និងទីកន្លែងចំហរនានា។ បន្ថែមពីនេះ នៅថ្ងៃទី២៣-២៤ ខែមេសាកន្លងមកនេះ រដ្ឋបាលខេត្ត ក៏បានធ្វើបដិសណ្ឋារកិច្ច ទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងជូនដំណើរនិវត្តន៍ប្រកបដោយសុវត្តិភាពខ្ពស់ ជូនដល់គណៈប្រតិភូសភាជាន់ទាប នៃសាធារណៈរដ្ឋឥណ្ឌាដែលជាការបង្ហាញការរៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពចៀសឆ្ងាយពីជំងឺកូវីដ-១៩ ដល់ការធ្វើដំណើរទស្សនកិច្ចផ្លូវការ និងទេសចរណ៍អន្តរជាតិនានាក្នុងខេត្តសៀមរាប

ក្នុងកិច្ចប្រជុំពិភាក្សានោះ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ក៏បានបង្ហាញនូវបញ្ហាប្រឈមសំខាន់មួយចំនួន ដូចជា ការសាងសង់សំណង់អនាធិបតេយ្យនៅតំបន់អង្គរវត្តការជួសជុលកំណាត់ផ្លូវមួយខ្សែចាប់ពីចំណុចផ្លូវ៣០ម៉ែត្រភ្ជាប់ទៅផ្លូវផ្នែកខាងលិចប្រាសាទអង្គរវត្ត ចំណុចបាឡុងហោះ នៅពុំទាន់ឃើញមានដំណើរការជួសជុល ដែលស្ថិតក្នុងគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា និងបញ្ហាផ្សេងៗមួយចំនួនទៀត។

ពាក់ព័ន្ឋនឹងបញ្ហានេះ ឯកឧត្តម ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖ កំណាត់ផ្លូវមួយខ្សែ ដែល ពុំទាន់បានជួសជុលនេះ អាជ្ញាធរជាតិអប្សរាបានលើកសំណើសុំថវិការួចរាល់ហើយ។ ចំពោះមុខ ក្រុមការងារកំពុងរៀបចំជួសជុលកែលំអទៅតាមលទ្ឋភាព ខណៈកញ្ចប់ថវិកាក្នុងគម្រោង នៅពុំទាន់មកដល់នៅឡើយ។

ចំពោះបញ្ហាសំណង់មិនរៀបរយនៅក្នុងតំបន់អង្គរ ឯកឧត្តម ឡុង កុសល លើកឡើងថា៖ វានឹងបង្កឱ្យប៉ះពាល់ដល់ការអភិរក្ស និងអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់អង្គរ និងឈានទៅប៉ះពាល់មុខរបរ និងសេដ្ឋកិច្ចគ្រួសារប្រជាពលរដ្ឋក្នុង និងជុំវិញតំបន់នៅថ្ងៃណាមួយមិនខានឡើយ។ បញ្ហានេះ ចាំបាច់ទាមទារនូវកិច្ចសហការពីរដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុក និងអង្គភាពពាក់ព័ន្ឋរួមគ្នាដោះស្រាយ រួមគ្នា។ ព្រោះបញ្ហានេះមិនមែនជាការងារដាច់ដោយឡែក សម្រាប់តែអាជ្ញាធរជាតិអប្សរា ឬស្ថាប័នណាមួយនោះទេ បើទោះបីតំបន់នោះស្ថិតក្នុងការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាក្តី។ មួយវិញទៀត រាជរដ្ឋាភិបាល ក៏បានបង្កើតក្រុមការងារតម្រង់ទិស ដឹកនាំដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ដើម្បីដោះស្រាយបញ្ហាដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាផងដែរ។

មានប្រសាសន៍បូកសរុបកិច្ចប្រជុំ ឯកឧត្តម អ៊ាន ឃុន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការដឹកនាំ និងបំពេញតួនាទីភារកិច្ចរបស់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធ ដែលបានលះបង់ទាំងពេលវេលា និងថវិកា ក្នុងការរួមចំណែកចូលរួមរៀបចំព្រឹត្តិការណ៍ សៀមរាបសង្រ្កាន្ត ដែលជាចលករមួយធ្វើឱ្យខេត្តទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិបានយ៉ាងច្រើន ហើយសង្ឃឹមថា ចាប់ពីពេលនេះទៅអ្នកទេសចរ នឹងបន្តមកកម្សាន្តនៅខេត្តសៀមរាបជាបន្តបន្ទាប់។

ឯកឧត្តម អ៊ាន ឃុន ក៏បានបញ្ចាក់ផងដែរថា៖ ក្នុងខែឧសភា ឆ្នាំ២០២២នេះ រដ្ឋបាលខេត្ត រួមជាមួយកងកម្លាំងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវសហការរៀបចំផែនការ ការងារសន្តិសុខមុនថ្ងៃបោះឆ្នោតរួមមាន ៖ សន្តិសុខសណ្តាប់ធ្នាប់ពេលឃោសនាបោះឆ្នោតរយៈ១៤ថ្ងៃ, សន្តិសុខតាមបណ្តាការិយាល័យបោះឆ្នោត និងការរាប់សន្លឹកឆ្នោតទាំង១,៥០៨ ការិយាល័យក្នុងខេត្ត ព្រមទាំងការងាររដ្ឋបាលសំខាន់ៗក្នុងខេត្តផ្សេងបន្ថែមទៀត។

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.