Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

ដោយ Pothe Thun
06/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២២នេះ លោក គង់ សំអឿន ត្រូវបានប្រកាសចូលកាន់មុខតំណែងជាប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប ជំនួសលោក អោ ម៉ៅ ដែលត្រូវបានផ្ទេរភារកិច្ចទៅបម្រើការងារនៅទីស្តីការក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាវិញ។

ពិធីប្រកាសផ្ទេរមុខតំណែងនេះ បានប្រព្រឹត្តិទៅនៅសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ទៀសីហា អភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ព្រមទាំមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកជាច្រើននាក់ផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា លើកឡើងថា ការប្រកាសចូលកាន់មុខតំណែងនាពេលនេះ គឺជាការប្រគល់ភារកិច្ច និងការទទួលខុសត្រូវថែមទៀត ដែលតម្រូវឱ្យសាមីខ្លួនត្រូវតែបញ្ចេញឱ្យអស់នូវសមត្ថភាព លទ្ធភាព និងទេពកោសល្យ ដើម្បីសម្រេចបានលទ្ធផលសំខាន់ៗនាពេលខាងមុខ។ ដច្នេះថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ត្រូវសហការគ្នា សំដៅធានាបាននូវភារកិច្ចស្នូលទាំងឡាយ ដែលអង្គភាពត្រូវបំពេញ និងទទួលខុសត្រូវចំពោះមុខស្ថាប័ន និងភារកិច្ចទាំងឡាយផ្សេងៗទៀត ទៅតាមការចាំបាច់ ដែលរដ្ឋបាលខេត្តប្រគល់ជូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងកោតសរសើរដល់ អតីតប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ-សម្បទា ដែលក្នុងរយៈពេលកន្លងមក បានខិតខំប្រឹងប្រែងបំពេញនូវតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវតាមជំនាញវិជ្ជាជីវៈ ព្រមទាំងលះបង់កម្លាំងកាយចិត្ត រហូតសម្រេចបានសមិទ្ធផលគួរជាទីមោទនៈដូចសព្វថ្ងៃនេះ។

មានមតិសំណេះសំណាលក្នុងអង្គពិធី ឯកឧត្តម វង សូត បានលើកឡើងថា មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ តែងតែធ្វើការផ្លាស់ប្តូរភារកិច្ច តាមតម្រូវការការងារជាក់ស្តែង របស់ក្រសួង និងរដ្ឋបាលខេត្តនីមួយៗ។ ទន្ទឹមនោះ សម្រាប់លោកប្រធានមន្ទីរថ្មីដែលទើបចូលកាន់តំណែង ត្រូវឈរលើគោលការណ៍ភាពជាអ្នកដឹកនាំ រក្សាឱ្យបាននូវស្មារតីសាមគ្គីភាពផ្ទៃក្នុង យកចិត្តទុកដាក់ ដឹងសុខទុក្ខរបស់មន្ត្រីក្រោមឱវាទឱ្យមានសុខដុមរមនាជាមួយគ្នា និងមានការខុសត្រូវខ្ពស់លើតួនាទីភារកិច្ច។ បន្ថែមពីលើនេះ ត្រូវមានទំនាក់ទំនងល្អ និងសហការជិតស្និទ្ឋជាមួយបណ្តាមន្ទីរ អង្គភាព ស្ថាប័ននានា ក្នុងខេត្តឱ្យបានល្អជាប្រចាំ និងត្រូវអនុវត្ត គោរពតាមគោលការណ៍ណែនាំពីថ្នាក់ដឹកនាំអាជ្ញាធរខេត្ត ឬក្រសួង ដើម្បីឱ្យចរន្តការងារស្នូលក្នុងអង្គភាព ទទួលបានលទ្ឋផលល្អទាំងអស់គ្នា។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញពី គោលនយោបាយឈ្នះ ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ដែលបាននាំមកនូវសុខសន្តិភាព និងស្ថេរភាពនយោបាយពេញលេញជូនសង្គមជាតិ ជាមួយគ្នានេះ យន្តការការងាររបស់វិស័យសង្គមកិច្ច ក៏កំពុងតែធ្វើសមាហរណកម្មបន្ថែម នូវភារកិច្ចមួយចំនួនទៀត ពាក់ព័ន្ឋទៅនឹងមូលនិធិជាតិជំនួយសង្គម។ ហេតុនេះ ឯកឧត្តមរដ្ឋមន្ត្រី សូមស្នើដល់ថ្នាក់ដឹកនាំ មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់គ្រប់ផ្នែកពាក់ព័ន្ឋទាំងអស់ រួមចំណែកអនុវត្តន៍ជាមួយវិស័យសង្គមកិច្ចឱ្យបានផុលផុស ដើម្បីផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។

អត្ថបទ និងរូបភាព៖ លោក យូវង្ស
កែសម្រួល៖ លោក សេង ផល្លី

Tags: មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !

ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.