Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !

ដោយ Pothe Thun
08/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគណបក្សស្រុក សមាជិក និងក្រុមការងារយុវជនគណបក្ស ដើម្បីស្វែងយល់អំពីសភាការណ៍ទូទៅនៅមូលដ្ឋាននេះ !
20
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី០៧ ខែឧសភាឆ្នាំ២០២២ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ អនុប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះមូលដ្ឋានស្រុកក្រឡាញ់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកក្រឡាញ់ ខេត្តសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណ:កម្មាធិការគណបក្សស្រុក គណ:អចិន្ត្រៃយ៍គណបក្សស្រុក និងសមាជិក សមាជិកាក្រុមការងារយុវជនគណបក្សស្រុក គណបក្សឃុំទាំង១០ ក្នុងស្រុក ព្រមទាំងបាននាំយកឧបករណ៍បំពងសម្លេងជាច្រើនគ្រឿង និងថវិកា ដែលចំណាយថវិកាជាង ៣ពាន់ដុល្លារ និងថវិកាចំនួន ៥០០ដុល្លារផ្សេងទៀត ប្រគល់ជូននៅស្នាក់ការគណបក្សស្រុកក្រឡាញ់ សម្រាប់បំរើការងារនៅទីនោះ។ អង្គពិធីលើកនេះ បានប្រព្រឹត្តទៅក្នុងបរិយាកាសដែលគណបក្សប្រជាជនកម្ពុជា បានបន្តដឹកនាំប្រទេសយ៉ាងរឹងមាំ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវខ្ពស់បំផុត ចំពោះបុព្វហេតុជាតិ និងប្រជាជនកម្ពុជា។តាមរយ: នៃការជួបជុំសំណេះសំណាលនេះ គឺសំដៅដល់ការបង្កើនការយល់ដឹងឱ្យកាន់តែច្បាស់ពីសភាពការណ៍ទូទៅ និងការងារគណបក្សឱ្យបានទូលំទូលាយផ្ទៃក្នុងជួរគណបក្ស ដើម្បីបន្តការអនុវត្តទិសដៅភារកិច្ចរបស់គណបក្ស ឆ្នាំ២០២២ និងបណ្តាឆ្នាំខាងមុខ ដែលកម្ពុជា បានដំណើរការយ៉ាងទៀងទាត់ នូវការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្តិទី៥ ឆ្នាំ២០២២ និងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០២៣ ដោយប្រកាន់ខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងនីតិរដ្ឋយ៉ាងពិតប្រាកដ ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានលើកឡើងថា៖ ជ័យជម្នះដ៏ត្រចះត្រចង់ដែលរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយគតិបណ្ឌិត និងបញ្ញាញាណឈ្លាសវៃ ប្រកបភាពអង់អាចក្លាហានបានធ្វើឱ្យ សង្គមជាតិមានសុខសន្តិភាពពេញលេញ ស្ថេរភាពនយោបាយ និងការអភិវឌ្ឍជាតិ លើគ្រប់វិស័យ។ ឯកឧត្តម បានពន្យល់ណែនាំផងដែរអំពីចេតនាទុច្ចរិតរបស់គណបក្សនយោបាយផ្សេងៗក្នុងន័យផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដែលមានការបោះឆ្នោតគាំទ្រពីប្រជាជនជាច្រើនអាណត្តិ ក្រោមការដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ហើយដែលពួកគេតែងតែចិញ្ចឹមចិត្តដើរញុះញង់ប្រជាពលរដ្ឋ និងចោទប្រកាន់ថាការបោះឆ្នោតមិនត្រឹមត្រូវ មិនយុត្តិធម៌ជាដើម ដើម្បីពួកគេដណ្តើមប្រជាប្រិយភាពពីប្រជាជននៅតាមមូលដ្ឋាន។ឯកឧត្តម មានប្រសាសន៍ថា៖ គណបក្សប្រជាជនកម្ពុជា មានរចនាសម្ព័ន្ឋគ្រប់គ្រងដឹកនាំច្បាស់លាស់ តាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់ជាតិដែលគ្រឺះដ៏រឹងមាំរបស់គណបក្ស ហេតុនេះកត្តាជោគជ័យសម្រាប់ការបោះឆ្នោតក្នុងពេលខាងមុខ និងបណ្តាអាណត្តិក្រោយៗទៀតគឺពឹងលើបងប្អូនសមាជិក សមាជិកា និងក្រុមយុវជននៅតាមមូលដ្ឋានដែលជាឃោសនិក ចាំបាច់ត្រូវយល់ឱ្យបានច្បាស់អំពីច្បាប់ និងនីតិវិធីសម្រាប់បំរើឱ្យការបោះឆ្នោត និងផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026


ក្នុងរបាយការណ៍របស់លោកស្រី ម៉ននី រង្សី សមាជិកគណ:កម្មាធិការគណបក្សខេត្ដ និងជាប្រធានគណ:កម្មាធិការគណបក្សស្រុកក្រឡាញ់ បង្ហាញថា៖ គណ:កម្មាធិការគណបក្សស្រុក បាន ចេញសេចក្តីសម្រេច ស្តីពីការបង្កើតគណ:បញ្ជាការយុទ្ធនាការបោះឆ្នោត និងគណ:កម្មការត្រួតពិនិត្យយុទ្ធនាការ បោះឆ្នោតរបស់គណបក្សស្រុក។ លើមូលដ្ឋាននេះ គណ:កម្មាធិការ នៃគណបក្សឃុំ ក្រោមកិច្ចសហការជាមួយក្រុមការងារគណបក្សចុះមូលដ្ឋាន ឃុំ បានរៀបចំផែនការកម្មវិធីការងារសំខាន់ និងគណ:បញ្ជាការយុទ្ធនាការបោះឆ្នោតនៅថ្នាក់ ឃុំ ផងដែរ ព្រមជាមួយនឹងការរៀបចំក្រុមចលនាបោះឆ្នោតតាមបណ្តាភូមិចំណុះ ឃុំទាំងអស់។ ជាមួយគ្នានេះក្រុមការងារចុះមូលដ្ឋាន បានកំពុងបន្តធ្វើបច្ចុប្បន្នភាពសមាជិក ក្រុមបក្ស និងបន្តពង្រីកសមាជិកបក្ស ចំពោះអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោតតែមិនទាន់បានចូលជាសមាជិកបក្ស ព្រមជាមួយនឹងការសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សយើងពីអតីត:គណបក្សដទៃថែមទៀតផង។ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅស្រុកក្រឡាញ់ មានការិយាល័យបោះឆ្នោតចំនួន ១១៥ការិយាល័យ នៅតាមឃុំទាំង១០ទូទាំងស្រុក៕

អត្ថបទ និងរូបភាព: លោកយូ វង្ស កែសម្រួលដោយ លីវ សុខុន!!!

Tags: គណបក្សស្រុកក្រឡាញ់​ឯកឧត្តម ជា ច​ន្ទ័​បរិបូរណ៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !

សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.