Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !

ដោយ Pothe Thun
08/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សម្ដេចពិធីសេនា ទៀ បាញ់ ជួបជាមួយបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ ២០២២ និងធ្វើការសំណេះសំណាល ខណ:ការបោះឆ្នោតនៅសល់មិនដល់ ១ខែទៀតនេះ !
7
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានក្រុមកាងារ នៃគណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋានខេត្ដសៀមរាប បានជួបសំណេះសំណាលជាមួយបេក្ខជនពេញសិទ្ធិ និងបេក្ខជនបំរុងមនៃក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ ដើម្បីបង្ហាញសារមួយចំនួន និងលើកទឹកចិត្តដល់ពួកគាត់់ សម្រាប់ការដណ្ដើមជ័យជំនះ ក្នុងការបោះឆ្នោតខាងមុខនេះ។ ពិធីនេះធ្វើឡើង នៅសាលប្រជុំសណ្ឋាគារសុខាសៀមរាប នាថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង១,៧០០នាក់។

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តសៀមរាប មានប្រសាសន៍ថា បេក្ខជនឃុំ សង្កាត់ អាណត្ដិទី៥ ឆ្នាំ២០២២ ទាំងពេញសិទ្ធិ និងបំរ៉ុង ត្រូវប្រឹងប្រែងខិតខំបំពេញការងារដោយបង្ហាញអំពីគោលនយោបាយរបស់គណបក្ស ផែនការរបស់គណបក្សសម្រាប់បំរើរាស្ត្រនៅពេលឈ្នះឆ្នោត ក្នុងការឃោសនារកសំលេងឆ្នោត ដែលនឹងចាប់ផ្ដើមនៅពេលដ៏ខ្លីខាងមុខនេះ។ការបោះឆ្នោតខាងមុខនេះគឺត្រូវបានប្រគួតប្រជែងតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដូចនេះក្រុមបេក្ខជនទាំងអស់ត្រូវសាមគ្ដីគ្នា ត្រូវយកជ័យជំនះអោយបានជូនគណបក្ស នៃការបោះឆ្នោតអាណត្ដិទី៥ខាងមុខនេះ ដើម្បីជាមូលដ្ឋាន សម្រាប់ដល់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនាឆ្នាំ២០២៣ខាងមុខ។សម្ដេចពិជ័យសេនា ក៏បានណែនាំដល់ក្រុមការងារចុះជួយប្រជាពលរដ្ឋ នៅក្នុងខេត្ដសៀមរាប ត្រូវបំរើការងារអោយបានល្អ ដើម្បីអោយប្រជាពលរដ្ឋមានទំនុកចិត្ដនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជា ឱ្យបានច្រើនជាអតិបរមា។ សម្តេច បានបន្តទៀតថា ដើម្បីឲ្យប្រទេសជាតិទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍលើគ្រប់វិស័យ សូមបងប្អូនប្រជាពលរដ្ឋបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស និងជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ក្នុងគ្រប់កាល:ទេស:ណាមានសម្តេចតេជោ ហ៊ុន សែន គឺមិនអនុញ្ញាតឲ្យកើតមានសង្រ្គាមនៅកម្ពុជាឡើយ ។

 

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

សម្តេចពិជ័យ ក៏បានលើកពីសភាពការណ៍នយោបាយក្នុង និង ក្រៅប្រទេស ព្រមទាំងសូមឲ្យបងប្អូនកុំឲ្យចាញ់ឧបាយកលជនអគតិ ក្នុងគោលបំណងចង់បំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និង សន្តិភាព ក្នុងគោលបំណងបម្រើតែមហិច្ឆិតាបរទេសតាមរយ:ការឃោសនាមិនឲ្យប្រជាពលរដ្ឋទៅចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ខាងមុខនេះ ។ សម្តេចពិជ័យសេនា បានជម្រុញឲ្យបងប្អូនសមាជិករបស់គណបក្សប្រជាជន នៅតាមភូមិ ឃុំ សង្កាត់ គ្រប់ទីកន្លែង ដែលមានតួនាទីនៅក្នុងជួរមន្ត្រីរាជការ ដូចជាលោកមេឃុំ ចៅសង្កាត់ លោកមេភូមិ និងក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវខិតខំបម្រើសេវាសាធារណ:នៅតាមមូលដ្ឋានរបស់ខ្លួន ទាំងសេវាតម្រូវការ សេវាចាំបាច់ ជាពិសេសលិខិតស្នាមផ្សេងៗ ដែលបម្រើឲ្យផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងការរស់នៅប្រចាំថ្ងៃ ឲ្យបានល្អប្រសើរឡើងថែមទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបញ្ជាក់ផងដែរ អំពីគោលនយោបាយរបស់គណបក្សប្រជាជន ដែលជាមូលដ្ឋានគ្រឹះមួយដ៏រឹងមាំរបស់គណបក្ស ដោយឈរលើស្មារតីសាមគ្គីភាពផ្ទៃក្នុងបានល្អ ហ៊ានថា គឺហ៊ានធ្វើ មិនចេះសន្យាខ្សល់ឡើយ ។

សម្តេច បានណែនាំឱ្យមានការផ្សព្វផ្សាយជម្រុញដល់យុវជន និងប្រជាជននៅតាមមូលដ្ឋានឲ្យទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា គឺរក្សាការពារបានសន្តិភាព នឹងការអភិវឌ្ឍមូលដ្ឋាន និងបានផ្តាំផ្ញើដល់បងប្អូន ដែលមានសមាជិកក្រុមគ្រួសារធ្វើចំណាកស្រុក ឲ្យពួកគាត់បានវិលមកចូលរួមការបោះឆ្នោតនៅថ្ងៃខាងមុង និងត្រូវរក្សា ត្រៀមលក្ខណ:នូវរាល់ឯកសារពាក់ព័ន្ធសម្រាប់ការបោះឆ្នោត សំខាន់រក្សាកុំឲ្យបាត់បង់អត្តសញ្ញាណប័ណ្ឌរបស់ខ្លួន និងត្រូវរួមគ្នាដោះស្រាយរាល់កង្វល់ប្រជាពលរដ្ឋ ដែលប្រឈមនឹងជីវភាពរស់នៅ និងរក្សាសន្តិសុខ សុវត្ថិភាព និងចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពនៅក្នុងមូលដ្ឋាន និងរួមគ្នាការពារសន្តិភាព ដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍន៍ជាតិ និងសមិទ្ធផលដែលកើតមាននៅមូលដ្ឋានឲ្យបានគង់វង្សទៀតផង ៕

អត្ថបទ និងរូបភាព: លោកបូ សាវី និងលោកស៊ាន សុផាត កែសម្រួលដោយ លីវ សុខុន!!!

Tags: បេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់បោះឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

អាជ្ញាធរអប្សរាគ្រោងនឹងបើកសម្ពោធសួនដែលមានវាលស្មៅ សួនផ្កា ដើមឈើហូបផ្លែ និងសត្វព្រៃជាច្រើន ឱ្យភ្ញៀវចូលទស្សនានៅពេលឆាប់ៗ

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.