Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ផ្លូវបេតុងមួយខ្សែមានប្រវែងជិត២គីឡូម៉ែត្រ ស្ថិតក្នុងភូមិភ្នំក្រោម ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាផ្លូវការ

ដោយ Pothe Thun
09/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ផ្លូវបេតុងមួយខ្សែ មានប្រវែង ១,៨៧០ម៉ែត្រ ទទឹង៦ម កម្រាស់ 0,១៦ម៉ែត្រ រួមនឹងហេដ្ឋារចនាសម្ព័ន្ឋដូចជាបំពាក់អំពូលសូឡាតាមដងផ្លូវ លូរំដោះទឹកភ្លៀង និងសមទ្ធផលមួយចំនួនទៀត ដែលចំណាយថវិកាអស់ជាង ៣០ម៉ឺនដុល្លារ ស្ថិតនៅភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោក នួន ពុទ្ឋារ៉ា អភិបាលក្រុង ដោយមានការចូលរួមពីសំណាក់ លោកលោកស្រីក្រុមការងារខេត្តចុះជួយមូលដ្ឋានសង្កាត់សៀមរាប អាជ្ញាធរមូលដ្ឋាន លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស សប្បុរសជនជិតឆ្ងាយ និងប្រជាពលរដ្ឋ សរុបជាង ៣០០នាក់។

បើតាមលោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានឲ្យដឹងថា សមិទ្ឋផលនៃផ្លូវបេតុងមួយខ្សែនេះ កើតឡើងក្រោមការផ្តួចផ្តើមរបស់ព្រះតេជគុណ ហាប់ ចយ អតីតព្រះចៅអធិការវត្តភ្នំក្រោម រួមនឹងព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត អាជ្ញាធរមូលដ្ឋានបានមូលមតិគ្នាកៀរគរពីប្រជាពុទ្ឋបរិស័ទ និងសប្បុរសជនជិតឆ្ងាយ បរិច្ចាកធនធានថវិកាផ្ទាល់ខ្លួន ក្នុងនោះ ក៍ទទួលបានថវិកាចូលរួមពីទីក្រុងស៊ូវ៉ុន សាធារណៈរដ្ឋកូរ៉េជាង ៦ម៉ឺនដុល្លារផងដែរ សាងសង់រួចកាលពីដើមឆ្នាំ២០២១ ដើម្បីរួមចំណែកបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៍ដូចជាសាធារណៈជនទូទៅ។

លោកចៅសង្កាត់បញ្ជាក់ថា គិតមកដល់ពេលនេះ មូលដ្ឋានសង្កាត់សៀមរាប មានផ្លូវបេតុងចំនួន ១០ខ្សែក្នុងនោះសាងសង់ដោយរាជរដ្ឋាភិបាលចំនួន ៣ខ្សែ មូលនិធិឃុំសង្កាត់ ៤ខ្សែ និងសាងសង់ដោយព្រះសង្ឃ និងសប្បុរសជនចំនួន ៣ខ្សែ។ សម្រាប់ប្រពលរដ្ឋក្នុងសង្កាត់នេះជាង ៤០% ប្រកបរបរកសិកម្ម ជាង ៥០% ប្រកបអាជីវកម្មជាមួយសេវាកម្មនានា និងជិត ១ភាគរយទៀតប្រកបរបរសិប្បកម្ម។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

មានប្រសាសន៍ក្នុងឱកាសនោះ លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាប ចាត់ទុកនូវសមិទ្ឋផលនៃផ្លូវមួយខ្សែនេះ ថាពិតជាមានអត្ថប្រយោជន៍យ៉ាងធំធេងណាស់ ក្នុងការរួមចំណែកបម្រើផលប្រយោជន៍បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានក៍ដូចជាសាធារណៈជនទូទៅ ស្របតាមផែនការរបស់រដ្ឋបាលក្រុង រដ្ឋបាលខេត្ត តែងតែចាត់ទុកបញ្ហាផ្លូវជាអាទិភាពចម្បង និងស្របតាមសូចនាករនៃគោលនយោបាយកសាងហេដ្ឋារចនាសម្ព័ន្ឋរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋផ្លូវថ្នល់ ដើម្បីសម្រួលដល់ការធ្វើដំណើរ និងលើកស្ទួយកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។ ផ្លូវនេះជាឆ្អឹងខ្នង ជាសរសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ ជួយលើកកំពស់ដល់វិស័យទេសចរណ៍ ជាពិសេសរួមចំណែកលើកស្ទួយជីវភាពរស់នៅនិងជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ក្នុងការធ្វើដំណើរទៅសាលារៀននិងដឹកជញ្ជូនភោគផលផ្សេងៗ។

លោកអភិបាលក្រុង ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់វិកាកសាងហេដ្ឋារចនាសម្ព័ន្ឋផ្លូវ ៣៨ខ្សែ ដែលបានសាងសង់រួចរាល់ហើយនោះ ថាជាចំណងដៃដ៍ថ្លៃថ្លាថ្មីមួយទៀតសម្រាប់អ្នកក្រុងសៀមរាប ហើយសមិទ្ធិផលនោះបានជួយកែលំអរសោភណ្ឌភាពទីក្រុងសៀមរាប ឱ្យក្លាយជាទីក្រុងដ៏ទំនើប ពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅសក្ដិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ការតភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។ លោកក៍បានអំពាវនាវដល់ព្រះសង្ឃ ដូនជីតាជី និងបងប្អូនប្រជាពលរដ្ឋក្នុងក្រុងសៀមរាប សូមនិមន្ត និងអញ្ជើញ ទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ និងដូសទី៤ ដោយឥតគិតថ្លៃនៅ តាមគោលដៅដែលរដ្ឋបាលក្រុងសង្កាត់បានរៀបចំឲ្យបានគ្រប់ៗគ្នា៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ផ្លូវ​បេតុងភ្នំ​ក្រោម​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

ពលរដ្ឋក្នុងក្រុមសៀមរាប លើកឡើងថាសមទ្ធិផលផ្លូវ ៣៨ខ្សែ បានជួយសម្រួលជីវភាពពលរដ្ឋបានច្រើនក្នុងវិស័យទេសចរណ៍

May be You Addicted To Modern casino Gambling

ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី

ក្រុមប្រទេស G7 ប្តេជ្ញាបញ្ឈប់ការនាំចូលប្រេងពីប្រទេសរុស្ស៊ី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.