Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កូនឈើ១៥០០០ដើមត្រូវបានដាំលើផ្ទៃដី៣៥ហិកតា ក្នុងតំបន់៣នៃដែនបឹងទន្លេសាបខេត្តសៀមរាប

ដោយ Pothe Thun
05/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ តំណាងក្រសួងបរិស្ថាន អាជ្ញាធរខេត្តសៀមរាប បាននាំយកកូនឈើចំនួន១ម៉ឺន៥ពាន់ដើម ដាំដុះឡើងវិញលើផ្ទៃដីចំនួន ៣៥ហិកតា ស្ថិតក្នុងភូមិ៦ សង្កាត់ចុងឃ្នៀស ក្រុងខេត្តសៀមរាប ដែលជាតំបន់ប្រើប្រាស់ច្រើនយ៉ាង នៃតំបន់៣ ក្នុងដែនបឹងទន្លេសាប ដើម្បីអបអរទិវាបរិស្ថានពិភពលោក ៦មិថុនា និងបង្ហាញពីសកម្មភាពបញ្ឈប់ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាប។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប លើកឡើងថា បើកាលណាគេនិយាយអំពីបឹងទន្លេសាប គេនឹងនឹកដល់ភាពសម្បូរបែបនៃមច្ឆាជាតិ ក្នុងបឹងទឹកសាបធំបំផុតរបស់កម្ពុជា។ ដូច្នេះការដាំកូនឈើក្នុងតំបន់ព្រៃលិចទឹកនាពេលនេះ ជាការធ្វើឲ្យប្រសើរឡើងវិញនូវជម្រកសម្រាប់មច្ឆាជាតិគ្រប់ប្រភេទនៅក្នុងបឹងទន្លេសាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត បង្ហាញថា តាមការសិក្សា ក្នុងមួយឆ្នាំៗ ត្រីនៅផ្នែកខាងលើនៃទន្លេមេគង្គ ដូចជា ខេត្តស្ទឹងត្រែង ខេត្តក្រចេះ និងនៅផ្នែកខ្លះនៃប្រទេសឡាវជាដើម បានផ្តល់កូនត្រីប្រមាណជា២០០ពាន់លានកូន ប៉ុន្តែកូនត្រីទាំងនោះបានងាប់ទៅវិញដោយកត្តាធម្មជាតិអស់ដល់ទៅ៩៩ភាគរយ។ លោក បានអំពាវនាវ ដល់ប្រជាពលរដ្ឋ សូមបញ្ឈប់សកម្មភាពកាប់រានដីព្រៃលិចទឹក និងការធ្វើនេសាទខុសច្បាប់ ដែលនាំឲ្យហិនហោចដល់ពូជត្រី ហើយត្រូវរួមគ្នាការពារធនធានធម្មជាតិទាំងនោះឲ្យមានភាពសម្បូរបែបឡើងវិញ។

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម សេន ណាស៊ី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លើកឡើងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកយុទ្ធនាការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹក ក្នុងតំបន់បីនៃបឹងទន្លេសាប កាលពីចុងឆ្នាំ២០២១រហូតមកដល់ពេលនេះ ក្រសួងបរិស្ថាន រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ បានធ្វើការដាំដុះកូនឈើឡើងវិញនៅតាមបណ្តាខេត្តទាំង៦ មានភូមិសាស្ត្រជាប់នឹងបឹងទន្លេសាបជាបន្តបន្ទាប់។

ឯកឧត្តម សេន ណាស៊ី បញ្ជាក់ថា សម្រាប់ខេត្តសៀមរាប ក្នុងយុទ្ធនាការបង្ក្រាបការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បីនៃក្នុងទន្លេសាប អាជ្ញាធរខេត្ត បានធ្វើការបង្ក្រាប និងដកហូតដីត្រឡប់មកវិញបានប្រមាណជា៣២០០ហិកតា។ បន្ទាប់ពីធ្វើការដកហូត ក្រសួងបរិស្ថាន និងភាគីពាក់ព័ន្ធ ក៏បានធ្វើការដាំកូនឈើលើផ្ទៃដីព្រៃលិចទឹកបានចំនួន ៥ហិកតារួចមកហើយ សម្រាប់ពេលនេះជាការដាំ ៣៥ហិកតាបន្ថែមទៀត។ ចំពោះផ្ទៃដីដែលនៅសេសសល់ ក្រសួងបរិស្ថាន និងសហការជាមួយអាជ្ញាធរគ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធនានាបន្តដាំដុះបន្ថែមទៀត ។

សូមជម្រាបថា នាពេលកន្លងមក ក្រសួងបរិស្ថាន បានធ្វើការដាំដុះកូនឈើឡើងវិញ ទាំងនៅលើតំបន់គោក និងទាំងតំបន់លិចទឹក បានជាច្រើនម៉ឺនដើម។ សម្រាប់កូនឈើ ដែលបាននាំយកមកដាំនាពេលនេះ រួមមាន ដើមម្តេញ ៥ពាន់ដើម ដើមសណ្តាន់៥ពាន់ដើម និងដើមរាំង៥ពាន់ដើម។

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក សេង ផល្លី

Tags: កូនឈើ​​បឹង​ទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

ពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តសៀមរាប

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

តំបន់រមណីយដ្ឋានអង្គរទាក់ទាញភ្ញៀវទេសចរជិត ២លាននាក់ ក្នងរយៈពេលបួនខែដើមឆ្នាំ២០២២នេះ

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

អាជ្ញាធរ ប្រកាសចាក់វ៉ាក់សាំងដូសទី៣និងដូសជំរុញ ជូនពលរដ្ឋអាយុ១៥ឆ្នាំ និងអាយុ១៨ឡើង នៅក្នុងខេត្ដសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.