មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ជួបពិភាក្សាមួយប្រទេសដៃគូអភិវឌ្ឍន៍ ដើម្បីដោះស្រាយបញ្ហាមីននៅក្នុងតំបន់
កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលមានការិយាល័យកណ្តាលនៅក្នុងរាជធានីភ្នំពេញ បានរៀបចំសិក្ខាសាលាថ្នាក់តំបន់មួយនៅក្នុងខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ គឺចាប់ថ្ងៃទី១២ ដល់១៤ ខែវិច្ឆិកា ស្តីពីការពង្រឹងចំណេះដឹងផ្នែកសកម្មភាពមីន និងលើកកម្ពស់ឲ្យមានការរៀបចំវេទិ កាសម្រាប់ការចែករំលែកចំណេះដឹងផ្នែកសកម្មភាពមីន បន្ថែមទៀតនាពេលអនាគត សម្រាប់ប្រទេសសមាជិកអាស៊ាន ដោយមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិ មកពីប្រទេសសមាជិកអាស៊ានទាំង១០ , សាកលវិទ្យាល័យមួយចំនួនក្នុងប្រទេសមាជិកអាស៊ាន ...