Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ជួប​ពិភាក្សា​មួយ​ប្រទេស​ដៃគូ​អភិវឌ្ឍន៍ ដើម្បី​ដោះស្រាយ​បញ្ហា​មីន​នៅក្នុង​តំបន់​

ដោយ Pothe Thun
12/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
33
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​កាលពី​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន ដែល​មាន​ការិយាល័យ​កណ្តាល​នៅក្នុង​រាជធានី​ភ្នំពេញ បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​តំបន់​មួយ​នៅក្នុង​ខេត្តសៀមរាប មាន​រយៈពេល​៣​ថ្ងៃ គឺ​ចាប់​ថ្ងៃទី​១២ ដល់​១៤ ខែវិច្ឆិកា ស្តី​ពី​ការពង្រឹង​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន និង​លើកក​ម្ព​ស់​ឲ្យមាន​ការរៀបចំ​វេទិ កា​សម្រាប់​ការចែករំលែក​ចំណេះដឹង​ផ្នែក​សកម្មភាព​មីន បន្ថែម​ទៀត​នាពេល​អនាគត សម្រាប់​ប្រទេស​សមាជិក​អាស៊ាន ដោយ​មាន​ការចូលរួម​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ មកពី​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ , សាកលវិទ្យាល័យ​មួយចំនួន​ក្នុង​ប្រទេស​មាជិក​អាស៊ាន , ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ផ្នែក​សកម្មភាព​មីន​នានា ចំនួន​សរុប​ប្រមាណ​១០០​នាក់ ក្រោម​ការឧបត្ថម្ភ និង គាំទ្រ​ពី​រដ្ឋាភិបាល​កាណាដា ។​

​លោក លី បញ្ញា​រិទ្ធិ៍ នាយក​ប្រតិបត្តិ​របស់​មជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីន​កម្ពុជា បាន​មានប្រសាសន៍ថា សិក្ខាសាលា​នេះ នឹង​មាន​ការពិភាក្សា​លើ​ប្រធានបទ​សំខាន់​មួយចំនួន​ដូចជា យុទ្ធសាស្ត្រ​ក្នុង​ការពង្រឹង​នូវ​ជំនួយ​ដល់​ជនពិការ​ដោយសារ​មីន និង​វិធីសាស្ត្រ​ក្នុង​ការអប់រំ​យល់ដឹង​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​មីន ព្រមទាំង​លើកឡើង​ផងដែរ​នូវ ផលប៉ះពាល់​ជា​វិជ្ជមាន​នៃ​ការ​បោសសម្អាត​មីន និង​ការជួយ​ដល់​ជនពិការ លើ​ការអភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេស​មួយ និង ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ដែល​រង​ផលប៉ះពាល់​ដោយសារ​មីន​មួយចំនួន ដើម្បី​ចូល​រួមចំណែក​ដល់​ការសម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព របស់​អង្គការសហប្រជាជាតិ ជាពិសេស​បង្ហាញ​ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​ក្នុង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដូចជា សុន​ខ និង​កណ្តុរ ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន ។​

​គួររំលឹកថា ក្រៅពី​ប្រធានបទ​សំខាន់ៗ ស្តីពី​សកម្មភាព​មីន​ក្នុង​តំបន់​អាស៊ាន កិច្ចពិភាក្សា​នឹង​បង្ហាញ​ពី​សារៈសំខាន់​នៃ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​អន្តរជាតិ​នានា​ក្នុង​ការបង្កើន​ភាពជា​ដៃគូ​លើ​ឆាក​អន្តរជាតិ​ក្នុង​ការដោះស្រាយ​បញ្ហា​មីន​ជា​សកល ដោយ​រួមទាំង​ទៅធ្វើ​ទស្សនកិច្ច​សិក្សា​នៅ​សារៈមន្ទីរ​សន្តិភាព របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ក្នុង​ខេត្ត​សៀមរាប ដើម្បី​ស្វែងយល់​ពី​ប្រវត្តិ​របស់​ប្រទេស​កម្ពុជា ពាក់ព័ន្ធ​នឹង​មីន និង​កិច្ច​ប្រឹងប្រែង​របស់​ប្រទេស​មួយ​នេះ​ក្នុង​ការកាត់បន្ថយ​ផលប៉ះពាល់​ដោយសារ​មីន ៕

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ទ្រា ពន្លឺ​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​

Tags: ព័ត៌មានខេត្តសៀមរាបមជ្ឈមណ្ឌល​តំបន់​អាស៊ាន​សម្រាប់​សកម្មភាព​មីនមីន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.