Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ឯកឧត្តម ទិន ពន្លក បង្ហាញថា រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​អទិភាព​ឲ្យមាន​ការអនុវត្តប​ន្តនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ចំនួន​៤ ដែល​ទាក់ទង​ទៅ​នឹង​ការអភិវឌ្ឍ​បៃតង ការប្រែប្រួល​អាកាសធាតុ និង បរិស្ថាន​

ដោយ Pothe Thun
12/11/2018
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
45
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព មានប្រសាសន៍ថា នៅក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ នៃ​រាជរដ្ឋាភិបាល​កម្ពុជា​អណត្តិ​ទី​៦ បាន​កំណត់​ថា បញ្ហា​ប្រែប្រួល​អាកាសធាតុ គឺជា​កត្តា​រាំងស្ទះ​ដល់​ជា​អភិវឌ្ឍ​ជាតិ ខណៈ​ដែល​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​នេះ បានកំណត់​បញ្ហា​ប្រែប្រួល​អាកាសធាតុ ស្តី​ការអភិវឌ្ឍ​ប្រកបដោ​យ​ចិ​រ​ភាព​និង​បរិយាប័​ន្ន និង ស្តី​ពី​ការធានា​ចិរភាព​បរិស្ថាន ការរៀបចំ​ខ្លួន​ឆ្លើយតប ការប្រែប្រួល​អាកាសធាតុ នៅក្នុង​មុំ​ទី​៤ ។​

​ឯកឧត្តម មានប្រសាសន៍​ទៀត​ថា ដើម្បី​អនុវត្តន៍​យុទ្ធសាស្ត្រ​នេះ រាជរដ្ឋាភិបាល​កម្ពុជា ផ្តោត​ជាទិភាព​ដើម្បី​អនុវត្ត​បន្ត ផែនការ​យុទ្ធសាស្ត្រ​ជាតិ ស្តីពី​ការអភិវឌ្ឍ​បៃតង សម្រាប់​២០១៣​ដល់​ឆ្នាំ​២០៣០ , ផែនការ​យុទ្ធសាស្ត្រ​ឆ្លើយតប​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​កម្ពុជា សម្រាប់​ឆ្នាំ​២០១៨​ដល់​ឆ្នាំ​២០២៣ , យុទ្ធសាស្ត្រ​និង​ផែនការ​សកម្មភាព​បរិស្ថាន​ជាតិ សម្រាប់​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២៣ និង ផែនការ​យុទ្ធសាស្ត្រ​រ៉េដ​បូក ការប្រើប្រាស់​មូលនិធិ​បរិស្ថាន​ឲ្យមាន​ប្រសិទ្ធ​ភាព ដើម្បី​ធានា​ការអភិវឌ្ឍ​សេដ្ឋកិច្ច បំភាយ​កាបូន​តិច ធន់​នឹង​ការប្រែប្រួល​អាកាសធាតុ ។​

​ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​អភិវឌ្ឍ​ដោយ​ចិរភាព មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៣ របស់​ក្រុមបច្ចេកទេស​ប្រែប្រួល​អាកាសធាតុ នា​ព្រឹក​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្រុង​សៀមរាប ដែល សហការ​រៀបចំ​ដោយ​ក្រសួង​បរិស្ថាន និង គាំទ្រ​ដោយ​កម្ម​វិធី​សម្ព័ន្ធភាព​ប្រែប្រួល​អាកាសធាតុ​កម្ពុជា ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​កិច្ចប្រជុំ​នេះ​ត្រូវ​បាន​ពិនិត្យ និង អនុម័ត​លើ​កំណត់ហេតុ​នៃ​កិច្ចប្រជុំ​លើក​ទី​២ របស់​ក្រុម​ការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ ដែល​បាន​ធ្វើឡើង​នៅ​ខេត្ត​បាត់ដំបង កាល​ពី​ក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨ កន្លងទៅ និង ត្រូវបាន​ពិភាក្សា​ផងដែរ ស្តី​អំពី​ការដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង ពិនិត្យមើល​បច្ចុប្បន្នភាព លើ​កិច្ចខិតខំ​ប្រឹងប្រែង ដើម្បី​បញ្ជ្រាប​បញ្ហា​ប្រែប្រួល​អាកាសធាតុ ទៅក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ ២០១៩-២០២៣ ដោយ​រាប់បញ្ចូល​ទាំង​ការផ្តល់​នូវ​គោលការណ៍​បច្ចេកទេស ជូន​ដល់​ក្រសួង​វិស័យ សម្រាប់​រៀបចំ​ធាតុ​ចូល​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ និង ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​តាម​វិស័យ ។​

​គួរ​រំលឹក​ដែរ​ថា នៅក្នុង​កិច្ចប្រជុំ​លើក​ទី​២ របស់​ក្រុម​ការងារ​បច្ចេកទេស​ប្រែប្រួល​អាកាសធាតុ កាលពី​អំឡុង​ខែមិថុនា ឆ្នាំ​២០១៨​នៅ​ខេត្ត​បាត់ដំបង​កន្លងមក​នេះ កិច្ចប្រជុំ​បាន​កំណត់​អភិក្រម​សម្រាប់​ការរៀបចំ​របាយការណ៍​វឌ្ឍនភាព នៃ ការអនុវត្ត​ផែនការ​សកម្មភាព​ការប្រែប្រួល​អាកាសធាតុ ( CCAPs ) និង​បច្ចុប្បន្នភាព​នៃ​ការធ្វើ​សុក្រឹតភាព​សូចនាករ គោលដៅ​អភិវឌ្ឍ​ដោយ​ចិរភាព​ទី ១៣ ៕

​អត្ថបទ និង រូបថត ៖ លោក ងិន គឹម​ឡេង​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​បរិស្ថាន​

Tags: ​ការអភិវឌ្ឍ​បៃតងបរិស្ថានព័ត៌មានខេត្តសៀមរាប​អាកាសធាតុ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.