Thursday, September 28, 2023
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន​នៃ​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម នាំ​យក​សម្ភារៈ​សិក្សា​ផ្តល់ជូន​សិស្សានុសិស្ស​សាលា​កម្រង​ត្រពាំង​ខ្ទះ​នៅ​ស្រុក​ស្វាយ​លើ​

ដោយ Pothe Thun
12/11/2018
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
24
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៨​ម្សិលមិញ​នេះ ព្រះសង្ឃ​និង​សប្បុរសជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន គណៈ​គ្រប់គ្រង​សាលា និង សប្បុរសជន ក្នុង​កម្មវិធី​មរតក​ព្រះពុទ្ឋសាសនា​និង​សង្គម ដឹកនាំ​ដោយ ព្រះ​តេជគុណ រតន​ឃោស​កោ សោម សេរី​ឬ​ទ្ឋី បាន​និមន្ត​និង​អញ្ជើញ នាំយក​សម្ភារ​សិក្សា​រួមមាន​សៀវភៅ​ប៊ិច ចែកជូន​ដល់​សិស្សានុសិស្ស​ចំនួន​២៥០​នាក់ មក​ពី​កម្រង​សាលាបឋមសិក្សា​អូ​ប្រាំ​ព្យាម រួមមាន សាលាបឋមសិក្សា​ចំរេះ និង​សាលាបឋមសិក្សា​ត្រពាំង​ខ្ទះ ដែល​ស្ថិត​នៅក្នុង​ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ព្រមទាំង​បាន​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ដល់​លោកគ្រូ​អ្នកគ្រូ ផងដែរ ។​

​ព្រះ​តេជគុណ សោម សេរី​ឬ​ទ្ឋី មាន​ថេរដិ​កាថា ថ្វី​ត្បិត​ព្រះសង្ឃ​ពុំមាន​ធនធាន​ថវិកា​ផ្ទាល់ខ្លួន ដែល​រស់​ដោយ​ពឹង​អាស្រ័យ​លើ​ប្រជា​ពុទ្ឋបរិស័ទ​ក្តី តែ​ដោយសារ​ចង់​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ទទួលបាន​ការសិក្សា​មាន​ចំណេះដឹង​ពិតប្រាកដ និង​ស្គាល់​ពី​បុណ្យ​បាប គុណ​ទោស ចេះ​គោរព​ប្រតិបត្តិ​ម្តាយ​ឪពុក ចាស់ព្រឹទ្ឋាចារ្យ លោកគ្រូ​អ្នកគ្រូ ទើប​ព្រះអង្គ រួម​ជាមួយ​ព្រះសង្ឃ​មួយចំនួន តែងតែ​បាន​នាំ​យក​សម្ភារ​សិក្សា​ទោះ​តិចក្តី​ច្រើនក្តី ដើម្បី​ផ្សារភ្ជាប់​រវាង​ព្រះសង្ឃ​និង សិស្សានុសិស្ស ក្នុងន័យ​ជួយ​លើកកម្ពស់​វិស័យ​អប់រំ និង​លើកទឹកចិត្ត​ដល់​សិស្សានុសិស្ស ឱ្យ​យកចិត្តទុកដាក់​សិក្សា​រៀនសូត្រ ក៏ដូចជា​ដើម្បី​បណ្តុះ​គុណធម៌ អប់រំ​សីលធម៌ ចរិយា​ធម៌​ដល់​សិស្សានុសិស្ស ដែល​ជារឿយៗ​តែងតែ​ចុះ​ទៅ​តាម​សាលារៀន និង​ផ្តល់​សម្ភារ​សិក្សា​ដល់​សិស្ស ជា​បន្តបន្ទាប់​នៅ​តាម​សាលារៀន​ជាច្រើន​នៅ​ទីជនបទ​ក្នុង​ខេត្ត​សៀមរាប ក្រោម​ការជួយ​ឧបត្ថម្ភ​គាំទ្រ​ថវិកា ពី​សប្បុរសជន​ជិត​ឆ្ងាយ ។​

​លោកស្រី ជូ​ច័ន្ទ សតិ​កា នាយិកា​កម្រង​សាលាបឋមសិក្សា​អូ​ប្រាំ​ព្យាម មានប្រសាសន៍ថា សាលាបឋមសិក្សា​ត្រពាំង​ខ្ទះ កើតឡើង​នៅ​ឆ្នាំ​២០១១ ជា​ឧ​បស​ម្ព័​ន្ឋ​របស់របស់​សាលាបឋមសិក្សា​អូ​ប្រាំ​ព្យាម ដែល​បច្ចុប្បន្ន សាលាបឋមសិក្សា​ត្រពាំង​ខ្ទះ មាន​សិស្ស​ទាំងប្រុស​ស្រី​ចំនួន​១២១​នាក់ កំពុង​សិក្សា​ថ្នាក់​ទី​១​ដល់​ទី​៦ មាន​គ្រូបង្រៀន​ចំនួន​៤​នាក់ ក្នុងនោះ​គ្រូ​ក្របខ័ណ្ឌ​មួយ​នាក់ និង​កិច្ចសន្យា​៣​នាក់ ហើយ​សាលា​កំពុង​ជូ​ប​នូវ​កង្វះ​អគារសិក្សា ដោយសារ​កំណើន​សិស្ស​មាន​ចំនួន​កើនឡើង ហើយ​អគារសិក្សា​ចាស់​ទ្រុឌទ្រោម​ផងដែរ ។​

ព័ត៌មានជាតិ ថ្មីៗ

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

ក្រុមការងារអាជ្ញាធរជាតិជាតិអប្សរា ដាំកូនឈើចំនួនជាង ១ ៣០០ដើម អបអរសារទទិវាទេសចរណ៍ពិភពលោក ២៧កញ្ញា

28/09/2023
សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

សភាពាណិជ្ជកម្មកម្ពុជា សហការរៀបចំសិក្ខាសាលាបញ្ជ្រាបការយល់ដឹងលើច្បាប់ពាណិជ្ជកម្ម ជូនប្រជាពលរដ្ឋ និងសិស្សនិស្សិតក្នុងខេត្តសៀមរាប

28/09/2023

​លោកស្រី​បញ្ជាក់​ទៀត​ថា ក្នុង​ម៉ោង​សិក្សា សិស្ស​អវត្តមាន​មាន​ចំនួន​ច្រើន ដែល​ក្នុង​មួយ​សប្តាហ៍​អវត្តមាន​ពី​៤​ទៅ​៥​នាក់ ដោយសារ​ផ្ទះសម្បែង​នៅ​ឆ្ងាយ និង​កង្វះ​មធ្យោបាយ​ធ្វើដំណើរ​ពី​ផ្ទះ​មកកាន់​សាលា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ដោយសារ​ការខិតខំ​ប្រឹង​ប្រែ​ង​បង្ហាត់បង្រៀន​របស់លោក​គ្រូ​អ្នកគ្រូ យើង​អាច​ស្ទង់​បាន​ថា សមត្ថភាព​សិស្សានុសិស្ស​ចាប់​និង​ទទួលបាន​ចំណេះដឹង​ប្រមាណ​ជា​៧០​ភាគរយ ដូច្នេះ​តាមរយៈ​នេះ សូម​សំណូមពរ​ដល់​មាតាបិតា អាណាព្យាបាល​សិស្ស និង​សិស្សានុសិស្ស​ខ្លួនឯង​ផង ត្រូវ​យកចិត្តទុកដាក់ ជួយ​ជំរុញ​លើកទឹកចិត្ត​ផ្តល់​ដំបូន្មាន​ល្អៗ តាមដាន​ការសិក្សា​និង​ផ្តល់​ឱកាស​ឱ្យអស់​លទ្ឋភាព​ឱ្យ​កូន​បាន​មក​សិក្សា​ឱ្យបាន​ពេញលេញ​តាម​កាលវិភាគ ៕

​អត្ថបទ និង រូបថត ៖ លោក យូ វង្ស​
​កែសម្រួល​អត្ថបទ ៖ លោក លីវ សាន្ត​
#​មន្ទីរ​ព័ត៌មាន​ខេត្តសៀមរាប​
#​សាលារៀន​

Tags: ព័ត៌មានខេត្តសៀមរាបមនុស្សធម៌សាលា​កម្រង​ត្រពាំង​ខ្ទះសាលារៀន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

សាកលវិទ្យាធិការ នៃ CUS អះអាងថា ការជ្រើសរើស​សាលា​ចូលរៀន​ដែល​មាន​គុណភាព គឺជា​ជំហាន​ដំបូង សម្រាប់​ជោគជ័យ លើ​ផ្លូវ​នៃ​ការកសាង​អនាគត​

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

បច្ច័យ​ជិត​២៣​លាន​រៀល ដែល​ទទួលបាន​ពី​អង្គ​កឋិនទាន​សាមគ្គី ត្រូវ​បាន​ប្រគេន​ដល់​ព្រះសង្ឃ​គង់នៅ​សំណាក់​សង្ឃ​ក្នុងស្រុក​ស្វាយ​លើ​

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

មន្ត្រី​រាជរដ្ឋាភិបាល​កម្ពុជាអះអាងថាការប្រែប្រួល​អាកាសធាតុធ្វើឲ្យប៉ះពាល់​ដល់​កិច្ចខិតខំ​ប្រឹងប្រែ​ង​នៃ​ការកាត់បន្ថយ​ភាពក្រីក្រ និង ជា​កត្តា​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    ពិព័រណ៍ពាណិជ្ជកម្មថៃ Mini Thailand Week ២០២៣ ដែលមានរយៈពេល៤ថ្ងៃ នៅក្នុងក្រុងសៀមរាប ត្រូវបានប្រកាសបើកឲ្យដំណើរការ កាលពីថ្ងៃទី៣១ ខែសីហា ម្សិលមិញនេះ

    481 shares
    Share 192 Tweet 120
  • អាងទឹកទំនប់ម្កាក់ ខេត្តសៀមរាប បើកទ្វារទឹក ដើម្បីបញ្ចៀសហានិភ័យ

    365 shares
    Share 146 Tweet 91
  • ឃុំល្វែងឫស្សី ទទួលបានគម្រោងជួសជុលផ្លូវដីសក្រាលគ្រួសក្រហម ២ខ្សែ ពីគម្រោងមូលនិធិឃុំឆ្នាំ២០២៣

    190 shares
    Share 76 Tweet 48
  • ផ្លូវចំនួនពីរខ្សែ ជាប្រភេទផ្លូវមេតុងនិងគ្រួសក្រហម ដែលជាគម្រោងមូលនិធិឃុំចំនួនពីរ នៃស្រុកអង្គរធំ ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ

    181 shares
    Share 72 Tweet 45
  • អាជ្ញាធរស្រុកបង្ហាញថា បច្ចុប្បន្ននេះស្រុកស្វាយលើ កំពុងប្រែក្លាយពីតំបន់ធ្លាប់ជាសមរភូមិសង្គ្រាមក្ដៅ ឲ្យក្លាយជាទឹកដីមាសបៃតង

    173 shares
    Share 69 Tweet 43

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (110)
  • ចំណេះដឹង និង ការអប់រំ (531)
  • នយោបាយ និង ការអភិវឌ្ឍន៍ (2,190)
  • ព័ត៌មានកីឡា (48)
  • ព័ត៌មានជាតិ (4,984)
  • ព័ត៌មានជាតិទូទៅ (207)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (810)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (799)
  • សាសនា និង មនុស្សធម៌ (856)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (201)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.