ជំងឺគ្រុនឈាមនៅតំបន់មជ្ឈមណ្ឌលយោធិនពិការ៣១៧ ផ្ទុះឡើង ប៉ុន្តែគ្រូពេទ្យថា មិនទាន់មានអ្នកគ្រោះថ្នាក់ដល់ជីវិតទេ !
ជំងឺគ្រុនឈាម បានផ្ទុះឡើងខ្លាំង នៅក្នុងតំបន់មជ្ឈមណ្ឌលយោធិនពិការសម្តេចតេជោហ៊ុនសែន៣១៧ គូលែន សៀមរាប។ ប៉ុន្តែប្រធានមណ្ឌលសុខភាពនៅទីនោះនិយាយថា អ្នកជំងឺទាំងនោះភាគច្រើនជាអ្នកមានរោគសញ្ញាគ្រុនឈាមដំបូង ។ ថ្លែងតាមទូរស័ព្ទនារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៩នេះ លោកហឿន ផានី ប្រធានមណ្ឌលសុខភាព៣១៧ គូលែន បានឲ្យដឹងថា ចាប់តាំងពីមានជំងឺគ្រុនឈាមផ្ទុះឡើង មានអ្នកជំងឺប្រមាណជាង១០០នាក់ហើយ បានមកទទួលការព្យាបាលនៅក្នុងមជ្ឈមណ្ឌល ជាពិសេសកាលពីប៉ុន្មានថ្ងៃមុន ...