Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !

ដោយ Pothe Thun
28/07/2019
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
ជំងឺគ្រុនឈាម​នៅ​តំ​បន់មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧ ផ្ទុះឡើង ប៉ុន្តែ​គ្រូពេទ្យ​ថា មិនទាន់មាន​អ្នក​គ្រោះថ្នាក់​ដល់​ជីវិត​ទេ !
36
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ជំងឺគ្រុនឈាម បាន​ផ្ទុះឡើង​ខ្លាំង នៅក្នុង​តំបន់​មជ្ឈមណ្ឌល​យោធិន​ពិការ​សម្តេច​តេ​ជោ​ហ៊ុនសែន​៣១៧ គូលែន សៀមរាប​។ ប៉ុន្តែ​ប្រធាន​មណ្ឌល​សុខភាព​នៅ​ទីនោះ​និយាយថា អ្នកជំងឺ​ទាំងនោះ​ភាគច្រើន​ជា​អ្នកមាន​រោគសញ្ញា​គ្រុនឈាម​ដំបូង ។​

​ថ្លែង​តាម​ទូរស័ព្ទ​នា​រសៀល​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០១៩​នេះ លោក​ហឿន ផានី ប្រធាន​មណ្ឌល​សុខភាព​៣១៧ គូលែន បាន​ឲ្យ​ដឹងថា ចាប់តាំងពី​មាន​ជំងឺគ្រុនឈាម​ផ្ទុះឡើង មាន​អ្នកជំងឺ​ប្រមាណ​ជាង​១០០​នាក់​ហើយ បានមក​ទទួល​ការព្យាបាល​នៅក្នុង​មជ្ឈមណ្ឌល ជាពិសេស​កាលពី​ប៉ុន្មាន​ថ្ងៃមុន មណ្ឌល​សុខភាព​ទទួល​អ្នកជំងឺ​មក​ព្យាបាល​មិន​ក្រោម​៣០​ទៅ​៤០​នាក់​ទេ ក្នុង​មួយថ្ងៃៗ ។ “២​ថ្ងៃនេះ​ស្រាក​បន្តិច មួយថ្ងៃ​មានតែ​២០​នាក់​អី​ទេ បើ​កាលពី​ប៉ុន្មាន​ថ្ងៃមុន​ក្នុង​មួយថ្ងៃ​ពី​៣០​ទៅ​៤០​នាក់​”​។​

​ប​ច្ន​ប្បន្ន​នៅ​មណ្ឌល​សុខភាព​៣១៧ គូលែន សៀមរាប មាន​គ្រូពេទ្យ​ព្យា​ល​បាល​ត្រឹមតែ​បីនាក់​ប៉ុណ្ណោះ​។ ក្រៅពី​យោធិន​ពិការ និង​ក្រុមគ្រួសារ​របស់​ពួកគាត់​ដែល​រស់នៅក្នុង​មជ្ឈមណ្ឌល​យោធិន​ពិការ​នេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​មជ្ឈមណ្ឌល ក៏​មក​ទទួល​សេវា​នៅក្នុង​មណ្ឌល​សុខភាព​នេះដែរ ។​

​លោក​ហឿន ផានី បាន​ត្អូញត្អែរថា គ្រូពេទ្យ​របស់គាត់​មានការ​នឿយហត់​ខ្លាំង​ដោយសារ​តែមាន​គ្រូពេទ្យ​តិចតួច ។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ពួកគាត់​ខិតខំ​ព្យាបាល​អ្នកជំងឺ​យ៉ាង​អស់ពី​សមត្ថភាព ។​

​បើទោះជា​យ៉ាងនេះ​ក្តី​លោក​ហឿន ផានី បញ្ជាក់ថា រហូតមកដល់​ពេលនេះ មិនទាន់មាន​អ្នកជំងឺ​គ្រុនឈាម​ណា​ម្នាក់​រងគ្រោះថ្នាក់​ដល់​ជីវិត​ឡើយ ដោយសារ​ថា មុនពេល និង​អំឡុងពេល​ផ្ទុះ​ជំងឺគ្រុនឈាម​នេះ ខាង​មណ្ឌល​សុខភាព ក៏ដូចជា​ផ្នែក​ពាក់​ព័​ន្ឌ បាន​ចុះ​ផ្សព្វផ្សាយ​អប់រំ​ដល់​ប្រជាពលរដ្ឋ​បាន​ទាន់ពេលវេលា ។ ” យើង​បាន​ប្រាប់​គាត់​មុន ថាបើ​ក្តៅខ្លួន​លើសពី​៣៨​អង្សារ ត្រូវ​ប្រ​ញ៉ាប់​ទៅ​ជួស​ឈាម​មើល​មេរោគ ។ ដូច្នេះ​ពួកគាត់​សុទ្ធសឹងតែ​យល់ដឹង គាត់​មក​ភ្លាមៗ ហើយ​បើ​អ្នក​ឈឺ​ធ្ងន់​យើង​បញ្ជូន​គាត់​ទៅ​ពេទ្យ​ខេត្ត​”​។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

​ពាក់ព័ន្ធ​ករណីនេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប លោក​ក្រុស សារ៉ាត់ បាន​ឲ្យ​ដឹងថា ខាង​មន្ទីរ​មាន​គម្រោង នឹង​ចុះទៅ​បាញ់ថ្នាំ​នៅ​តំបន់​នោះ នៅ​រសៀល​ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៩​ស្អែក​នេះ ។

សូម​រំលឹកថា តាម​របាយការណ៍​រប​ស់​មន្ទីរ​សុខាភិបាល​ខេត្ត កាលពីដើម​ខែកក្កដា ឆ្នាំ​២០១៩​កន្លងមកនេះ មាន​អ្នក​ជម្ងឺគ្រុនឈាម ដែល​បាន​បញ្ជូន​ពី​បណ្តា​ខេត្ត​ផ្សេៗ មក​ប្រើ​សេវា​ព្យាបាល​តាម​មន្ទីរពេទ្យ​នានា នៅ​ខេត្តសៀមរាប មាន​ចំនួន​១១,២២៣​នាក់ ក្នុងនោះ​មាន​អ្នក​គ្រុនឈាម​ចំនួន ១១​នាក់​បាន​ស្លាប់ ស្មើនឹង​អត្រា ០.០៩% ៕

អត្ថបទ និង​រូបភាព​:​លោក​ជា ស្រស និង​ខេង ឧ​ត្ត​ម កែសម្រួល​ដោយ​លីវ សុខុន !!!​

Tags: ជំងឺគ្រុនឈាមមជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧មណ្ឌល​សុខភាព​៣១៧ គូលែន សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បន្ត​ចុះ​កាត់​ខ្សែកាប​អាកាស​តាមផ្លូវ​សាធារណៈ​

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បន្ត​ចុះ​កាត់​ខ្សែកាប​អាកាស​តាមផ្លូវ​សាធារណៈ​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.