Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !

ដោយ Pothe Thun
28/07/2019
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
គម្រោង​សាងសង់​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប ដំណើរការបាន​ជាង ១៣% គិត​ត្រឹម​ចុងខែ​កក្កដា ឆ្នាំ​២០២៩ !
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

​បណ្ដាញ​លូ​មេ​សម្រាប់​ប្រមូល​ទឹក​កខ្វក់​ក្នុង​ក្រុង​សៀមរាប សរុប​ប្រវែង ៣.៧​គីឡូម៉ែត្រ និង​មុខកាត់ ១​ម៉ែត្រ ដោយ​ប្រើ​ថវិកា​អស់​ជិត​១៤ លាន​ដុល្លារ​អាមេរិក ដែល​បានចាប់ផ្ដើម​ដំណើរការ​សាងសង់​កាល​ពី​ខែមេសា ឆ្នាំ​២០១៩​កន្លងមក គិត​ត្រឹម​ដំណាច់ខែ​កក្កដា ឆ្នាំ​២០១៩​នេះ គម្រោង​កែលម្អ​បណ្ដាញ​លូ​មេ​ប្រមូល​ទឹក​កខ្វក់​នេះ​សម្រេចបាន​១៣.៦២%​ហើយ ។ គម្រោង​នេះ​បាន​នឹង​កំពុង​អនុវត្តតាម​បណ្ដោយ​ផ្លូវ​លេខ​២៦៧ មុខ​វត្ត​ចក និង​ឆ្ពោះ​មក​ផ្លូវ​ស៊ីវ​ត្ថា រហូត​ទៅដល់​មុខ​សណ្ឋាគារ​សុខា​អង្គរ ដោយ​ប្រើ​បច្ចេកវិទ្យា​ខួង​បំពង់​ក្រោម​ដី ដែលមាន​ជម្រៅ​ពី​៣ ទៅ ៨​ម៉ែត្រ​។ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ជា​អ្នកអនុវត្ត​គម្រោង ហើយ​ផ្តល់​សិទ្ធ​សាងសង់​ឲ្យ​ក្រុមហ៊ុន​Beijing Urban Construction Group (BUCG) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​សហការ​សម្របសម្រួល​ដោយ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប ក្រោម​ឥណទាន​ថវិកា​កម្ចី​របស់​ធនាគា​រ​អភិវឌ្ឍន៍អាស៊ី ADB ។ ក្នុង​គោលបំណង​កែលំអ ពង្រីក​សមត្ថភាព​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប​រាប ហើយ​ធ្វើការ​ចម្រោះ​ឲ្យ​បានល្អ​ប្រសើរ​មុននឹង​បង្ហូរ​ទៅ​ចូល​បឹង ស្ទឹង​ធម្មជាតិ ។​

លោក​គឹម ប៉ុណ្ណា ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ល្ងាច​ថ្ងៃអាទិត្យ​ទី​២៨ ខែកក្កដា​នេះ​ថា គម្រោង​សាងសង់​នេះ​នឹង​សម្រេច​ឲ្យ​រួចរាល់​នៅ​ខែសីហា ឆ្នាំ​២០២០​ខាងមុខ ដោយមាន​សមត្ថភាព​គ្របដណ្ដប់​ទូទាំង​ក្រុង​សៀមរាប សម្រាប់​ឆ្នាំ​២០២០ ដល់​ឆ្នាំ​២០៤០ ក្នុងករណី​ក្រុង​សៀមរាប មានការ​អភិវឌ្ឍ​លើសពីនេះ​ទៀត​នៅក្រោយ​ឆ្នាំ​២០៤០​នឹងធ្វើ​ការកែលម្អ​បន្ថែមទៀត តាម​ការចាំបាច់​។​

លោក​អ៊ឺម វិបុល មន្ត្រី​បច្ចេកទេស​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត បាន​បញ្ជាក់ថា ប្រសិទ្ធិភាព​នៃ​ការធ្វើ​ប្រព្រឹត្តិ​កម្មនេះ ប​ម្លែ​ង​ពី​ទឹក​ប​ម្ពុ​ល ឬ​ទឹក​កខ្វក់​ឲ្យ​ទៅជា​ធម្មតា​ដែល​អាច​បង្ហូរ​ចូលទៅក្នុង​ស្ទឹង បឹង​ធម្មជាតិ ហើយ​ប្រើប្រាស់​បានតែ​មិនអាច​បរិភោគ​បានឡើយ ។​

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក​អ៊ឺម វិបុល បាន​បន្ថែមថា គម្រោង​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​ប៉ុណ្ណោះ នៅពេល​ក្រុង​សៀមរាប មានការ​វិវត្តន៍​បន្ថែ​ម​លើសពី​តម្រូវការ​ទៀត​នោះ ក្រោយ​ឆ្នាំ​២០៤០ និង​ពង្រីក​បន្ថែមទៀត ពីព្រោះថា ខេត្តសៀមរាប ជា​ខេត្ត​មួយ​ស៊ីវីល័យ​ដែលមាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ចូលមក​ទស្សនា​កំសាន្ត​កើន​ឡើងជា​លំដាប់ ដូច្នេះ​ដើម្បី​ធានា​សុខុមាលភាព​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ និង​លើក​កំពស់​អនាម័យ បរិស្ថាន​ក្រុង​សៀមរាប​ទាំងមូល​ដែលជា​ក្រុង​ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្ត្រ​ល្អ​ស្អាត​នោះ​ទើប​រដ្ឋាភិបាល និង​អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់​ជម្រុញ​ឲ្យ​មាន​គម្រោង​នេះ​ឡើង​ប្រកបដោយ​ជោគជ័យ និង​ប្រសើរ​ជាទីបំផុត ។

ប្រភព និង​រូបភាព​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត : អត្ថបទ​ដោយ​លីវ សុខុន !!!​

Tags: មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តសៀមរាបលូ​មេ​ប្រមូល​ទឹក​កខ្វក់ ក្នុង​ក្រុង​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត បានចុះពិនិត្យ និងជួសជុលផ្លូវមួយចំនួនក្នុងខេត្ដសៀមរាប

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បន្ត​ចុះ​កាត់​ខ្សែកាប​អាកាស​តាមផ្លូវ​សាធារណៈ​

ក្រុមការងារ​ចំរុះ​នៃ​រដ្ឋបាល​ខេត្តសៀមរាប បន្ត​ចុះ​កាត់​ខ្សែកាប​អាកាស​តាមផ្លូវ​សាធារណៈ​

សិក្ខាកាម​មគ្គុទេសក៍​ទេសចរណ៍​ចម្រុះ​ភាសា សរុប​ជិត​៧០០​នាក់ ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​របស់ខ្លួន​

សិក្ខាកាម​មគ្គុទេសក៍​ទេសចរណ៍​ចម្រុះ​ភាសា សរុប​ជិត​៧០០​នាក់ ទទួល​វិញ្ញាបនបត្រ​បញ្ចប់​ការសិក្សា​របស់ខ្លួន​

Leave a Reply Cancel reply

Your email address will not be published. Required fields are marked *

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.