មន្ត្រីសង្ឃខេត្តសៀមរាបនាំយកទេយ្យទានប្រគល់ជូនអាជ្ញាធរឃុំចំនួនពីរក្នុងស្រុកជីក្រែង ដើម្បីចែករំលែកដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក
នៅរសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ក្រុមការងារមន្ត្រីសង្ឃសាលាគណខេត្តសៀមរាប ដឹកនាំដោយព្រះវិជ័យរង្សី បណ្ឌិត ឡាច លាង សាសនធរោ ព្រះធម្មធរគណខេត្ត ព្រះអនុគណក្រុងសៀមរាប និងជាចៅអធិការវត្តទេពពោធិវង្ស អមដំណើរដោយ ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្ត គ្រូសូត្រវត្តមួយចំនួនក្នុងខេត្ត បានចុះទៅសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ មី១០កេស ,អង្ករ១៥០គីឡូក្រាម ...