Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់

ដោយ Pothe Thun
13/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពលរដ្ឋជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែដែលគ្រោងនឹងស្ថាបនានាពេលខាងមុខ ពេលរួចរាល់នឹងជួយសម្រួលបានច្រើនក្នុងការងារប្រចាំថ្ងៃពួកគាត់
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅក្នុងឃុំប្រាសាទ ស្រុកវ៉ារិន ខេត្តសៀមរាប បានសម្ដែងការរីករាយ ជឿជាក់ថាផ្លូវបេតុងថ្មីមួយខ្សែទៀត មានប្រវែង ១៧០ម៉ែត្រ ដែលអាជ្ញាធរគ្រោងនឹងស្ថាបនានាពេលខាងមុខ នឹងជួយដល់ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខណៈដែលផ្លូវនេះបានដាក់ដេញថ្លៃរកក្រុមហ៊ុនទទួលម៉ៅការសាងសង់ បានប្រកាសបញ្ចប់ការដេញថ្លៃជាស្ថាពរ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើបានលើកឡើងថា ផ្លូវមួយខ្សែនេះមានភាពលំបាកខ្លាំង ពិបាកក្នុងការធ្វើដំណើរពេលយប់។ មួយវិញទៀតសម្រាប់ធ្វើដំណើរ ទៅរកសេវាសាធារណៈផ្សេងៗ នៅសាលាស្រុក និងអធិការស្រុកវ៉ានរិន សិស្សមួយចំនួនក៏ធ្វើដំណើរតាមផ្លូវនេះផងដែល។ ពួកគាត់ក៏បានសម្ដែងសប្បាយរីករាយ ចំពោះសមិទ្ធផលថ្មីនេះ ក្រោយសាងសង់រួចរាល់នឹងជួយសម្រួលការធ្វើដំណើររបស់ពួកគាត់ងាយស្រួលជាងមុន ជាពិសេសបានជួយលើកស្ទួយកម្ពស់ជីវភាពរបស់ពលរដ្ឋនៅតំបន់នេះផងដែរ ។ក្នុងនោះដែរពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ឱ្យក្លាយជាទីរស់នៅដ៍ល្អរបស់ប្រជាពលរដ្ឋ។

អ្នកស្រី ព្រិន ហោន ប្រធានគណៈកម្មការលទ្ធកម្មឃុំប្រាសាទ បានឲ្យដឹងថា គណៈកម្មការលទ្ធកម្មឃុំបានដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន ១ខ្សែ ស្ថិតភូមិទំនាបស្វាយ ឃុំប្រាសាទ ស្រុកវ៉ារិន មានប្រវែង១៧០ម៉ែត្រ ទទឹង ៥.៥ម៉ែត្រ កម្រាស់បេតុង ០.១៥ម៉ែត្រ ដាក់លូការពារផ្លូវមុខកាត់០.៨ម៉ែត្រ ចំនួន៤កង់ និងស្លាកសញ្ញាគម្រោងចំនួន១កន្លែង ក្នុងតំលៃប៉ាន់ស្មាន១១៤,៧២៨,២៤០ រៀល តភ្ជាប់ពីផ្លូវបេតុងមួយខ្សែទៀត ប្រវែង៦០០ម៉ែត្រដែលសាងសង់ដោយមូលនិធិឃុំឆ្នាំ២០២១។ ប្រធានគណៈកម្មការ បន្តថាសម្រាប់ឆ្នាំ២០២៤ខាងមុខ ខាងសាលាស្រុកនឹងធ្វើផ្លូវនេះបន្តទៀត ព្រោះផ្លូវនេះមានប្រជាពលរដ្ឋធ្វើដំណើឆ្លងកាត់ជាង ២ពាន់គ្រួសារ ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

ជាមួយគ្នានោះ ក្រុមហ៊ុន មិញ អ៊ា ដែលដេញថ្លៃបាន ក្នុងតម្លៃ ៦០,៥៨៨,០០០រៀល លើការសាងសង់ផ្លូវបេតុងមួយខ្សែនេះ បានធ្វើការប្ដេជ្ញាចិត្តដោយសន្យាថា ធ្វើឲ្យបានត្រឹមត្រូវស្របទៅតាមគំនូរប្លង់បច្ចេកទេស បទដ្ឋានគតិយុទ្ធនៃការសាងសង់ និងគោរពទៅតាមលក្ខណ្ឌដូចមាន ចែងនៅក្នុងកិច្ចសន្យា ជាពិសេសសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អប្រសើរ ប្រកបដោយគុណភាព តម្លាភាព គណនេយ្យភាព និងសម្រេចបានជោគជ័យ៕

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ដេញថ្លៃផ្លូវស្រុក​វ៉ារិន
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.