Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បង្ហាញការគាំទ្រឲ្យមានការលក់នំខ្មែរនៅគ្រប់គ្រឹះស្ថានសិក្សា និងបញ្ឈប់ការលក់នំកញ្ចប់

ដោយ Pothe Thun
13/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
សាលាបឋមសិក្សាវត្តបូព៌ក្រុងសៀមរាប ចាប់ផ្តើមអនុវត្តន៍ការមិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀន
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក ម៉ៃ សាមឿន រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប នៅថ្ងៃទី១៣ ខែកញ្ញានេះ បានលើកឡើងថា ការលក់នំកញ្ចប់ ក៏ដូចជាភេសជ្ជៈកំប៉ុងនានា បានធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់កុមារ។ ក្នុងនាមជាអាណាព្យាបាលរបស់កូនៗ ចៅៗ លោកចង់ឲ្យគ្រប់សាលារៀនលក់នំចំណីរបស់ខ្មែរ ដោយម្យ៉ាងបានជួយដល់សុខភាពកុមារ ក៏ដូចជាការជួយឲ្យកសិផលរបស់ពលរដ្ឋកម្ពុជាមានទីផ្សារ។

ចំណែកបុរសពីរនាក់ទៀត ដែលជាអ្នកប្រកបរបររត់ម៉ូតូកង់បី បានបង្ហាញការគាំទ្រឲ្យមានការលក់នំចំណីខ្មែរ នៅតាមសាលារៀន។ ពួកគាត់ថា នំកញ្ចប់ដូចជាមិនអាចផ្តល់ផលចំណេញអ្វីដល់សុខភាពកុមារនោះទេ។ បើទោះបីជាមាននិន្នាការគាំទ្របែបនេះក្តី ប្រជាពលរដ្ឋក៏បានសំណូមពរដល់អ្នកផលិតនំចំណីខ្មែរទាំងអស់ ក៏ត្រូវគិតគូរពីអនាម័យផងដែរ។

នាយកសាលាបឋមសិក្សាវត្តបូព៌ ក្រុងសៀមរាប លោក អន គុណរ័ត្ន បានឲ្យដឹងថា ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ បានចាប់ផ្តើមអនុវត្តន៍មិនឱ្យមានលក់នំកញ្ចប់គ្រប់ប្រភេទ នៅក្នុងបរិវេណសាលារៀនទៀតឡើយ ដោយសាលាបានអនុវត្តន៍នូវចក្ខុវិស័យ ៣សំខាន់គឺ៖ ទី១.គុណភាព ទី២.សុខភាព និងបរិស្ថាន និងទី៣.ឥរិយាបថ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោក អន គុណរ័ត្ន បានឲ្យដឹងទៀតថា ចំពោះចក្ខុវិស័យចំនួន២ ដែលសាលាបានអនុវត្តល្អហើយក៏ពិតមាន ក៏ប៉ុន្តែបញ្ហាសុខភាពសាលាធ្វើមិនទាន់បានល្អគ្រប់គ្រាន់នៅឡើយ ដោយសង្គេតឃើញថា ក្មេងៗតែងតែមានបញ្ហាសុខភាពកើត ឡើងដោយសារតែចំណីអាហារ ដោយពួកគាត់ញ៉ាំមិនបានគិតពីសុខភាពរបស់គាត់ឡើយ។ ដូចនេះហើយបានជាគណៈគ្រប់គ្រងសាលា ចាប់ផ្តើមអនុវត្តន៍វិធានការគ្រប់គ្រងការលក់ដូរចំណីអាហារនៅក្នុងបរិវេណសាលា ដោយជំហានទី១ គឺការឈប់ឱ្យលក់មីនៅក្នុងបរិវេណសាលារៀនវត្តបូព៌នេះកាលពីឆ្នាំមុន និងសម្រាប់ឆ្នាំនេះ គឺបានចាប់អនុវត្តន៍ឈប់ឱ្យលក់អាហារដូចជា នំកញ្ចប់ ដោយឱ្យលក់តែប្រភេទអាហារក្នុងស្រុកដូចជានំប្រពៃណីខ្មែរជាដើម។

លោកបានបញ្ជាក់ថា នៅពេលសាលាអនុវត្តន៍បែបនេះ គណៈគ្រប់គ្រងសាលា ក៏បានសុំយោបល់ពី ឳពុកអ្នកម្តាយសិស្សឃើញថា មានការគាំទ្រលើកពីការគ្រោងទុក។ ជាមួយគ្នានោះដែរ លោកក៏ស្នើសុំលោកឳពុកអ្នកម្តាយ ជួយណែនាំកូនៗកុំឱ្យបរិភោគនំកញ្ចប់ ប្រហិត ស្ករគ្រប់ប្រភេទ និងភេសជ្ជៈប៉ូវកម្លាំងផ្សេងៗ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពពួកគាត់ ហើយចូលរួមលើកទឹកចិត្ត និងណែនាំឱ្យមកទទួលទាននូវចំណីអាហារ ណា ដែលមិនប៉ះពាល់ដល់សុខភាពកូនៗ៕

អត្ថបទ និងរូបភាព៖ លោក ជា ស្រស់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: លក់នំខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.