Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

យុវជនក្នុងខេត្តសៀមរាប បង្ហាញក្ដីរីករាយនិងអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ដែលប្រកាសផ្ដល់ជំនាញវិជ្ជាជីវៈដល់ពលរដ្ឋក្រីក្រី

ដោយ Pothe Thun
13/09/2023
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានត្រៀមខ្លួនជានិច្ចសម្រាប់ការបណ្ដុះបណ្ដាលជំនាញដល់យុវជនមកពីគ្រួសាររងហានីភ័យ
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យនៅទូទាំងប្រទេស នៅតាមបណ្តាគ្រឹះស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈនានារបស់រដ្ឋ ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត១ ដោយមិនគិតថ្លៃ។

យុវនារី យិន ចន្ធា ជាសិស្សនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្ដសៀមរាប បានបង្ហាញក្ដីរីករាយដែលរារដ្ឋាភិបាលកម្ពុជា បានគិតគូរពីប្រជាពលរដ្ឋក្រីក្រ តាមរយៈការផ្ដល់ជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ ដោយសារសិស្សនិស្សិតមួយចំនួនមានជីវភាពខ្វះខាត ហើយពួកគាត់គ្មានលទ្ធភាពបន្ដការសិក្សាថ្នាក់ខ្ពស់។ ហើយរាជរដ្ឋាភិបាលផ្ដល់ឱ្យកាសដល់យុវជនឱ្យរៀនជំនាញវិជ្ជាជីវៈបែបនេះ នឹងធ្វើឱ្យពួកគាត់មានជំនាញមួយច្បាស់លាស់ទៅថ្ងៃអនាគត។

ជាសិស្សនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ដូចគ្នា យុវជន ទី សុផាន់ បានលើកឡើងថា យុវជនដែលរៀនមិនទាន់ចប់ថ្នាក់ទី១២ ឬប្រលងធ្លាក់ ក៏អាចចាប់យកជំនាញនៅសាលានេះបានដែរ ព្រោះការបណ្ដាលជំនាញវិជ្ជាជីវៈរបស់រដ្ឋនោះ មានជំនាញមានទាំងវគ្គសិក្សាខ្លី និងរយៈពេលវែងផងដែរ។ យុវជនរូបនេះបន្ដថា ជំនាញដែលបានបណ្ដុះបណ្ដាលមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់គ្រួសារនិងខ្លួនឯងទៅថ្ងៃអនាគត។ក្រុមសិក្ខាកាមចង់ឱ្យយុវជនទាំងអស់ដែលគ្មានលទ្ធភាពទៅសិក្សាយកជំនាញមួយប្រចាំជីវិតខ្លួនឯង។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ម៉ប់ ស៊ីនួន នាយកវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ បានឱ្យដឹងថា ការបណ្ដុះបណ្ដាលនៅវិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ មានទាំងទ្រឹស្ដី និងការអនុវត្ដ ហើយសិក្ខាកាមដែលមកពីគ្រួសារក្រីក្រ វិទ្យាស្ថានក៏បានផ្ដល់ទាំងកន្លែងស្នាក់នៅដោយមិនគិតថ្លៃផងដែរ។ ក្នុងនោះជំនាញដែលនឹងត្រូវបណ្ដុះបណ្ដាល មានកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ដល់កម្រិតបរិញ្ញាបត្របច្ចេកវិទ្យាលើមុខរបរ និងជំនាញ រួមមាន ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត ការថែទាំ និងជួសជុលរថយន្ត ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន ការិយាល័យជួរមុខ ការងារកំបោរ ការដំឡើងបណ្តាញបំពង់ទឹក សេវាកម្មកុំព្យូទ័រ វិស្វកម្មរថយន្ត វិស្វកម្មអេឡិចត្រូនិក ព័ត៌មានវិទ្យា វិស្វកម្មអគ្គិសនី វិស្វកម្មសំណង់ស៊ីវិល។ ជាមួយគ្នានោះ លោកនាយកបានអំពាវដល់យុវជនក្រីក្រ អ្នករត់ផាស់អាប់ អាចមកដាក់ពាក្យចូលវគ្គបណ្ដុះបណ្ដាលវគ្គខ្លីដោយមិនគិតថ្លៃនៅវិទ្យាស្ថានបាន ដោយក្រុមសិក្ខាកាមដែលបានចូលរៀន គឺអាចទៅប្រកបអាជីវកម្មបានយ៉ាងល្អប្រសើរនៅពេលបញ្ចប់ ហើយមិនខ្វះការងារធ្វើនោះទេ៕

អត្ថបទ និងរូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: ជំនាញវិជ្ជាជីវៈ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

ប្រាសាទបន្ទាយសំរ៉ែ ជាជម្រើសទស្សនាដ៏ល្អសម្រាប់អ្នកទេសចរដែលចូលចិត្តភាពស្ងប់ស្ងាត់

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

ក្បាលដីចំនួនជាង២ពាន់ក្បាលដី ស្ថិតក្នុងភូមិចំនួន៣ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាបត្រូវបានបិទផ្សាយ ជាសាធារណៈនូវឯកសារ នៃការវិនិច្ឆ័យក្នុងការចុះបញ្ជីដីធ្លី ដែលមានលក្ខណៈជាប្រព័ន្ធ

កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.