Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៥២ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣

ដោយ Pothe Thun
14/09/2023
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
19
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅសាលប្រជុំ សាលាខេត្តសៀមរាប នាថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២៣ ក្រុមប្រឹក្សាខេត្ត បានកិច្ចប្រជុំសាមញ្ញលើកទី៥២ អាណត្តិទី៣ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវជាសមាជិក សមាជិកានៃក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោក លោកស្រី ជានាយក នាយករងរដ្ឋបាលខេត្ត នាយក នាយករងទីចាត់ការ ចំណុះសាលាខេត្ត តំណាងអាជ្ញាធរជាតិអប្សរា មេបញ្ជាការ មេបញ្ជាការរង កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាល អភិបាលរងក្រុង-ស្រុក ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត និង មន្រ្តីអ្នកមុខអ្នកការជាច្រើនរូបទៀត ។

គួររំលឹកថា កិច្ចប្រជុំនេះ មានរបៀបវារៈចំនួន៥ រួមមាន៖ ១. ពិនិត្យ ពិភាក្សា និងអនុម័តលើសំណើសុំអនុញ្ញាតច្បាប់ឈប់សម្រាកនៅក្នុងកិច្ចប្រជុំ-សាមញ្ញលើកទី៥២ របស់ សមាជិកក្រុមប្រឹក្សាខេត្ត , ២. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃ ទី១០ ខែសីហា ឆ្នាំ២០២៣ , ៣. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃ ទី២៨ ខែសីហា ឆ្នាំ២០២៣ ៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប និង ៥. ពិនិត្យ ពិភាក្សា អនុម័តលើការតែងតាំងមន្ត្រីរាជការស៊ីវិលក្នុងរចនាសម្ព័ន្ធរដ្ឋបាលខេត្ត និងរដ្ឋបាលស្រុក។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖ក្នុងអាណត្តិទី៧ នៃរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងបន្តនិរន្តរភាពការងារ ពីរាជរដ្ឋាភិបាលអាណត្តិទី៦ មានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ និងបន្តការកែទម្រង់រដ្ឋបាលសារធារណៈដោយដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានស្នូល នៃយុទ្ធសាស្រ្ត គឺការកែទម្រង់ និងការពង្រឹងអភិបាលកិច្ច។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា ៖ ហេតុនេះ ខេត្តសៀមរាប ត្រូវត្រៀមខ្លួនឲ្យរួចជាស្រេចក្នុងការអនុវត្តការងារបន្ត ដូចជា បូកសរុបសកម្មភាពផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ របស់ក្រុមប្រឹក្សាខេត្ត ក្រុង និង ស្រុក ក្នុងអាណត្តិទី៣ ហើយចំពោះកិច្ចការរបស់សមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត នឹងត្រៀមបើកវគ្គបណ្តុះបណ្តាលជូន សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត នៅចុងអាណត្តិទី៣នេះ ១វគ្គ ក្នុងនោះខេត្តសៀមរាបឋិតក្នុងកម្រងទី៤ដែលមាន ខេត្តសៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងកំពង់ធំ ដើម្បីអភិវឌ្ឍសមត្ថភាព និងរំលឹកពីជំនាញទាក់ទងនឹងប្រធានបទ ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ និងការផ្ទេរមុខងារទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ហើយជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងត្រូវត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរបស់រដ្ឋបាលខេត្ត ដែលត្រូវបោះឆ្នោតជ្រើសរើសជាថ្មីតាមរយៈគណៈកម្មាធិការសម្រាប់រយៈពេល៥ឆ្នាំបន្ត ក្នុងត្រីមាសទី៤ ឆ្នាំ២០២៣នេះ ។
ក្នុងឱកាសនោះដែរ អង្គប្រជុំទាំងមូល ក៏បានធ្វើការការពិនិត្យ និង ពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ប្រចាំខែសីហា ឆ្នាំ២០២៣ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប ក្នុងនោះសមាជិកនៃកិច្ចប្រជុំ បានលើនូវបញ្ហាមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តគោនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព ,បញ្ហាផ្លូវថ្នល់ក្នុងក្រុង ភ្លើងបំភ្លឺផ្លូវសាធារណៈ, បញ្ហាសិស្ស គេចសាលា មកផ្តុំគ្នាជក់បារីអេឡិចត្រូនិច , ការកំណត់តំបន់បរិស្ថាននៅក្នុងតំបន់អប្សរា , បញ្ហាការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី មានការយឺតយ៉ាវ ,បញ្ហាកកស្ទះប្រព័ន្ធប្រឡាយធ្វើឲ្យទឹកលិចផ្លូវនៅពេលភ្លៀងធ្លាក់ ,បញ្ហាកង្វះ នូវសៀវភៅគ្រួសារ , ព្រមទាំងអនាម័យម្ហូបអាហារនៅតំបន់ទេសចរណ៍សហគមន៍ ។

បន្ទាប់ពីមន្ត្រីជំនាញ នៃមន្ទីរ និងអង្គភាពពាក់ពន្ធ័ បានធ្វើការបំភ្លឺជូនដល់កិច្ចប្រជុំជាបន្តបន្ទាប់រួចមក លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុង ស្រុក និង អង្គភាពចំណុះសាលាខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បញ្ហាអនាម័យ បរិស្ថាន តាមក្រុង ស្រុក និង បានក្រើនរំលឹកដល់អាជ្ញាធរក្រុង ស្រុក ត្រូវអនុវត្តឲ្យមានប្រសិទ្ឋិភាពនូវការណែនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី សូមឲ្យផ្អាក់នូវសេវា មួយចំនួន នៅតាមច្រកចេញចូលតែមួយ សំខាន់លើសេវាអាជីវកម្មក្រៅប្រព័ន្ធ ។

ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍ថា៖ តាមរយៈកិច្ចប្រជុំនេះ បានឆ្លុះបញ្ចាំងនូវមតិយោបល់ល្អៗ ប្រកបដោយ ក្រមសីលធម៌វិជ្ជាជីវៈ ពីសំណាក់ឯកឧត្តម លោកជំទាវសមាជិក សមាជិកា ោកលោកស្រីជាថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ ទាំងអស់បានបង្ហាញឲ្យឃើញថា ដំណើរការនៃកិច្ចប្រជុំសាមញ្ញលើកទី៥២របស់ក្រុមប្រឹក្សាខេត្ត ប្រព្រឹត្តទៅតាមលំដាប់លំដោយ និង ទទួលបានលទ្ធផលល្អតាមការគ្រោងទុក ។

ឯកឧត្តមបន្តថា គ្រប់កាលៈទេសៈដែលប្រជាពលរដ្ឋជួបការលំបាក អាជ្ញាធរខេត្តបានយកចិត្តទុកដាក់ក្នុងការដោះស្រាយរាល់បញ្ហាដែលបានលើកឡើង ព្រោះបញ្ហាទាំងនេះ គឺ ជាបញ្ហារបស់ប្រជាពលរដ្ឋដែលតែងតែលើកឡើងជាអន្លើៗ និងបានដោះស្រាយប្រកបដោយប្រសិទ្ធភាព មានសាមគ្គីភាពផ្ទៃក្នុង និង មានស្មារតីទទួលខុសត្រូវក្នុងការបំពេញការងារស្របតាមគោលនយោបាយ ច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស និង លោក ម៉ី សុខារិទ្ធ
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ​ក្រុមប្រឹក្សា​ខេត្ត​សៀមរាប​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មិនត្រឹមតែជាកន្លែងទស្សនាថ្ងៃលិចនិងថ្ងៃរះ ប្រាសាទភ្នំបាខែង ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណទៀតផង

មិនត្រឹមតែជាកន្លែងទស្សនាថ្ងៃលិចនិងថ្ងៃរះ ប្រាសាទភ្នំបាខែង ក៏ជាទីកន្លែងដែលពេញនិយមសម្រាប់អ្នកដើរលំហាត់ប្រាណទៀតផង

កម្លាំងចម្រុះក្រុងសៀមរាប ចុះរៀបចំការដាក់តាំងលក់សម្ភារៈឧបករណ៍លើចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប

កម្លាំងចម្រុះក្រុងសៀមរាប ចុះរៀបចំការដាក់តាំងលក់សម្ភារៈឧបករណ៍លើចំណីផ្លូវ ធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈក្នុងក្រុងសៀមរាប

ក្រសួងឧស្សាហកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និង KhmerSME នៅខេត្តសៀមរាប

ក្រសួងឧស្សាហកម្មកម្ពុជា រៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយគេហទំព័រ ASEAN Access និង KhmerSME នៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.